ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនបរទេស​ម្នាក់​ដេក​ស្លា.ប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់​ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​លើ​ចិញ្ចើម​ផ្លូវ​យ៉ាង អាណោចអាធ័ម ពេល​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​នៅ​ហាង​បារាំង​មួយ​កន្លែង លុះ​ពេល​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង ហើយ​ម៉ូតូ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ត្រូវ​បាន​ជន​ឆ្លៀត​ឱ​កាស​លួច​យក​បាត់​អស់​គ្មាន​សល់…

រាជធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់​ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​លើ​ចិញ្ចើម​ផ្លូវ​យ៉ាង អាណោចអាធ័ម ពេល​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​នៅ​ហាង​បារាំង​មួយ​កន្លែង លុះ​ពេល​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង ហើយ​ម៉ូតូ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ត្រូវ​បាន​ជន​ឆ្លៀត​ឱ​កាស​លួច​យក​បាត់​អស់​គ្មាន​សល់ ។

ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១ ខែ មក​រា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៩២ ផ្លូវ​លេខ ២៤០ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ TYMUR DMYTRIYENKO ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង Le Bouch Wine Bar ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ កាន់​លិខិតឆ្លងដែន​លេខ PU256878 ស្នាក់​នៅ​មិន​ពិតប្រាកដ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ដោយ​មានការ​រាយការណ៍​ពី​បុរស​ជា​សន្តិសុខ​ម្នាក់​ដែល​យាម​នៅផ្ទះ​ខាងលើ​មក​ថា បាន​ប្រទះ​ឃើញ​បុរស​ជា​ជនបរទេសម្នាក់​ដេក​ស្លាប់ក្នុង​ថ្លុកឈាម​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាង​មុខ​ផ្ទះ​ខាងលើ​នោះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ក៏​បាន​ប្រទះ​ឃើញ​សព​បុរស​ជា​ជនបរទេស​ម្នាក់​ដេក​ស្លាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ពិតប្រាកដ​មែន ទើប​ឈាន​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ឆែក​កាមេរ៉ា​សុវត្ថិ ភាព ដើម្បី​អោយ​ដឹង​ពី​មូលហេតុ​ផង​ដេរ​។

តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ បុរស​ជា​ជនបរទេស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​តែ​ម្នាក់ឯង ដោយ​មានទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ជាប់​នឹង​ខ្លួន​ផង​ដែរ ហើយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ២៤០ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ទំនងជា​ទើប​ចេញពី​កន្លែងធ្វើការ និង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​របស់​គាត់​វិញ​។ លុះ​ពេល​បុរស​ជនបរទេស​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​តាម​ផ្លូវ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ដួល​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ក្បាល​ទៅ​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពេល​បុរស​ជា​ជនបរទេស​ដួល​បោក​ក្បាល​ស្លាប់​ហើយ​នោះ ម៉ូតូ​របស់​បុរស​ជា​ជនបរទេស​ជន​រង​គ្រោះ រួម​ទាំង​ទ្រព្យសម្បត្តិ​របស់​គាត់​មួយ​ចំនួន​ទៀត ត្រូវ​បាន​ក្រុម​ជន​ឆ្លៀតឱកាស​មក​លួច​យក​បាត់​អស់​គ្មាន​សល់ ដោយ​បន្សល់​ទុក​តែ​មួក​សុវត្ថិភាព​មួយ​នៅ​ក្បែរ​សព​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​ជំនាញ​របស់​ការិយាល័យ​កោសល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ថា បុរស​ជា​ជនបរទេស​រង​គ្រោះ​ខាងលើ​បាន​ស្លាប់​ដោយសារ​ប៉ះទង្គិច​ត្រង់​ក្បាល​ធ្ងន់ធ្ងរ និង​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទើប​សមត្ថកិច្ច​ដឹក​យក​សព​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ដើម្បី​រង់ចាំ​ក្រុម គ្រួសារ​មក​ទទួលយក​ទៅ​កាន់​ប្រទេស​កំណើត​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ