ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស៊ី​វិ​ល័យ​ខំ​ស្វែងរក​វត្ថុ​ទំនើប​ដើម្បី​បំពេញ​ចំណង់​របស់​ខ្លួន

5 ឆ្នាំ មុន

មនុស្ស​ស៊ី​វិ​ល័យ​ចូល​ចិត្ត​ដើរ​លេង​កម្សាន្ត ច្រៀង​រាំ​សប្បាយ ហើយ​អ្នក​ទាំងនេះ​ភាគច្រើន​ឲ្យ​តម្លៃ​ទៅ​លើ​វត្ថុ​ទំនើប​ៗ របស់​ទាន់សម័យ ។ ការ​ប្រើប្រាស់​ឧបករណ៍​ទំនើប​បើ​អ្នក​ប្រើ​នោះ​មានចំណេះ​ដឹង​ខ្ពស់ និង​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើប្រាស់​ឲ្យ​បានជា​ប្រយោជន៍ សម​ទៅ​នឹង​របស់​នោះ​ៗ​ចាត់​ថា ជា​ការ​ប្រើប្រាស់​នូវ​របស់​សមតា​ម​ឋានៈ មិនមែន​ជា​ការ​ខ្ជះខ្ជាយ​ឡើយ…

មនុស្ស​ស៊ី​វិ​ល័យ​ចូល​ចិត្ត​ដើរ​លេង​កម្សាន្ត ច្រៀង​រាំ​សប្បាយ ហើយ​អ្នក​ទាំងនេះ​ភាគច្រើន​ឲ្យ​តម្លៃ​ទៅ​លើ​វត្ថុ​ទំនើប​ៗ របស់​ទាន់សម័យ ។

ការ​ប្រើប្រាស់​ឧបករណ៍​ទំនើប​បើ​អ្នក​ប្រើ​នោះ​មានចំណេះ​ដឹង​ខ្ពស់ និង​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើប្រាស់​ឲ្យ​បានជា​ប្រយោជន៍ សម​ទៅ​នឹង​របស់​នោះ​ៗ​ចាត់​ថា ជា​ការ​ប្រើប្រាស់​នូវ​របស់​សមតា​ម​ឋានៈ មិនមែន​ជា​ការ​ខ្ជះខ្ជាយ​ឡើយ តែបើ​ប្រើប្រាស់​ដោយ​សេចក្ដី​វង្វេង​ព្រោះ​គ្រាន់តែ​ដើម្បី​ភាព​ហ៊ឺហា និង​ការ​បង្អួត​ដល់​ភ្នែក​អ្នក​ដទៃ មិនដឹង​ពី​ប្រយោជន៍​នៃ​វត្ថុ​ទាំងនោះ ការ​ប្រើប្រាស់​របៀប​នេះ ឈ្មោះ​ថា​ជា​ការ​ដុត​បំផ្លាញ​ខ្លួនឯង​ទៅ​វិញ​ទេ ។

អ្នកខ្លះ​ខិតខំ​ស្វែងរក​នូវ​សម្ភារ​ទំនើប​ផ្សេង​ៗ គឺ​ដើម្បី​យក​មក​បម្រើ​នូវ​សេចក្ដី​សប្បាយ​របស់​ខ្លួនឯង តែ​គេ​មិន​បានដឹង​ទាល់តែ​សោះ​ថា ខ្លួន​គេ​កំពុង​តែ​ក្លាយទៅជា​អ្នកបម្រើ​សម្ភារ​ទាំង​អស់នោះ​ព្រោះតែ​បំពេញ​តណ្ហា​របស់​ខ្លួនឯង​ទៅ​វិញ​ទេ ។