ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌក្រសួង​មហាផ្ទៃ​បង្ក្រាប​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ជំ​រិត​ទារប្រាក់​ចំនួន២​នាក់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ដោយ​អនុវត្ត​តាម​បទ​បញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តម​សេនី​យ៍ ស ថេ​ត កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បង្ក្រាប​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុស​ច្បាប់ និង​ជំ​រិត​ទារប្រាក់​ចំនួន២​នាក់​។

យោង​តាម​នាយកដ្ឋាន​នគរ​បាល​ព្រ​ហ្ម​ទណ្ឌ​នៃ​អគ្គ​ស្ន​ការដ្ឋាន​នគ​បាល​ជាតិ​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា
នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៦ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ទទួល​ពាក្យបណ្តឹង​របស់​ឈ្មោះ Liu Weihua ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន ដោយ​ក្មួយ​ស្រី​របស់​ឈ្មោះ Huang Xiyi ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ចិន ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ធ្វើ​សកម្មភាព បង្ខាំង និង​ជំរិត​ទារប្រាក់​ចំនួន​២​លាន​យាន់​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ខាងលើ ដោយ​ទទួល​បទបញ្ជា​ពី​លោក​ឧត្តម​សេ​នី​យ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន វរសេនីយ៍ឯក ហែម
បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុ​ប្រ​ធាន​នាយកដ្ឋាន បាន​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ​រហូត​កំណត់​បាន​ទីតាំង​បង្ខាំង​ខាងលើ​។

នៅ​ថ្ងៃ​.​ខែ​.​ឆ្នាំ​ដដែល វេលា​ម៉ោង​១៦៖១០​នាទី កម្លាំង​ជំនាញ​បាន​ធ្វើការ​ជួយ​សង្គ្រោះ​បាន​ជន​រង​គ្រោះ​ចំនួន​០៣​នាក់ រួម​មាន​៖
១-​ឈ្មោះ HUANG XIYI ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ចិន
២-​ឈ្មោះ XU YUE ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន
៣-ឈ្មោះ DIAN JIE ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន

ប្រភព​បាន​លើក​ឡើង​ថា​សមត្ថកិច្ច ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២​នាក់​រួម​មាន​៖
១-​ឈ្មោះ AR SAN ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​មី​យ៉ា​ន់​ម៉ា
២-ឈ្មោះ AI NI ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​មី​យ៉ា​ន់​ម៉ា ត្រង់​ចំណុច​ភូមិ​ភៀន​សារ ឃុំ​ព្រះ​និ​ពាន្ធ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ។ បច្ចុប្បន្ន​ ជនសង្ស័យ និង​ជន​រង​គ្រោះ​កំពុង​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​នគរ បាល​ព្រហ្មទណ្ឌ ដើម្បី​សាកសួរ​ ៕