ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ពិភពលោក​នឹង​អន់​ថយ ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម

5 ឆ្នាំ មុន

ទីក្រុង​ហុងកុង ៖ ខណៈ​ដែល​ឆ្នាំ​២០១៨ ជា​ឆ្នាំ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​ចាប់ផ្តើម​ឡើង នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នឹង​ជា​ឆ្នាំ​ដែល​សេដ្ឋកិច្ច​ពិភពលោក​ទទួល​រង​ការ​ប៉ះពាល់​ជាងគេ ។ ក្រុមហ៊ុន Global Trade Tracker…

ទីក្រុង​ហុងកុង ៖ ខណៈ​ដែល​ឆ្នាំ​២០១៨ ជា​ឆ្នាំ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​ចាប់ផ្តើម​ឡើង នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នឹង​ជា​ឆ្នាំ​ដែល​សេដ្ឋកិច្ច​ពិភពលោក​ទទួល​រង​ការ​ប៉ះពាល់​ជាងគេ ។ ក្រុមហ៊ុន Global Trade Tracker កំពុង​តែ​អន់​ថយ ខណៈ​ដែល​ចំនួន​នៃ​ការ​កុម្ម​ង់​បាន​ធ្លាក់​ចុះ​ព្រោះតែ​ពន្ធ ។

លើស​ពី​នេះ​ទៀត ត្រូវ​បាន​គិត​ថា នឹង​បន្ត​ធ្លាក់​ចុះ​បន្ថែម​ទៀត ខណៈ​ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ព្យាយាម​ដោះស្រាយ​ជម្លោះ​ដ៏​តានតឹង​នេះ ។ ចំណែក​ក្រុមហ៊ុន GoPro Inc នឹង​ប្តូរ​ទីតាំង​ផលិតកម្ម​កាមេរ៉ា​ចេញពី​ប្រទេស​ចិន​ដែរ ខណៈ​ដែល​ក្រុមហ៊ុន FedEx Corp បាន​កាត់​បន្ថយ​ការ​ព្យាករ​លើ​ប្រាក់​ចំណេញ​របស់​ពួក​គេ​ផង​ដែរ​។

លោក Hamid Moghadam នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Prologis Inc បាន​ឲ្យ​ដឹង​ថា ៖« រាល់​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម នឹង​បង្ក​ជា​ពន្ធ​លើ​សេដ្ឋកិច្ច ហើយ​សេដ្ឋកិច្ច​ពិភពលោក​ប្រហែលជា​អាច​នឹង​អន់​ថយ »​។

ទិន្នន័យ​ក្នុង​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ពី​កង្វល់​ថា សង្គ្រាម​ពាណិជ្ជកម្ម​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​សហរដ្ឋអាមេរិក​នៅ ឆ្នាំ​ក្រោយ​។ អតិថិជន​អា​មេ​រិ​ក​មិន​មាន​សុទិដ្ឋិនិយម​ពី​សេដ្ឋកិច្ច​ឡើយ ខណៈ​ដែល​អាជីវកម្ម​តូច​ៗ​គិត​ថា ការ​លូតលាស់​សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ជាងគេ​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ ហើយ​ក្រុមហ៊ុន​គិត​ថា ប្រាក់​ចំណូល​របស់​ពួក​គេ​សម្រាប់​ឆ្នាំ ២០១៩ នឹង​កើនឡើង​បន្តិច​ប៉ុណ្ណោះ។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករណ៍​កន្លង​មក​ថា ប្រាក់​ចំណូល​បាន​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​នឹង​ធ្លាក់​ចុះ​ពី​៤,២%​នៅ​ឆ្នាំ​នេះ​មក​ស្មើ ៤%​សម្រាប់​ឆ្នាំ​២០១៩ ហើយ​ពួក​គេ​បាន​ព្រមាន​ថា ឧបសគ្គ​ពាណិជ្ជកម្ម​នឹង​កាន់តែ​កើនឡើង​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ