ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​កា.ប់​ឈើ​ដើម្បី​ធ្វើ​ផ្ទះ ជួប​គ្រោះ​អកុសល​គួរ​ឱ្យ​អាណោចអាធ័ម

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​ប្រភព​ព័ត៌មាន​ពី​លោក​មេ​ភូមិ​ជី​ក្លប់​បានឱ្យ​ដឹង​ថា មាន​បុរស​ម្នាក់​បាន​ទៅ​កាប់​ឈើ​ដើម្បី​ធ្វើ​ផ្ទះ​ត្រូវ​មែកឈើ​បាក់​សង្កត់ពីលើ បណ្តាល​ឱ្យ​ស្លាប់​កាលពី​វេលា​ម៉ោង​ប្រហែល៣​រសៀល​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្បាល​អូរ​ចាំង​ជ្រី ស្ថិត​នៅ​ភូមិ​ជី​ក្លប់ ឃុំ​សុខសាន្ដ…

ខេត្តមណ្ឌលគិរី ៖ តាម​ប្រភព​ព័ត៌មាន​ពី​លោក​មេ​ភូមិ​ជី​ក្លប់​បានឱ្យ​ដឹង​ថា មាន​បុរស​ម្នាក់​បាន​ទៅ​កាប់​ឈើ​ដើម្បី​ធ្វើ​ផ្ទះ​ត្រូវ​មែកឈើ​បាក់​សង្កត់ពីលើ បណ្តាល​ឱ្យ​ស្លាប់​កាលពី​វេលា​ម៉ោង​ប្រហែល៣​រសៀល​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្បាល​អូរ​ចាំង​ជ្រី ស្ថិត​នៅ​ភូមិ​ជី​ក្លប់ ឃុំ​សុខសាន្ដ ស្រុក​កោះ​ញែក ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ សុខ បាន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ជនជាតិ​ព្នង រស់នៅ​ភូមិ ជី​ក្លប់ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​ខាងលើ​ភ្លាម កម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក ដែល​ដឹកនាំ​ដោយ​លោក អនុ​សេនីយ៍ ទោ ជា កុស​ល្យ អធិការរង​ទទួល​បន្ទុក​យុត្តិធម៌​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​លើ​សព​ជន​រង​គ្រោះ និង​ប្រមូល​ព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នោះ​រួចរាល់ ។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​មែកឈើ​បាក់​សង្កត់​បណ្ដាល​អោយ​ស្លាប់​ពិតប្រាកដ​មែន​។

ក្រោយ​ពី​ធ្វើការ​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ