ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងោរ​ស៊ុប​បង្គា​ឆ្នាំង​ភ្លើង​

11 ឆ្នាំ មុន

មុខ​​ម្ហូប​ថ្ងៃ​នេះ​​ងាយ​ធ្វើ សាមញ្ញ​ ប៉ុន្តែ​​ឈ្ងុយ​ឆ្ងាញ់​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​​ញាំុង​ឱ្យ​ស្ត្រី​​មេផ្ទះ​អាចរីករាយ​ជាមួយ​ស្វាមី និង​ក្រុម​គ្រួសារ​បាន គឺ​ «ស្ងោរ​ស៊ុបបង្គា​ឆ្នាំង​ភ្លើង» សង្ឃឹម​ថា ​នឹង​ទទួល​បាន​រស​ជាតិ​ថ្មី​មួយ​ទៀត​ប្រកប​ដោយ​ភាព​កក់​​ក្តៅ​។

គ្រឿងផ្សំ ៖ ផ្សិតចំបើង ប៉េង​បោះទុំ ខ្ទឹម​.ស ខ្ញី ខ្ទឹម​​​ក្រហម គល់ស្លឹក​គ្រៃ ម្ទេស​​​ប្លោក​ទុំ ស្ពៃ​បូកគោ ដើមខ្ទឹម ស្លឹក​ក្រូច​សើច ទឹក​បង្គាហឹរ ទឹក​ម្ទេស ទឹក​ក្រូចឆ្មារ ទឹក​ត្រី ស្ករ ដុំស៊ុប​ខ្ន និង​បង្គា ។
វិធីចំអិន ៖ ត្រូវ​បកសំបក​​បង្គា​ចេញ​ឆូត​ខុ្នង​បង្គា​យក​សរសៃចេញ​ឱ្យអស់ រួច​ទុក​មួយ​អន្លើ​សិន ។ បន្ទាប់​​​មក​យក​​ប៉េង​បោះ​​លាងទឹក​ឱ្យ​ស្អាត ហើយ​ហាន់​ប៉េង​បោះ​នោះ​ជាដុំៗ ។ យក​ផ្សិត​ចំបើងមក​ពុះ​​ជា​ពីរ (ប្រើ​ក្រពុំ​ធំ) ហាន់​ស្ពៃ​បូកគោក​ជាបន្ទះ​ធំល្មម​ ដាក់​គ្រឿង​ ខ្ទឹម.ស ខ្ញី ខ្ទឹម​ក្រហម គល់​ស្លឹក​គ្រៃ ចូលទៅ​ក​្នុង​ឆ្នាំង​ធម្មតា និង​ស្ងោរ​ឱ្យ​ពុះ ​រួចផ្ទេរ​ចាក់​ចូល​ក្នុង​​ឆ្នាំងភ្លើង​វិញ​រំងាស់​​ឱ្យ​​រាង​ទន់​បន្លែ រួច​បន្ថែម​​គ្រឿង​ផ្សំ​រស​ជាតិ​ចូល​តាម​តម្រូវ​ការ​​ ប្រសិន​ជា​ស្ទើរ​រស​ជាតិ​ណា​មួយ ។

ឮជា​ចុងក្រោយ​ត្រូវ​បន្ថែម​គ្រឿងផ្សំ​មួយ​​ចំនួន​ទៀត​ដូចជា ម្ទេសប្លោក ដើម​ខ្ទឹម ស្លឹក​​ក្រូចសើចជា​ការ​បញ្ចប់​ ខណៈ​ដែល​ក្លិន​ស៊ុប​នេះ​ជះ​រសជាតិ​ឈ្ងុយចេញ​ពី​ឆ្នាំង​ភ្លើង ៕