ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​៤ រន្ធត់​ទៀត​ហើយ​… ​មួក​សុវត្ថិ​ភាព​ខ្ទេចគ្មាន​សល់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រវាង​ម៉ូតូ និង​រថយន្ត​ដឹក​ដីខ្សាច់​មួយ​គ្រឿង​បណ្តាល​ឱ្យ​ស្រី​ប្រុស​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​ម៉ោង​២​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤…

ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រវាង​ម៉ូតូ និង​រថយន្ត​ដឹក​ដីខ្សាច់​មួយ​គ្រឿង​បណ្តាល​ឱ្យ​ស្រី​ប្រុស​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​ម៉ោង​២​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​២០៣-២០៤ ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ តា ចា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជា​អ្នក​រួម​ដំណើរ និង ឈ្មោះ មល ស្រី​ពៅ ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជា​អ្នក​បើក អ្នក​ទាំង​ពីរ​មុខរបរ​លេងភ្លេង​ខ្មែរ មាន​ទីលំនៅ​សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ជិះ​ម៉ូតូ​ម៉ាក HONDA WAVE ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ចំណែក​រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3E-2745 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ដោយ​ស្ត្រី​ជា​អ្នក​ឌុ​ប ហើយ​មាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ​បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះ​មក​ខេត្ត​ព្រះ​សីហ​នុ លុះដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ធ្លាក់​ជាយ​ផ្លូវ​ក៏​ទាញ​ចង្កូត​មក​វិញ បណ្ដាល​ឲ្យ​ដួល​មក​លើ​ផ្លូវជាតិ ស្រាប់តែ​ត្រូវ​រថយន្ត​ដឹក​ដីខ្សាច់​១​គ្រឿង​បើក​ក្នុង​ទិស​ដៅ​ស្របគ្នា​មក​កិន​ពីលើ​តែ​ម្ដង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បើករថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ រួច​បាន​នាំ​យក​រថយន្ត និង​ម៉ូតូ មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​រត់​ចាំ​ការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ