ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកតាវ័យជាង៧០ឆ្នាំមួយរូប តស៊ូ​ក្នុង​អាជីពឡើង​ត្នោត ៣ទសវត្ស

57 វិនាទី មុន
  • កំពត

​ខេត្តកំពត ៖ លោកតាវ័យ​73​ឆ្នាំ​ម្នាក់ នៅ​ភូមិ​ស្ដេច​គង់​ ឃុំ​ស្ដេច​គង់​ខាងត្បូង​ ស្រុក​បន្ទាយមាស​ ខេត្តកំពត​។ ​​លោកតាមួយរូបខាងលើឈ្មោះ​ប៉ាក់​ ផូយ​ អាយុ​73​ឆ្នាំ​រូប​នេះ​…

​ខេត្តកំពត ៖ លោកតាវ័យ​73​ឆ្នាំ​ម្នាក់ នៅ​ភូមិ​ស្ដេច​គង់​ ឃុំ​ស្ដេច​គង់​ខាងត្បូង​ ស្រុក​បន្ទាយមាស​ ខេត្តកំពត​។

​​លោកតាមួយរូបខាងលើឈ្មោះ​ប៉ាក់​ ផូយ​ អាយុ​73​ឆ្នាំ​រូប​នេះ​ បាន​រៀបរាប់​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​4​ ខែ​មិ​នា​ ឆ្នាំ​2026​នេះ​ថា​ គាត់​មានមុខ​របរ​ឡើងត្នោត​រយៈពេល​30​ឆ្នាំ​ហើយ​។

​​លោកតា​​បាន​បន្ត​ថា​ រាល់ថ្ងៃ​គាត់​បាន​ឡើង​ដើម​ត្នោត​ចំនួន​10​ដើម​ឯ​ណ្ណោះ​ មាន​ដើម​ត្នោត​ខ្លះ​នៅ​ជាប់​គ្នា​ គាត់​បាន​ឆ្លង​ទៅ​ដើម​ម្ខាង​ទៀត​ កៀប​​ផ្កា​យក​ទឹក​ក៍មានដែរ​ ។

​លោកតាបានបន្តទៀតថា​ ក្នុង​មួយ​ៗ​គាត់​បាន​ទឹកត្នោត​ចំនួន​2ខ្ទះ ​រម្ងាស់​យក​ស្ករ​ជិត​10​គឺ​ឡូក្រាម​ហើយ​ក្នុង​មួយ​គីឡូ​លក់​តម្លៃ​ជា​ទូទៅ​1​ម៉ឺន​រៀល ​។

​​លោកតាបាន​​ត្អូញត្អែ​ប្រាប់​ឱ្យដឹង​ថា​ ​នៅពេលមានភ្លៀង​ធ្លាក់​ក្នុង​ប៉ុន្មា​ន​ថ្ងៃនេះ​ ស្ករត្នោត​អាច​និង​បាត់​ទិន្នផលខ្លះដែរ​ ​ដោយសា​អាកា​ធាតុ​ត្រ​ជា​ក់​ ទឹកត្នោត​មិនសូវ​ចេញ​។

​​លោកតាបានបន្តទៀតថា គាត់​មាន​វ័យ​73​ឆ្នាំ​ហើយ​ តែបើ​មិន​រក​ មាន​​ប្រាក់​ឯណា​ផ្គត់ផ្គង់ជីវភាព ព្រោះ​អ្នកភូមិរៀបមង្គលការ និងពិធី​បុណ្យ​ផ្សេងៗ គេ​​មកអញ្ជើញលោកតា​ស្ទើ​តែ​រាល់ថ្ងៃ ។

​លោកតាបន្តទៀតថា បើដល់​ថ្ងៃ​ណា​គាត់​ឡើងមិន​រួច​ពី​ក​ន្ទេល​ ចាំ​ឈប់​ឡើងត្នោត​។​

បើ​តាម​ការ​អោយ​ដឹង​ពី​លោក​មេ​ភូមិ​ស្ដេច​គង់​និយាយ​ប្រាប់​អោយ​ដឹង​ថា ​នៅ​ភូមិ​ស្ដេច​គង់​មាន​ប្រជាពលរដ្ឋ​មានមុខ​របរ​ធ្វើ​ត្នោត​យក​ទឹក​និង​ស្ករ​មាន​ចំនួន​3​នាក់​ ហើយ​ស្ករត្នោត​វិញ​ជា​ស្ករ​ធម្មជាតិ​ពិតៗ មិន​លាយ​ម្សៅ​មី​ ឬ​យក​ស្ករ​មក​ដាក់​​កូរជាមួយ​ក្លែងបន្លំ​ទៅ​ដាក់​លើ​ទីផ្សារ​នោះទេ​ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ