ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ស្វាយកែវ​រមៀត​ហាក់​នៅ​តែ​មិន​ឡើង​សោះ​!

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដំណាំ​ស្វាយកែវ​រមៀត​ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ​នៅ​តាម​ដី​ភូមិ និង​ចម្ការ​ស្ទើរ គ្រប់​ស្រុក​ក្រុង​ទាំង​១០​ក្នុង​នោះ​មានស្រុក​កងមាស នៅ​ជាប់​នឹង​ដង​ទន្លេមេគង្គ​មាន​ច្រើន​ជាងគេ ហើយ ផ្លែ​ហុច​ផល​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដើរ​ប្រមូល​ទិញ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម និង​ថៃ…

ខេត្តកំពង់ចាម ៖ ដំណាំ​ស្វាយកែវ​រមៀត​ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ​នៅ​តាម​ដី​ភូមិ និង​ចម្ការ​ស្ទើរ
គ្រប់​ស្រុក​ក្រុង​ទាំង​១០​ក្នុង​នោះ​មានស្រុក​កងមាស នៅ​ជាប់​នឹង​ដង​ទន្លេមេគង្គ​មាន​ច្រើន​ជាងគេ ហើយ
ផ្លែ​ហុច​ផល​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដើរ​ប្រមូល​ទិញ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម និង​ថៃ ។

លោកតា លាភ ហ៊​ន់ អាយុ​៨៧​ឆ្នាំ នៅ​ភូមិ​កោះ​ប៉ែ «​គ​» ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម​មាន​ប្រសាសន៍​ឲ្យ
ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣១ ធ្នូ ២០១៨​ថា នៅ​ខាងក្រោយ​ផ្ទះ​មាន​ដើម​ស្វាយកែវ​រមៀត​ចំនួន​២​ដើម ក្នុង​នោះ​នៅ​សល់​តែ​០១​ដើម ដែល​រាល់​ឆ្នាំ​បាន​ហុច​ផល​ច្រើន និង​បាន​ចែក​ញាតិ​ជិតខាង​សម្រាប់​យក​ទៅ
ហូប ហើយ​ក៏​មិន​ដែល​បាន​លក់​នឹង​គេ​ដែរ ។ ទើបតែ​នៅ​ចុងឆ្នាំ​២០១៨ មាន​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ស្វាយ​តាម​បណ្តា​ភូមិ​នានា និង​បាន​ឈាន​មក​ទិញ​ស្វាយ​របស់​គាត់​ដោយ​គេ​ឡើង​បេះ​ខ្លួនឯង​លក់​បាន​ក្នុង​០១​គីឡូក្រាម​តម្លៃ​៥០០​រៀល ។

លោកតា លាភ ហ៊​ន់ មាន​ប្រសាសន៍​បន្ត​ថា គាត់​មាន​ច​ង្វ​ល់​ថា​ស្វាយ​របស់​គាត់​នៅ​ឆ្នាំ​២០១៨ ត្រូវ​បាន
ទឹកទន្លេ​មេគង្គ​ឡើង​មក​លិច​ស្ទើរ​ត្រឹម​ចង្កេះ​នៅ​ក្រោយ​ផ្ទះ រួម​នឹង​ដំណាំ​បន្ទាប់បន្សំ​ផ្សេង​ទៀត​ត្រូវ​បាន
លិច​ដូច​ៗ​គ្នា ។ ស្រប​ពេល​ហុច​ផល​បាន​បែរជា​បាន​ផល​តិច​ជាង​ឆ្នាំ​មុន​ៗ​មិនដឹង​ដោយសារ​អ្វី​នោះ​ទេ
ទោះបីជា​ខិតខំ​ប្រឹង​ដាក់​ដី និង​ស្រោច​ទឹក​ក៏​មិន​បាន​ផ្លែ​ច្រើន ហើយ​គាត់​ក៏​ចង់​សួរ​ទៅ​មន្ត្រី​ជំនាញ​កសិក
ម្ម​ឲ្យ​ជួយ​ពន្យល់​ជីវភាព​គ្រួសារ​របស់​គាត់រ​ស់បាន​ដោយសារ​ផលដំណាំ​ដែល​បាន​ដាំ​ដុះ ។

ឈ្មួញ​ទិញ​ស្វាយ​ឈ្មោះ ហឿ​ន សីហា អាយុ​២០​ឆ្នាំ នៅ​ភូមិ​ពណ្ណរាយ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូង
ឃ្មុំ​បាន​ប្រាប់​ថា រូបគេ និង​ពូ​មាន​រ៉ឺ​ម៉ក​ម៉ូតូ​០១​គ្រឿង ដល់​រដូវ​ហុច​ផល​ស្វាយកែវ​រមៀត​បាន​ដើរ​ប្រមូល​ទិ
ញ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​មក​ដល់​ខេត្តកំពង់ចាម​ក្នុង​០១​ជើង​អាច​បាន​ជាង​០១​តោន​ដោយ​ត្រូវ​ឡើង​បេះ​ខ្លួនឯង ទិញ​គេ​ក្នុង​០១​គីឡូក្រាម​តម្លៃ​៥០០​រៀល លុះ​ពេល​បាន​ច្រើន​ដឹក​លក់​ឲ្យ​ថៅកែ​ស្រី​ម្នាក់
នៅ​ថ្នល់ទទឹង ស្រុក​ត្បូងឃ្មុំ លក់​បាន​០១​គីឡូក្រាម​តម្លៃ​៦០០​រៀល ឫ​លើស​នេះ​ក៏​មាន ដើម្បី​នាំ​ចេញ
ទៅ​កាន់​ប្រទេស​វៀតណាម ។

លោក​ប្លង់ វ៉ា​ន់​ជី​ម មន្ត្រី​ជំនាញ​របស់​មន្ទី​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ស្វាយកែវ​រមៀត​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដាំ​ដុះ​នៅ​គ្រប់​ស្រុក​-​ក្រុង​ទាំង​១០​ក្នុង​ខេត្ត ហើយ​ស្រុក​ដែល​មាន​ដាំ​ច្រើន​ជាងគេ គឺ​ស្រុក​កងមាស​ជាប់​នឹង​ដង​ទន្លេមេគង្គ ហើយ​ទិន្នផល​បាន​តិច​ដោយសារ​កត្តា​អាកាសធាតុ ។ ហើយ​ទីផ្សារ​វិញ​ផ្លែស្វាយ​កែវ​រមៀត​លក់​បាន​០១​គីឡូក្រាម តម្លៃ​៤០០​ទៅ​៥០០​រៀល ដោយ​អ្នកទិញ​ឡើង​បេះ​ខ្លួនឯង ពេល​ដែល​ដឹក​បន្ត​យក​ទៅ​លក់​ឲ្យ​ឈ្មួញកណ្តាល​បាន​០១​គីឡូក្រាម​តម្លៃ​៨០០​រៀល ក្នុង​នោះ​មួយ​ផ្នែក​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ