ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហិ.ង្សា​បែកផ្សែង​រវាង​អាវុធហត្ថ និង​សន្តិសុខ​…​ឃាត់​មិន​ស្តាប់​ផ្ទុះអាវុធ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កង​អាវុធហត្ថ​ចំនួន​៤​នាក់ និង​សន្តិសុខ​ខារ៉ាអូខេ​ចំនួន​៥​នាក់​បាន​ផ្ទុះ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​បរិវេណ​ខារ៉ាអូខេ ត្រូវ​បាន​កំលាំង​នគរបាល​ប៉ុស្តិ៍​ចាប់​ឃាត់​សួរនាំ និង​ប្រគល់​ឲ្យ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​មណ្ឌល​កំសាន្ត​ឌី​យ៉ា​ម៉​ង់…

រាជធានី​ភ្នំពេញ ៖ កង​អាវុធហត្ថ​ចំនួន​៤​នាក់ និង​សន្តិសុខ​ខារ៉ាអូខេ​ចំនួន​៥​នាក់​បាន​ផ្ទុះ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​បរិវេណ​ខារ៉ាអូខេ ត្រូវ​បាន​កំលាំង​នគរបាល​ប៉ុស្តិ៍​ចាប់​ឃាត់​សួរនាំ និង​ប្រគល់​ឲ្យ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​មណ្ឌល​កំសាន្ត​ឌី​យ៉ា​ម៉​ង់ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​ខាង​កង​អាវុធហត្ថ​ខាងលើ​ពាក់​ឯកសណ្ឋាន​ស៊ី​វិល​មាន​គ្នា​ចំនួន​៤​នាក់​មិន​បាន​បញ្ជាក់​ឈ្មោះ ចំណែក​ភាគី​ខាង​សន្តិសុខ​ទាំង​២​ក្រុម​មាន​គ្នា​ចំនួន​៥​នាក់​ដោយ​មិន​បាន​បញ្ជាក់​ឈ្មោះ គ្រាន់តែ​ដឹង​ថា សន្តិសុខ​ខារ៉ាអូខេ​ទាំង​៥​នាក់​នោះ​ជា​កូនចៅ​របស់​កងរាជអាវុធហត្ថ ហើយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ឃាត់​ម៉ូតូ​ចំនួន​២​គ្រឿង​ជា​របស់​កងរាជអាវុធហត្ថ ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក​អ៊ា​ប្លែក ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 09 1.9899 និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AE-៥២៥៦ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​មុខ​ខារ៉ាអូខេ​ខាងលើ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភាគី​ខាង​កង​អាវុធហត្ថ​ខាងលើ​ចំនួន​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ចូល​ផឹកស៊ី​ក្នុង​ខារ៉ាអូខេ​ខាងលើ បន្ទាប់​មក​កងរាជអាវុធហត្ថ​នោះ​បាន​ចេញ​មក​វិញ តែ​នៅ​ក្នុង​បរិវេណ​ខារ៉ាអូខេ​នៅឡើយ ក៏​បាន​ច្រឡំ​ភ្ញៀវ​ម្នាក់​ស្មានថា​ជា​មិត្តភក្តិ​របស់​ខ្លូ​ន ហើយ​ក៏​បាន​ធាក់​លេង​មួយ​ជើង ធ្វើ​ឱ្យ​ភាគី​ភ្ញៀវ​ម្នាក់​ដែល​ត្រូវ​កងរាជអាវុធហត្ថ​ធាក់​នោះ​ក៏​ខឹង បាន​ហៅ​មិត្តភក្តិ​របស់​ខ្លូ​ន​ដែល​ផឹកស៊ី​នៅ​ខាងក្នុង​មក​ជួយ​អន្តរាគមន៍ ភ្លាម​នោះ​កងរាជអាវុធហត្ថ​ម្នាក់​បាន​សុំ​ទោស​ភ្ញៀវ​ម្នាក់​នោះ​ដោយសារ​ការ​យល់​ច្រឡំ តែ​ភាគី​ភ្ញៀវ​ម្នាក់​នោះ​នៅ​តែ​មិន​ព្រម ក៏​ផ្ទុះ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​សន្តិសុខ​នៅ​ក្នុង​ខារ៉ាអូខេ​ខាងលើ​បាន​ចូល​ទៅ​ឃាត់ ហើយ​ភាគី​ខាង​កងរាជអាវុធហត្ថ​បាន​វាយ​ទៅ​លើ​សន្តិសុខ​ខារ៉ាអូខេ​មួយ​ដៃ​បណ្តាល​ឱ្យ​សន្លប់​ស្តូក ធ្វើ​ឲ្យ​សន្តិសុខ​ផ្សេង​ទៀត មក​ជួយ​អន្តរាគមន៍ ហើយ​ក៏​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​ភាគី​ខាង​កងរាជអាវុធហត្ថ​ចំនួន​២​នាក់ បាន​រង​របួសធ្ងន់ រីឯ​ភាគី​ខាង​សន្តិសុខ​ចំនួន​៤​នាក់​បាន​រង​របួស​បែក​មុខ បែក​មាត់ ដោយឡែក​ភាគី​ខាង​ភ្ញៀវ​មួយ​ក្រុម​ខាងលើ​នាំ​គ្នា​គេច​ចេញ​ទៅ​អស់​។

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ដែល​នៅ​ជិត​កន្លែង​កើតហេតុ បាន​ចេញ​មក​អន្តរាគមន៍​ភ្លាម​ៗ​ដែរ តែ​ភាគី​ទាំង​សងខាង​នៅ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំង​ពេក ធ្វើ​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដក​កាំភ្លើង​បាញ់​ទៅ​លើ​ចំនួន​២​គ្រាប់ រួច​ក៏​ចាប់​ឃាត់ខ្លួន​ភាគី​ទាំង​សងខាង​វាយ​ខ្នោះ​ភ្លាម​ៗ​ផង​ដែរ​។ បន្ទាប់​មក​ភាគី​ខាង​កងរាជអាវុធហត្ថ​ដែល​ស្លៀកពាក់​ពាក់​ស៊ី​វិល​បាន​ខឹង​នឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដែល​បាន​វាយ​ខ្នោះ​ពួក​គាត់ ព្រោះថា​ជា​សមត្ថកិច្ច​ដួច​គ្នា ហើយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៏​មិនដឹង​ថា​ភាគី​ខាង​កងរាជអាវុធហត្ថ​ខាងលើ​ជា​សមត្ថកិច្ច​នៅ​អង្គភាព​ណា​នោះ​ទេ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ​ភាគី​ខាង​កងរាជអាវុធហត្ថ​ទាំង​៤​នាក់​ខាងលើ​បាន​ទាក់ទង​គ្រូ​របស់​ខ្លួន​ឱ្យមក​ដោះស្រាយ​ដែរ តែ​ដោយសារ​ការ​ដោះស្រាយ​មិន​ចេញ ព្រោះ​ភាគី​ទាំង​សងខាង​បាន​រង​របួស​រៀង​ៗ​ខ្លួន និង​ប្រកែក​យក​ត្រូវ​រៀង​ៗ​ខ្លួន​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​ប្រគល់​ភាគី​ទាំង​សងខាង​ទៅ​អោយ​កំលាំង​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាំ​ទៅ​ធ្វើការ​សាកសួរ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ