ឈ្មោះ​ប្រាសាទខ្មែរជាច្រើន​បាត់បង់​ទៅឱ្យ​៣ប្រទេស


បញ្ជីរាយនាម​ប្រាសាទខ្មែរ​ដែល​នៅ​លើ​ទឹកដី​ប្រទេស​ថៃ ឡាវ និង​វៀតណាម ៖

ប្រាសាទខ្មែរ​ដែល​នៅ​លើ​ទឹកដី​ប្រទេស​ថៃ ៖

១-​ប្រាសាទ​ពិ​មា​យ​(​សៀម​អាន​ថា​ភិ​ម៉ា​យ មក​ពី​សំស្ក្រឹត វិ​មា​យ «​គ្មាន​មាយា​» ជា​ព្រះ​នាម​របស់​ព្រះពុទ្ធ​១​ព្រះ​អង្គ​) ខេត្ត​នគររាជ​សីមា (​គោ​រាជ​) (Prasat Phimai, Khorat Province)

២-​ប្រាសាទភ្នំរុង​(​ពាក្យ​ថា​រុង ជា​ពាក្យ​ខ្មែរ​បុរាណ មាន​ន័យ​ថា «​ធំ​») ខេត្ត​ប៊ុ​រី​រ៉ាំ (​បុរីរម្យ​) (Prasat Phnom Rung, Buriram Province

៣-​ប្រាសាទ​មឿង​តាំ (Prasat Muang Tam, Buriram Province)

៤-​ប្រាសាទភ្នំ​វាន់ ខេត្ត​នគររាជ​សីមា (​គោ​រាជ​) (Prasat Phnom Wan, Khorat Province)

៥-​ប្រាសាទស្ដុកកក់ធំ ខេត្ត​ស្រះ​កែវ (Prasat Sdok Kok Thom, Srahkeo Province)

៦-​ប្រាសាទ​មឿង​សិង្ហ ខេត្ត​កា​ញ្ច​ន​បុរី (Prasat Muang Sing, Kanchanaburi Province)

៧-​ប្រាសាទ​ភូមិ​សម្បូណ៌ ខេត្ត​ស៊ី​សៈ​កេ​ត (Prasat Ban Sambo, Sisaket Province)

៨-​ប្រាសាទ​នាង​រាំ ខេត្ត​នគររាជ​សីមា (​គោ​រាជ​) (Prasat Hin Nang Ram, Khorat Province)

៩-​ប្រាសាទ​ប្រាង្គ​គូ ខេត្ត​ស៊ី​សៈ​កេ​ត (Prasat Prang Ku, Sisaket Province)

១០-​ប្រាសាទ​ស៊ី​ខរ​ភូមិ ខេត្ត​សុរិន្ទ (Prasat Si Khoraphum, Surin Province)

១១-​ប្រាសាទ​ជាង​ប៉ី ខេត្ត​សុរិន្ទ

ប្រាសាទខ្មែរ​ដែល​នៅ​លើ​ទឹកដី​ប្រទេស​ឡាវ ៖

១២-ប្រាសាទ​វត្ត​ភូ ឬ​ប្រាសាទ​វត្ត​ភ្នំ

ប្រាសាទខ្មែរ​ដែល​នៅ​លើ​ទឹកដី​ប្រទេស​វៀតណាម ៖

១៣-​ប្រាសាទប្រាំល្វែង ឬ​ប្រាសាទ​មណ្ឌប ភាសា​វៀតណាម​ហៅ​តំបន់​ដែល​ជាទី​តាំង​នៃ​ប្រាសាទ​នេះ​ថា ថាប​មឿ​យ (Tháp Mười) ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ