ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ឈ្នះ​ឈ្នះ​នឹង​សម្ភោ​ធ​នៅ​ព្រឹក​នេះ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិមាន​ឈ្នះ​ឈ្នះ​នឹង​សម្ពោធ​នៅ​ព្រឹកថ្ងៃទី២៩ ខែធ្នូ ២០១៨ នេះដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា សំណង់​នេះ​ធ្វើ​ឡើង​ក៏​បង្ហាញ​ពី​ការ​បង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ និង​សាមគ្គីភាព ។…

រាជធានី​ភ្នំពេញ ៖ វិមាន​ឈ្នះ​ឈ្នះ​នឹង​សម្ពោធ​នៅ​ព្រឹកថ្ងៃទី២៩ ខែធ្នូ ២០១៨ នេះដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា សំណង់​នេះ​ធ្វើ​ឡើង​ក៏​បង្ហាញ​ពី​ការ​បង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ និង​សាមគ្គីភាព ។

យោង​តាម​បណ្តាញ​សង្គម​សង្គម​ផ្លូវការ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា កម្ពុជា អបអរសាទរ​ចំពោះ​សមិទ្ធផល​ប្រវត្តិសាស្ត្រ​នៃ​វិមាន​ឈ្នះ​ឈ្នះ​ដែល​ត្រូវ​បាន​កសាង​រួច​ស្រេច​ជា​ស្ថាពរ​នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ ។ សម្តេច​បញ្ជាក់​ថា​«​វិមាន​ឈ្នះ​ឈ្នះ គឺជា​តំណាង​នៃ​ការ​បង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល​» ។

សម្តេច​បាន​បន្ថែម​ថា វិមាន​ឈ្នះ ឈ្នះ គឺ​បញ្ជាក់​ច្បាស់​ថា កម្ពុជា​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ឈ្នះ​រួច​ផុត​ពី​សង្គ្រាម ឈ្នះ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ឈ្នះ​រួច​ផុត​ពី​ការ​បែងចែក​ទឹកដី​តំបន់​ត្រួតត្រា ឈ្នះ​រួច​ផុត​ពី​ភាព​ក្រីក្រ និង​ឈ្នះ​រួច​ផុត​ពី​ការ​អុចអាល​ដោយ​បរទេស ដែល​ពេល​នេះ​កម្ពុជា​កំពុង​ដឹកនាំ​អនាគត​វាសនា​ប្រទេស​ជាតិ​ឆ្ពោះទៅ​រក​ភាព​រុងរឿង នៅ​ក្នុង​សន្តិភាព​ដ៏​យូរអង្វែង​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ