ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ជូន​យាន​ទៅ​ចុះ​នៅ​ផ្នែក​ងងឹត​នៃ​ភព​ព្រះ​ចន្ទ

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៣​មក​រា​បាន​ទទួល​ជោគជ័យ ក្នុង​ការ​បញ្ជូន​យាន​មួយ ទៅ​កាន់​ផ្នែក​​ងងឹត​នៃ​ភព​ព្រះ​ចន្ទ ក្លាយជា​អ្នក​ដំបូង​គេ​លើ​ពិភពលោក ដែល​បែប​នេះ​ពង្រឹង​មហិច្ឆតា​អវកាស​ចិន​។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា យាន​ស្រាវជ្រាវ​CHANG’E-4 ដែល​ចាក​ចេញពី​ផែនដី​នា​ថ្ងៃ​ទី​៨​ធ្នូ…

ប្រទេស​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៣​មក​រា​បាន​ទទួល​ជោគជ័យ ក្នុង​ការ​បញ្ជូន​យាន​មួយ ទៅ​កាន់​ផ្នែក​​ងងឹត​នៃ​ភព​ព្រះ​ចន្ទ ក្លាយជា​អ្នក​ដំបូង​គេ​លើ​ពិភពលោក ដែល​បែប​នេះ​ពង្រឹង​មហិច្ឆតា​អវកាស​ចិន​។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា យាន​ស្រាវជ្រាវ​CHANG’E-4 ដែល​ចាក​ចេញពី​ផែនដី​នា​ថ្ងៃ​ទី​៨​ធ្នូ បាន​ទៅ​ចុះ​ដោយ​គ្មាន​បញ្ហា​នា​វេលា​ម៉ោង​១០​និង​២៦​នាទី​ម៉ោង​ក្នុងស្រុក លើ​ផ្នែក​ងងឹត​នៃ​ភព​ព្រះ​ចន្ទ​។ វា​បាន​បញ្ជូន​រូបភាព​មួយ​នៃ​ផ្ទៃ​ព្រះ​ចន្ទ ទៅ​កាន់​ផ្កាយ​រណប QUEQIAO ដែល​ស្ថិត​លើ​តារាវិថី​ជុំវិញ​ភព​ព្រះ​ចន្ទ​។

ផ្ទុយ​ពី​ផ្ទៃ​ព្រះ​ចន្ទ​ដែល​ស្ថិត​នៅ​ជិ​ិ​ត​ផែនដី​បំផុត ហើយ​ដែល​តែង​បែរមុខ​មក​រក​ផែនដី​យើង មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​យាន​ស្រាវជ្រាវ​ណាមួយ​ទៅ​កាន់​ផ្ទៃ​ម្ខាង​ទៀត​នៃ​ភព​ព្រះ​ចន្ទ​នៅឡើយ​។ ផ្នែក​លាក់​នៃ​ព្រះ​ចន្ទ​នោះ​សម្បូរ​ដោយ​ភ្នំ​ហើយ​មាន​គ្រោះថ្នាក់ ខណៈ​ផ្នែក​ដែល​មើលឃើញ​មាន​ផ្ទៃរាប​ស្មើ​ស្រួល​ចុះ​ចត​។

ចិន​បាន​រៀបចំ​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ នូវ​ប្រតិបត្តិការ​ពិសេស​នោះ​ដែល​មានការ​លំបាក​ខាង​ផ្នែក​បច្ចេកវិទ្យា​។ ការ​លំបាក​ខ្លាំង​នោះ​គឹ​ភ្ជាប់​ការ​ទាក់ទង​ជាមួយ​រ៉ូ​បូ​ភព​ព្រះ​ចន្ទ ព្រោះ​ផ្នែក​ដែល​លាក់​តែង​ងាក​មុខ​មិន​ចំ​ផែនដី ដូច្នេះ​ទើប​ពិបាក​ក្នុង​ការ​បញ្ជូន​សញ្ញា​នានា​មក លើកលែងតែ​តាម​រយៈ​ការ​បញ្ជូន​បណ្ដាក់​មក​។

ចិន​បាន​បញ្ជូន​កាលពី​ខែឧសភា ផ្កាយ​រណប​មួយ​មានឈ្មោះ​ថា​QUEQIAO​មាន​ន័យ​ថា​ស្ពាន​ត​ភ្ជាប់ ដែល​ស្ថិត​នៅ​លើ​តារាវិថី​ភព​ព្រះ​ចន្ទ ដើម្បី​អាច​ទាក់ទង​និង​ផ្លាស់​ប្ដូរ​ទិន្នន័យ​នានា រវាង​ផែនដី​និង​យាន​ភព​ព្រះ​ចន្ទ​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​ចិន​បញ្ជូន​យាន​ស្រាវជ្រាវ​ភព​ព្រះ​ចន្ទ បន្ទាប់​ពី​ការ​បញ្ជូន​រ៉ូ​បូ​YUTU​កាលពី​ឆ្នាំ​២០១៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ