ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រែម​​លាប​ឱ្យ​ស្បែក​ស​​​​​ប្រកាស ​ប្រមូល​​ពី​ប្រទេស​​​10​នៅ​ អាស៊ី​​​​​ព្រោះ​ធ្វើ​ឱ្យ​ខូច​ស្បែក​​​

10 ឆ្នាំ មុន

AFP ផ្សាយ​ថា ​ក្រុម​ហ៊ុន​​គ្រឿង​សម្អាង​​​​កា​ណេ​​បូ​របស់​ជប៉ុន​​​ប្រកាស​ប្រមូល​​ផលិត​ផល​​ក្រែម​លាប​ឱ្យ​ស្បែក​ស​​ចំនួន​៥៤​ប្រភេទ​​ពី​ប្រទេស​​១០​នៅ​អាស៊ី​ កាល​ពី​ថ្ងៃ​ទី​៤ កក្កដា ២០១៣ ​ក្រោយ​ពី​​ប្រទះ​​ឃើញ​​ថា អាច​​បង្ក​ឱ្យ​​ស្បែក​​របស់​អ្នក​​ប្រើ​ប្រាស់​​មាន​ស្នាម​អុជ​​ខ្មៅ​-ស ឬ​​​​ស្បែក​​មិន​រៀប​ស្មើ ។

ក្រែម​​លាប​ឱ្យ​​ស្បែក​ស​នោះ​​​មាន​សារ​ធាតុ​​ 4HPB ដែល​ក្រុម​​ហ៊ុន​​កា​ណេ​​បូ​​ ជា​អ្នក​​ផលិត​ផ្ទាល់ ។ ស្ត្រី​អ្នក​​នាំ​ពាក្យ​​របស់​​​ក្រុម​ហ៊ុន​​​បាន​ថ្លែង​ថា «អតិ​ថិ​ជន​​មួយ​ចំនួន​​បាន​អះ​អាង​ថា ស្បែក​​កើត​មាន​សភាព​អុជ​ខ្មៅ​-ស ក្រោយ​​ពី​​ប្រើ​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ ដោយ​សន្និ​ដ្ឋាន​​ថា ​មក​ពី​​ពាក់​ព័ន្ធ​ជាមួយ​​សារ​ធាតុ​ 4HPB » ។

​ក្រុម​ហ៊ុន​​កាណេ​បូ​​​បាន​ប្រកាស​ប្រមូល​​ផលិត​ផល​​ដែល​​លក់​ចំនួន​៤៥០.០០០​ប្រអប់​ រួម​ទាំង​​ទំនិញ​​ដែល​សេស​ស​ល់​​មាន​ដាក់​លក់​នៅ​​ជប៉ុន​​ និង​នៅ​បរ​ទេស ។ ការ​ប្រមូល​​ផលិត​ផល​​របស់​ក្រុម​ហ៊ុន​​​លើក​នេះ​បាន​លាត​​សន្ធឹង​​ទៅ​លើ​ប្រទេស​១០​​នៅ​អាស៊ី​​ រួម​មាន​​តៃ​វ៉ាន់​ ហុង​កុង​ កូរ៉េ​ខាង​ត្បូង សិង្ហ​បុរី​ ម៉ាឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី ភូមា ហ្វ៊ី​លី​ពីន វៀត​ណាម​ និង​ថៃ ៕