រដ្ឋបាលខណ្ឌសែនសុខ កំពុងអនុវត្តការងារជួសជុល និងកែលម្អប្រព័ន្ធលូបង្ហូរទឹកភ្លៀងនៅទូទាំងភូមិត្រពាំងឈូក ក្នុងដែនដីសង្កាត់អូរបែកក្អម ។ គម្រោងនេះ មានគោលបំណងសំខាន់ក្នុងការបង្កើនសមត្ថភាពរំដោះទឹក និងដោះស្រាយបញ្ហាទឹកជំនន់ក្នុងតំបន់ ព្រមទាំងលើកកម្ពស់សោភ័ណភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

បើយោងតាមផេក រដ្ឋបាលសង្កាត់អូរបែកក្អម បានប្រកាសនារសៀលថ្ងៃទី៣១ ខែតុលានេះថា ៖ ការងារជួសជុល និងអភិវឌ្ឍប្រព័ន្ធលូ រំដោះទឹកភ្លៀង ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ៖

១. សារៈសំខាន់: ប្រព័ន្ធលូដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងលំហូរទឹកភ្លៀង ការពារការជន់លិចទីក្រុង ការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងលើកកម្ពស់អនាម័យសាធារណៈ។
២. ការងារជួសជុល និងថែទាំ: ការងារសំខាន់ៗរួមមាន៖
-សម្អាត និងស្តារលូ ជាប្រចាំ ដើម្បីកម្ចាត់សំរាម និងកម្ទេចកម្ទីដែលបង្កការកកស្ទះ។

-ជួសជុលលូដែលខូចខាត ឬបាក់បែក។
៣.ការចូលរួមរបស់ប្រជាពលរដ្ឋ: ភាពជោគជ័យនៃការងារទាមទារការចូលរួមពីពលរដ្ឋដោយ មិនចោលសំរាមចូលលូ មិនសាងសង់រំលោភ និងរាយការណ៍ពីបញ្ហាស្ទះ។
 
                        
			         
				
ចែករំលែកព័តមាននេះ