ខេត្តកណ្តាល ៖ ក្រុមហ៊ុន OMC បានរៀបចំពិធីប្រគល់ម៉ូតូម៉ាកស៊ុយហ្សុ៊យគីវីវ៉ា និងស្មាសរីវ៉ូចំនួន១១គ្រឿងដល់គណៈកម្មាធិការបក្សស្រុក ក្រុងទាំង១១ក្នុងខេត្តកណ្តាលនៅវេលាម៉ោង២រសៀល ថ្ងៃទី១២ កក្កដា ២០១៣នេះនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកឌិត ទីណា បេក្ខជនតំណាងរាស្ត្រមណ្ឌលកណ្តាល និងជាអនុប្រធានគណៈពង្រឹងស្រុកស្អាង លោកនូ សាខន អនុប្រធានគណៈកម្មាធិការបក្សខេត្ត ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាបក្សខេត្ត និងក្រុងយ៉ាងច្រើនកុះករ។
នាឱកាសនោះលោកឌិត ទីណា ថ្លែងថា ដោយមើលឃើញពីការលំបាក និងសេចក្តីត្រូវការបន្ថែមលើមធ្យោបាយធ្វើដំណើរ កាលពីថ្ងៃទី៨ មិថុនា កន្លងទៅនេះនៅក្នុងពិធីសម្ពោធវិទ្យាល័យហ៊ុន សែន ព្រែកអំបិល សម្តេចតេជោហ៊ុន សែន បានប្រកាសផ្តល់ម៉ូតូចំនួន១១គ្រឿងសម្រាប់ប្រើប្រាស់ឱ្យការងារបក្សនៅក្នុងខេត្តកណ្តាលនេះ ហើយថ្ងៃនេះដូចការសន្យា ម៉ូតូស៊ុយហ្ស៊ុយគីចំនួន១១គ្រឿងស៊េរីទំនើបបាននាំយកចែកជូនគណៈកម្មាធិការបក្សស្រុក ក្រុងទាំង១១ទូទាំងខេត្តកណ្តាលដែលជាអំណោយរបស់ក្រុមហ៊ុន OMC មានលោកឧកញ៉ា ស៊ីវ ថៃ ជានាយកក្រុមហ៊ុន។
នេះជាទង្វើមួយបង្ហាញពីទឹកចិត្តស្រឡាញ់បក្ស និងរួមចំណែកយ៉ាងធំធេងក្នុងការបម្រើតាមសេចក្តីត្រូវការរបស់សមាជិកបក្ស៕
ចែករំលែកព័តមាននេះ