ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មក​ផ្ទួនៗ អ្នក​ស្លា.ប់​ឡើង​​​ដល់​៦៨​នាក់ហើយ

5 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ បើតាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣១ ​ធ្នូ​ថា តុល្យការ​នៃ​ការ​បាក់​ដី ​និង​ទឹកជំនន់ មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ​ព្រោះ​ព្យុះ​មួយ នៅ​ហ្វ៊ី​លី​ពី​ន​…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ បើតាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣១ ​ធ្នូ​ថា តុល្យការ​នៃ​ការ​បាក់​ដី ​និង​ទឹកជំនន់ មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ​ព្រោះ​ព្យុះ​មួយ នៅ​ហ្វ៊ី​លី​ពី​ន​ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​យ៉ាងតិច​៦៨​នាក់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ទីភ្នាក់ងារ​នោះ​និយាយ​ថា ជន​រង​គ្រោះ​ភាគច្រើន​គឹ​នៅ​តំបន់​ប៊ី​កុ​ល​ និង​តំបន់​វី​សា​យ៉ា​ស់​ខាងកើត នា​ភាគ​កណ្ដាល​ហ្វ៊ី​លី​ពី​ន​។ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​១៩​នាក់​ទៀត​បាត់​ខ្លួន ក្នុង​តំបន់​ទាំង​២​នោះ​។ សេចក្ដី​ប្រកាស​បន្ត​ថា ចំនួន​ជន​រង​គ្រោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ជាមួយ​ការ​បន្ត​ប្រតិបត្តិការ​រុករក​និង​ជួយ​សង្គ្រោះ​។

ទីភ្នាក់ងារ​ដដែល​នេះ​និយាយ​ទៀត​ថា មនុស្ស​ជាង​១៣០.០០០​នាក់ នៃ​តំបន់​៣២១ ក្នុង​ទូ​ទាំង​ប្រទេស រង​ការ​ប៉ះពាល់​ដោយ​ការ​បាក់​ដី​និង​ទឹកជំនន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ