មាសនៅកម្ពុជាឥឡូវមានការជួញដូរសកម្មណាស់ទាំងនៅលើទីផ្សារជួញដូរ លក្ខណៈអាជីវកម្មពាណិជ្ជកម្ម និងការដោះដូរ ដើម្បីដោះស្រាយជីវភាព ដូច្នេះហើយសូមមានការប្រុងប្រយ័ត្ន ។
ពាក់ព័ន្ធនឹងការជួញដូរមាសនេះ ធនាគារជាតិនៃកម្ពុជាទើបតែចេញសេចក្តីប្រកាសជាសាធារណៈមួយ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ថា ខ្លួនមិនបានពាក់ព័ន្ធនឹងការជួញដូរមាសណាមួយឡើយ ។

ប្រភពដដែលបានអះអាងថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសបុកអំពីវត្តមានមាសសន្លឹកដែលមាននិម្មិតសញ្ញារបស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថា ជាមាសដែលចេញពីធនាគារខ្មែរពិតៗ ។
ពាក់ព័ន្ធនឹងការប្រកាសបែបនេះ ធនាគារជាតិនៃកម្ពុជា បានប្រកាសថា ខ្លួនមិនបានបោះផ្សាយមាសនោះទេ ហើយការប្រើប្រាស់និម្មិតសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនអនុញ្ញាត គឺជាទង្វើខុសច្បាប់ ។
ប្រភពដដែលបានបន្តថា រាល់ការទិញនិងលក់ផលិតផលមាស និងលោហធាតុមានតម្លៃ គឺជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នកប្រតិបត្តិការទិញ និងលក់ប៉ុណ្ណោះ ៕
                        
			         
				
ចែករំលែកព័តមាននេះ