ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​បន្ទោស​រឿង​ដើរ​លេង នាង​ក្រមុំ​ប៉ង​ធ្វើ​អត្តឃា.ត លោត​ដល់​ទឹក​ស្រែក​ឱ្យ​គេ​ជួយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នារី​ស្រស់​សោភា​ម្នាក់​ដោយសារ​ខឹង​ម្តាយ​ស្តីបន្ទោស​រឿង​ដើរ​លេង​ច្រើន បាន​ទៅ​លោតទឹក​ប៉ង​ធ្វើ​អត្តឃាត​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៧ ខែធ្នូ នៅ​ចំណុច​ស្ពានព្រែក​សំរោង ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​កត់សម្គាល់​នោះ…

ខេត្តកណ្តាល ៖ នារី​ស្រស់​សោភា​ម្នាក់​ដោយសារ​ខឹង​ម្តាយ​ស្តីបន្ទោស​រឿង​ដើរ​លេង​ច្រើន បាន​ទៅ​លោតទឹក​ប៉ង​ធ្វើ​អត្តឃាត​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៧ ខែធ្នូ នៅ​ចំណុច​ស្ពានព្រែក​សំរោង ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​កត់សម្គាល់​នោះ គឺ​ពេល​នាង​លោត​ធ្លាក់​ដល់​ទឹក ក៏​បែរជា​ស្រែក​ឲ្យ​គេ​ជួយ ។

នារី​ដែល​ប៉ង​សម្លាប់​ខ្លួន​នេះ​ឈ្មោះ ជាតិ សុ​ភ័ក្ត្រ​នាថ អាយុ​១៩​ឆ្នាំ ជា​ជាង​អ៊ុតសក់ មាន​ទីលំនៅ​ក្នុងភូមិ​ផ្សារ​តា​ខ្មៅ​ថ្មី សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ឪពុក​ឈ្មោះ ហេង សុ​ជាតិ ម្តាយ​ឈ្មោះ ង៉ែត ច​ន្ថា ជា​អ្នក​លក់ដូរ ។
តាម​ការ​រៀបរាប់​របស់​នារី​រូប​នេះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ការ​លោតទឹក​ពីលើ​ស្ពាន​ប៉ង​សម្លាប់​ខ្លួន​នេះ គឺ​ដោយសារ​ខឹង​ម្តាយ​ដែល​មុន នេះ​២​ថ្ងៃ​បាន​ស្តីបន្ទោស​នាង​ពី​រឿង​ដើរ​លេង​ច្រើន​មិនសូវ​នៅផ្ទះ ។

ការ​ស្តីបន្ទោស​នោះ​ដដែល​ៗ​ពេក ធ្វើ​ឲ្យ នាង​ទ្រាំ​ទទួលយក​លែង​បាន ទើប​សម្រេច​មក​លោតទឹក​ពីលើ​ស្ពាន​ព្រែក​សំរោង​ប៉ង​បញ្ចប់ ជីវិត ។ ប៉ុន្តែ​នៅ​ពេល​លោត​ចុះ​ទៅ​ក្នុង​ទឹក ក៏​បាន​អណ្តែត​តាម​ទឹក​ហូរ​រហូត​ដល់​ខាងត្បូង​ស្ពាន​ប្រមាណ​៣០០​ម៉ែត្រ នាង​ក៏​ប្រវេប្រវា​និង​ស្រែកហៅ​ឲ្យ​គេ​ជួយ​សង្គ្រោះ ។ ពេល​នោះ​មាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​មាត់ទន្លេ ឮ​សំ​ឡង​ចេញពី​ក្នុង​ទឹកទន្លេ​ទាំង​យប់ ក៏​ទៅ​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​តា​ខ្មៅ និង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវទឹក​ខេត្ត ដែល​នៅ​ក្បែរ​នោះ​ឲ្យ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ទាន់​ពេល ។

មន្ត្រី​សមត្ថកិច្ច​និយាយ​ថា ក្រោយ​ពេល​មាន​ប្រជាពលរដ្ឋ​រាយការណ៍ កម្លាំង​សមត្ថកិច្ច​បាន​ទៅ​ដល់​ភ្លាម​ៗ និង​ស្រង់​នារី​រូប​នេះ​ឡើងគោក ហើយ​នាំ​ទៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ និង​ណែនាំ​ឲ្យ​ឈប់​គិត​ខ្លី​បែប​នេះ​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ