ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! ពេល​បាយ​រួច​ផឹកទឹក​ភ្លាម​អាច​គ្រោះ​ថ្នាក់​អ្វី​ខ្លះ?

5 ឆ្នាំ មុន

អាការ​ដែល​អ្នក​អាច​ប្រទះ​បើ​អ្នក​ញ៉ាំ​បាយ​រួច​ភ្លាម ហើយ​ញ៉ាំ​ទឹក​ភ្លាម ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​បាយ​រួច អ្នក​មិន​គួរ​ពិសា​ទឹក​ច្រើន​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​អ្នកជា​ខ្លាំង ដោយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មិន​ស្រួល​ក្នុង​ក្រពះ និង​ប្រព័ន្ធ​រំលាយ​អាហារ​ឡើយ…

អាការ​ដែល​អ្នក​អាច​ប្រទះ​បើ​អ្នក​ញ៉ាំ​បាយ​រួច​ភ្លាម ហើយ​ញ៉ាំ​ទឹក​ភ្លាម ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​បាយ​រួច អ្នក​មិន​គួរ​ពិសា​ទឹក​ច្រើន​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​អ្នកជា​ខ្លាំង ដោយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មិន​ស្រួល​ក្នុង​ក្រពះ និង​ប្រព័ន្ធ​រំលាយ​អាហារ​ឡើយ ។

2.​បើ​អ្នក​ញ៉ាំ​ទឹក​ច្រើន​ក្រោយ​ពិសា​បាយ​រួច នឹង​ធ្វើ​ឲ្យ​សារធាតុចិញ្ចឹម​ក្នុង​រាង​កាយ​អ្នក​ចេញ​ក្រៅ​អស់តា​មរយៈ​ទឹក​នោះ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​មិន​អាច​ស្រួប​បាន​សារធាតុចិញ្ចឹម​ឡើយ ។

3.​ប្រសិនជា​អ្នក​ញ៉ាំ​ទឹក​ក្រោយ​បរិភោគ​បាយ​រួច ដោយ​ញ៉ាំ​ទឹក​ច្រើន​នឹង​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ពិបាក​រំលាយ​អាហារ​ណាស់ ដោយ​ធ្វើ​ឲ្យ​អ្នក​តែងតែ​ត្អើក​បាន ។

4.​បើ​អ្នក​ញ៉ាំ​ទឹក​ភ្លាម​ក្រោយ​បាយ​នឹង​ធ្វើ​ឲ្យ​មេរោគ​ងាយ​ចូល​ក្នុង​ក្រពះ និង​ពោះវៀន​អ្នក​ណាស់ ដោយ​គ្មាន​អ្វី​អាច​ការពារ​បាន​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​ខ្លាំង​ណាស់ ជា​ពិសេស រលាក​តែ​ម្តង ។ ដូចនេះ​ក្រោយ​បាយ​រួច​ចំនួន​មួយ​ម៉ោង​ទើប​អ្នក​អាច​ញ៉ាំ​ទឹកបាន នោះ​វា​នឹង​ជួយ​ជម្រះ​ក្រពះ និង​ពោះវៀន​អ្នក​បាន​យ៉ាង​ល្អ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ