ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈពលរដ្ឋខ្មែរមួយរូប ជុំវិញការឈ្លានពានរបស់សៀម មកលើអធិបតេយ្យភាពកម្ពុជា

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ពី​ដើម​សប្តាហ៍​នេះ ទីចាត់​ការ​កោះ​សន្តិ​ភាព​បាន​ទទួល​លិខិត​មួយ​​ច្បាប់​​ពី​មិត្ត​អ្នក​អាន​ របស់​ខ្លួន ។ លិខិត​នេះ​មាន​ចំណង​ជើង​ថា “គំនិត​គួរ​ពិចារណា” ដូច្នេះ​បញ្ហា​ជាតិ​និយម​របស់​ពល​រដ្ឋ​ខ្មែរ​មួយ​រូប​នេះ​ស័ក្តិសម​ណាស់​ ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​មនសិការ​ជាតិ ។ ខាង​ក្រោម​នេះ​គឺ​ជា​ខ្លឹម​សារ​លិខិត​របស់​អ្នក​អាន​របស់​យើង​ដោយ​មិន​ចាំ​ បាច់​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ឡើយ

រាជធានី​ភ្នំពេញ ៖ កាល​ពី​ដើម​សប្តាហ៍​នេះ ទីចាត់​ការ​កោះ​សន្តិ​ភាព​បាន​ទទួល​លិខិត​មួយ​​ច្បាប់​​ពី​មិត្ត​អ្នក​អាន​ របស់​ខ្លួន ។ លិខិត​នេះ​មាន​ចំណង​ជើង​ថា “គំនិត​គួរ​ពិចារណា” ដូច្នេះ​បញ្ហា​ជាតិ​និយម​របស់​ពល​រដ្ឋ​ខ្មែរ​មួយ​រូប​នេះ​ស័ក្តិសម​ណាស់​ ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​មនសិការ​ជាតិ ។ ខាង​ក្រោម​នេះ​គឺ​ជា​ខ្លឹម​សារ​លិខិត​របស់​អ្នក​អាន​របស់​យើង​ដោយ​មិន​ចាំ​ បាច់​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ឡើយ ។

                                                                                                                            ព្រះ​រាជា​ណាចក្រ​កម្ពុជា
                                                                                                                        ជាតិ​ សាសនា ព្រះ​មហាក្សត្រ
         ខ្ញុំ​បាទ​ឈ្មោះ ប.ថ.ង ប្រជា​ជន​ខ្មែរ​​ម្នាក់​រស់​នៅ​រាជ​ធានី​ភ្នំពេញ សូម​លោក​នាយក​ការ​ផ្សាយ​មេត្តា​ជួយ​ចុះ​ផ្សាយ​នូវ​អត្ថ​បទ ” គួរ​ពិចារណា ” របស់​ខ្ញុំ​បាទ​ដោយ​ក្តី​អនុ​គ្រោះ​ផង ។ ខ្ញុំ​បាទ​សូម​អរគុណ​ទុក​ជា​មុន។
                                                                                                                              “គំនិត​គួរ​ពិចារណា”
         ខ្ញុំ​បាទ​ជា​កូន​ខ្មែរ​មួយ​រូប​​ ក៏​ដូច​ជា​កូន​ខ្មែរ​ដទៃ​ទៀត​ដែរ ​ស្រលាញ់​ទឹក​ដី​មាតុ​ភូមិ​របស់​ខ្លួន​ស្មើ​នឹង​ជីវិត ។ ហេតុ​ដូច​នេះ​រាល់​ការ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​ពី​សំណាក់​ប្រជា​ជន​ និង​កង​ទ័ព​ថៃ ពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ ខ្ញុំ​សូម​សំណូម​ពរ​អោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ជា​ពិសេស​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​ប្រជា​ជន​កម្ពុជា​​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ផ្ញើ​វាសនា​លើ​សម្តេច​ដោះ​ស្រាយ​ព្រំ​ដែន​ទឹក​ដី​កម្ពុជា​ ឈរ​លើ​អនុ​សញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិ​សញ្ញា​ឆ្នាំ​១៩០៧ រវាង​បារាំង-​សៀម​១០០% ព្រោះ​នោះ​ជា​អនុ​សញ្ញា​ និង​សន្ធិ​សញ្ញា​ដែល​អន្តរ​ជាតិ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ ។ ហេតុ​ដូច​នេះ​ខ្ញុំ​បាទ​សំណូម​ពរ​សម្តេច​ប្តឹង​ទៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ អោយ​បាន​លឿន​ ព្រោះ​បើ​ពុំ​នោះ​​ទេ រាល់​ការ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ពី​សំណាក់​ប្រជា​ជន​ និង​កង​ទ័ព​ថៃ​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​ពិបាក​ព្យាបាល​ និង​រក​ថ្នាំ​ព្យាបាល​អោយ​ត្រូវ​ណាស់ ។
ខ្ញុំ​សួរថា ប្រាសាទ​ព្រះ​វិហារ​​ដែល​ប្រជា​ជន​ថៃ​ថា​របស់​ខ្លួន​នោះ តើ​ប្រជា​ជន​ថៃ​ស្គាល់​ថា តើ​ប្រាសាទ​ព្រះ​វិហារ​ចាប់​កសាង​ពី​សត​វត្សរ៍​ទី​ប៉ុន្មាន? តើ​ប្រជា​ជន​ថៃ​​ដឹង​ទឹក​ដី​របស់​ខ្លួន​សព្វ​ថ្ងៃ​នេះ​កើត​នៅ​សត​វត្សរ៍​ទី​ ប៉ុន្មាន​ និង​បាន​មក​ពី​ណាទេ ។ ខ្ញុំ​សូម​ប្រាប់​ប្រជា​ជន​ថៃ​គ្រប់​រូប​អោយ​បាន​ដឹង​ច្បាស់​ឈប់​ល្ងង់​តទៅ​ ទៀត​ទៅ គឺ​ប្រាសាទ​ព្រះ​វិហារ​ចាប់​កសាង​ពី​សតវត្សរ៍​ទី​៩ បើ​គិត​មក​ដល់​សតវត្សរ៍​ទី​២១ គឺ​មាន​អាយុ​១.២០០​ឆ្នាំហើយ ឯ​ប្រទេស​ថៃ​សព្វ​ថ្ងៃ​ពី​មុន​ឈ្មោះ​ថា​​សៀមនោះ​កើត​ឡើង​នៅ​ចុង​សត​វត្សរ៍​ ទី​១៣ បើ​គិត​ដល់​សត​វត្សរ៍​ទី​២១ គឺ​ទើប​តែ​មាន​អាយុ​​៨០០​ឆ្នាំ​ គឺ​កើត​ក្រោយ​ប្រាសាទ​ព្រះ​វិហារ​៤០០​ឆ្នាំ (គិត​លេខ​គត់) ។ សូម​សារ​ព័ត៌​មាន​ផ្សាយ​​កន្លង​មក​កុំ​ផ្សាយ​ជាង​៩០០​ឆ្នាំ គឺ​ប្រាសាទ​ព្រះ​វិហារ​​ចាប់​កសាង​រហូត​ដល់​បច្ចុ​ប្បន្ន​មាន​អាយុ​១.២០០​ ឆ្នាំ​មក​ហើយ ។ ខ្ញុំ​បាទ​សូម​អោយ​ខ្មែរ​យើង​គ្រប់​រូប​ត្រូវ​តែ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ ក្នុង​ការ​និយាយ​អំពី​ប្រវត្តិ​សាស្ត្រ​ និង​ព្រំ​ដែន​កម្ពុជា​ ព្រោះ​ប្រវត្តិ​សាស្ត្រ​ និង​ព្រំ​ដែន​បើ​មាន​ពី​គេ មិន​មែន​ហៅ​ថា​ប្រវត្តិ​សាស្ត្រ​ និង​ព្រំ​ដែន​ឡើយ ។
ខ្ញុំ​បាទ​សូម​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន និង​ ” គំនិត​គួរ​ពិចារណា​ ” ដូច​​ខាង​ក្រោម ៖
កម្ពុជា​ប្តឹង​អង្គ​ការ​សហ​ប្រជា​ជាតិ ៖
១-​ប្តឹង​អោយ​ថៃ​គោរព​អនុ​សញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិ​សញ្ញា​ឆ្នាំ​១៩០៧​បារាំង​-សៀម​អោយ​បាន​១០០% ។
២-​ប្តឹង​ថៃ​គូស​ផែនទី​ឯក​តោ​ភាគី​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ ពិសេស​តំបន់​ប្រាសាទ​ព្រះ​វិហារ ។
៣-​ប្តឹង​ពី​កង​ទ័ព​ថៃ​បាន​ឈ្លាន​ពាន​កាន់​កាប់​វត្ត​កែវ​សិក្ខា​គិរី​ ស្វារៈ ហៅ​វត្ត​ព្រះ​វិហារ និង​តំបន់​មួយ​ចំនួន​ទៀត​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ រហូត​ដល់​សព្វ​ថ្ងៃ​ ពុំ​ទាន់​ដក​ចេញ ។
៤-​ប្តឹង​អោយ​ថៃ​ត្រូវ​តែ​ដក​កង​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា ដែល​ថៃ​បាន​កាន់​កាប់​ និង​សង​មក​វិញ​នូវ​រាល់​ព្រៃ​ឈើ និង​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​ដែល​បាន​បាត់​បង់ ។
៥-​ប្តឹង​អោយ​ថៃ​សង​ជំងឺ​ចិត្ត​ដល់​ប្រជា​ជន​កម្ពុជា​ជាង​១៤​លាន​នាក់ ក្នុង​ម្នាក់​ៗ​១០.០០០​ដុល្លារ​ (មួយ​ម៉ឺន​ដុល្លារ​អាមេរិក) ដើម្បី​អោយ​ថៃ​រាង​ចាល​កុំ​អោយ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​លើក​ក្រោយ​ទៀត ។
សូម​បញ្ជាក់ថា ទឹកដី​កម្ពុជា-​ថៃ ៖
១-​គ្មាន​តំបន់​ត្រួត​ស៊ី​គ្នា ។
២-​គ្មាន​តំបន់​ជំលោះ ។
៣-​គ្មាន​ជំលោះ​ព្រំ​ដែន​កម្ពុជា​-ថៃ ។
៤-​មាន​តែ​តំបន់​ដែល​កង​ទ័ព​ថៃ​ចូល​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​​ប៉ុណ្ណោះ​ ។
៥-​គ្មាន​តំបន់​៤,៦​គីឡូ​ម៉ែត្រ​ការ៉េ ។
៦-​រាល់​ការ​ចរចា​ព្រំ​ដែន​ត្រូវ​តែ​សម​ភាព​ គ្មាន​ការ​សំរួល ឬ​ធ្វើ​សម្បទាន​ជា​ដាច់​ខាត ។
ដូចនេះ​ខ្ញុំ​បាទ​សូម​អោយ​ប្រជា​ជន​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ឈប់​ប្រើ​ ពាក្យ​ ” ជំលោះ​ព្រំ​ដែន​កម្ពុជា-​ថៃ ” ប្រើ​ពាក្យ​ថា កង​ទ័ព​ថៃ​ចូល​ឈ្លាន​ទឹក​ដី​កម្ពុជា​វិញ ។
                    ភ្នំពេញ, ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០
                        ពី​ប្រជា​ជន​ខ្មែរ​ម្នាក់ (ប.ថ.ង)