ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ស្លា.ប់ ប្តី​ជាប់គុក ក្រោយ​ដាស់​ឱ្យ​ហូប​បបរ​តែ​ប្រពន្ធ​ងើប​ជេ​ម្តាយ​កប់​ៗ​មាត់

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បុរស​ជា​ប្តី​ដៃដល់​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​វាយដំ​លើ​ប្រពន្ធ​យ៉ាង​ចាស់ ដៃ​រហូត​ដល់​ស្លាប់​ក៏​ព្រោះតែ​ខឹង​នឹង​ស្ត្រី​ជា​ប្រពន្ធ​ដែល​ស្រវឹងស្រា និង​បាន​ជេ​ម្តាយ​ជន​ដៃដល់​ជា​ប្តី​យ៉ាង​កប់​ៗ​មាត់ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទំងន់ទោស ។ ករណី​អំពើ​ហិង្សា​រវាង​ជន​ដៃដល់​ជា​ប្តី​ជាមួយនឹង​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​អ្នក​ភូមិ​និយាយ​ថា តែងតែ​កើត​មាន​ជា​ញឹកញាប់​នៅ​ពេល​ដែល​គ្រួសារ​នេះ​ផឹកស្រា​ស្រវឹង​រៀងខ្លួន​ម្តង​ៗ…

ខេត្តក្រចេះ ៖ បុរស​ជា​ប្តី​ដៃដល់​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​វាយដំ​លើ​ប្រពន្ធ​យ៉ាង​ចាស់ ដៃ​រហូត​ដល់​ស្លាប់​ក៏​ព្រោះតែ​ខឹង​នឹង​ស្ត្រី​ជា​ប្រពន្ធ​ដែល​ស្រវឹងស្រា និង​បាន​ជេ​ម្តាយ​ជន​ដៃដល់​ជា​ប្តី​យ៉ាង​កប់​ៗ​មាត់ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទំងន់ទោស ។

ករណី​អំពើ​ហិង្សា​រវាង​ជន​ដៃដល់​ជា​ប្តី​ជាមួយនឹង​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​អ្នក​ភូមិ​និយាយ​ថា តែងតែ​កើត​មាន​ជា​ញឹកញាប់​នៅ​ពេល​ដែល​គ្រួសារ​នេះ​ផឹកស្រា​ស្រវឹង​រៀងខ្លួន​ម្តង​ៗ តែ​យ៉ាងណា​ការ​ប្រើ​អំពើ​ហិង្សា​រហូត​ដល់​ប្រពន្ធ​ស្លាប់​ពី​សំណាក់​បុរស​ដៃដល់​ជា​ប្តី​នេះ​បាន​កើត​មាន​ជា​លើក​ចុង​ក្រោយ​កាលពី​យប់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ពេល​ដែល​ប្តី​ក៏​ស្រវឹងស្រា​ហើយ​ប្រពន្ធ​ក៏​ស្រវឹងស្រា​ដូច​គ្នា ។

នាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី​លោក ហេង ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ជា​ប្តី​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ចុះ​ទៅ​ចាប់ខ្លួន​ក្រោយ​បង្កហេតុ​បាន​មួយ​ថ្ងៃ ជនសង្ស័យ​ដៃដល់​ឈ្មោះ ស៊ន ឡា អាយុ​៥២​ឆ្នាំ ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សុខ ឌឿ អាយុ​៤៩​ឆ្នាំ ។ គ្រួសារ​ជន​រង​គ្រោះ​មានកូន​៤​នាក់ ស្រី​២​នាក់ ហើយ​សព្វថ្ងៃ​ស្នាក់​នៅ​រោង​ស្រែ​ដាច់​ស្រ​យ៉ា​ល​ពី​ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ។

លោកនាយ​ផ្នែក​បាន​ស្រង់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ដៃដល់​ជា​ប្តី​រូប​នេះ​ថា នៅ​យប់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ពេល​ប្រពន្ធ​ស្រវឹងស្រា​ខ្លួន​បាន​ដាំ​បបរ និង​បាន​ហៅ​ប្រពន្ធ​ឲ្យ​ងើប​ហូប​បបរ តែ​ក្រោយ​ពី​ប្រពន្ធ​ងើប​ក៏​ជេ​ម្តាយ​រូបគេ​ពេញ​ៗ​មាត់ ។

ក្រោយ​កើតការ​ខឹងសម្បារ​បុរស​ដៃដល់​រូប​នេះ​បាន​វាយ​លើ​ប្រពន្ធ​ពី​ដៃ​ចំ​ក​ញ្ចឹ​ង​.​ក​បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​បោក​ក្បាល​នៅ​នឹង​ថ្ម​ចង្ក្រាន បន្ទាប់​មក​រូបគេ​ក៏​បាន​ក្រៀ​ស្ត្រី​ជា​ប្រពន្ធ​ឲ្យ​មក​ដេក​តែ​បាន​ស្លាប់​នៅ​ពេល​ពាក់កណ្តាល​យប់ ។

នគរបាល​ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​រង​គ្រោះជា​ប្រ​ព​ន្ធបាន​រង​របួស​លើ​រាងកាយ ​ផ្ទៃមុខ និង​កញ្ចឹងក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ