រាជធានីភ្នំពេញ ៖ បុរសម្នាក់មានសតិមិនគ្រប់ បានយកកាំបិតចុងស្រួច មកគំរាមម្ដាយ បង្កការផ្អើលឆោរឡោដល់ពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ចុះមកចាប់ខ្លួន ។
ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលស្ថិតនៅចំណុចផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើមានឈ្មោះ ហៃ ដូរ៉ា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយម្តាយ ចំណុចផ្ទះកើតហេតុ ។ សូមបញ្ជាក់ថា ជនសង្ស័យរូបនេះក៏មានកូនតូចម្នាក់ផងដែរ ។
តាមការបញ្ជាក់ពីស្ត្រីជាម្តាយបានប្រាប់អោយដឹងថា ជនសង្ស័យបានរត់ចេញពីក្នុងផ្ទះដោយដៃមានកាន់កាំបិតចុងស្រួចជាប់នឹងដៃ ទាំងសងខាង ហើយបានដើរស្វែងរកកូនរបស់ខ្លួន បង្កអោយផ្អើលដល់ភ្លាមៗសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋានប្រទះឃើញបានមកអន្តរាគមន៍ នឹង សួរនាំ ប៉ុន្តែជនសង្ស័យខាងលើបែរជាបម្រុងរត់គេច ក៏ត្រូវសមត្ថកិច្ចតាមចាប់ ស្របពេលនោះជនសង្ស័យបាន គ្រវៀសដៃបង្កអោយកាំបិតចុងស្រួច មុតដៃនគរបាលបញ្ជូនទៅមន្ទីរពេទ្យ ។ ខណៈជនសង្ស័យបានចាប់ម្តាយរបស់ខ្លួន អូសឡើងតាមជណ្តើរ ហើយក៏លែងម្តាយរបស់ខ្លួនវិញ ។ បន្ទាប់មកជនសង្ស័យបានឡើងទៅឈរនៅលើផ្ទះ រហូតដល់មានការលួងលោមពីសមត្ថកិច្ច ទើបជនសង្ស័យព្រមចុះមកក្រោមវិញដើម្បីប្រគល់ខ្លួនជូនសមត្ថកិច្ច ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងខាងលេី និងឃាត់ខ្លួនសង្ស័យរូបនោះ យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចា់តការតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ