ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​អា​កូ​វី​ដ​ទៅ​…​ប្រធាន​ផ្សារ​ដើម​គ​ប្រមូលប្រាក់​បាន​​រាប់រយ​លាន​រៀល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បទ​យកការណ៍​នៅ​ផ្សារ​ដើម​គស្តី​ពី​ការ​គាបសង្កត់​អ្នក​ក្រីក្រ​លក់ដូរ​ក្រោយ​កូ​វី​ដ​-១៩​រលាយ​ទៅ ធ្វើ​ឱ្យ​ប្រធាន​ផ្សារ​ប្រមូលប្រាក់​ពី​ការ​លក់​កន្លែង​មិន​តិច​លាន​រៀល​ឡើយ ។ កំណាត់​ផ្លូវ​លេខ​២៣៥ ខាងកើត​ផ្សារ​ដើម​គ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ត្រូវ​បាន​គេ​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ បទ​យកការណ៍​នៅ​ផ្សារ​ដើម​គស្តី​ពី​ការ​គាបសង្កត់​អ្នក​ក្រីក្រ​លក់ដូរ​ក្រោយ​កូ​វី​ដ​-១៩​រលាយ​ទៅ ធ្វើ​ឱ្យ​ប្រធាន​ផ្សារ​ប្រមូលប្រាក់​ពី​ការ​លក់​កន្លែង​មិន​តិច​លាន​រៀល​ឡើយ ។

កំណាត់​ផ្លូវ​លេខ​២៣៥ ខាងកើត​ផ្សារ​ដើម​គ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ត្រូវ​បាន​គេ​អះអាង​ថា គណៈកម្មការ​ផ្សារ​ដើម​គ បាន​រៀបចំ​ឱ្យ​អាជីវក​រដាក់​គ្រែ​លក់ដូរ​សាច់​ជ្រូក ត្រី​សាច់ និង​គ្រឿង​សមុទ្រ លើ​ទ្រូងផ្លូវ​ឡើង​វិញ បន្ទាប់​ពី​កូ​វី​ដ​បាន​ស្ងប់ស្ងាត់ ។

ការ​កាត់​ផ្លូវ​ធ្វើ​អាជីវកម្ម​ឱ្យ​អាជីវករ​លក់ដូរ​នោះ ត្រូវ​បាន​គេ​ដឹង​ថា ជា​ថ្នូរ​នឹង​ប្រាក់​ដោយ​ក្នុង​គ្រែ​នីមួយ​ៗ បង់​ឱ្យ​ប្រធាន​ផ្សារ​ក្នុង​តម្លៃ​ពី​១​លាន​រៀល ទៅ​១​លាន​៥​សែន​រៀល ទៅ​តាម​ទំហំ​គ្រែ​តូច​-​ធំ និង​មុខក្រោយ​ហើយ​ខ្លះ​ទៀត គ្រែ​ធំ​៣​ទៅ​៤​ម៉ែត្រ យក​ប្រាក់​រហូត​ដល់​៥​ពាន់​ដុល្លារ​ក៏​មាន​ដែរ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អាជីវករ​លក់ដូរ​ទាំងនោះ ។

ទន្ទឹម​នោះ​បង្ក​ឱ្យ​មាន​ប្រតិកម្ម​តវ៉ា​ពី​សំណាក់​អាជីវករ ដែល​មាន​គ្រែ​លក់ដូរ ដែល​ត្រូវ​ផ្សារ​ឈូស​ឆាយ កាលពីមុន​កូ​វី​ដ ហើយ​ពេល​បើក​ដំណើរ​ការ​លក់ដូរ​ឡើង​វិញ បាន​បាត់​កន្លែង​របស់​ខ្លួន​ដោយ​ទីតាំង​នោះ ត្រូវ​បាន​គេ​រៀបចំ​ឱ្យទៅ​អាជីវករ​ផ្សេង​ទៀត​វិញ​ដែល​គេ​មាន​ប្រាក់​ទិញ ។

អាជីវករ​ច្រើន​នាក់​បានឱ្យ​ដឹង​ថា កំណាត់​ផ្លូវ​លេខ​២៣៥ ខាងកើត​ផ្សារ​ដើម​គ ជា​កន្លែង​លក់ដូរ​មិន​រៀបរយ​នៅ​លើ​ដងផ្លូវ​តាំងពី​យូរ​មក​ហើយ ។ នៅ​ពេល​ដែល​ផ្សារ​ដើម​គ​បាន​ផ្ទុះ​នូវ​វិជ្ជមាន​កូ​វី​ដ​-១៩ ផ្សារ​ក៏​បាន​បិទទ្វារ​ហើយ​គ្រែ​លក់ដូរ​នៅ​លើ​ដងផ្លូវ ត្រូវ​បាន​រដ្ឋបាល​ខណ្ឌទួលគោក ឈូស​ឆាយ​ចេញ​ក្នុង​គោលបំណង​ធ្វើ​អនាម័យ ។

នៅ​កំឡុង​ខែមករា ឆ្នាំ​២០២២ បាន​ចាប់ផ្តើម​បើក​ដំណើរ​ឱ្យ​លក់ដូរ​ឡើង​វិញ​បណ្តើរ​ៗ បន្ទាប់​ពី​ស្ថានភាព​កូ​វី​ដ​បាន​ស្ងប់ ស្ងាត់ ។ ការ​បើក​ដំណើរការ​ឱ្យ​លក់ដូរ​លើ​ទ្រូងផ្លូវ​នេះ ត្រូវ​បាន​រៀបចំ​ឡើង ដោយ​គណៈកម្មការ​ផ្សារ​ជា​ថ្នូរ​នឹង​ប្រាក់ រាប់រយ រាប់​ពាន់​ដុល្លារ គ្រែ​នីមួយ​ៗ​ទៅ​តាម​ទំហំ​តូច​ធំ ។

អាជីវករ​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រែ​នីមួយ​ៗ តម្លៃ​១​លាន​រៀល ទៅ​១​លាន​៥​សែន​រៀល និង​ខ្លះ​ទៀត​ធំ​តម្លៃ​៥​ពាន់​ដុល្លារ ។ ក្រៅពី​តម្លៃ​បង់​មុន​ក៏​នៅ​មាន​សេវា​ផ្សេង​ៗ​ទៀត​ដោយ បង់​ឱ្យ​សន្តិសុខ ប្រធាន​គោលដៅ​ជា​ប្រចាំ ១​ខែ​១០​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល និង​បង់​ថ្ងៃ​រុញ​រទេះ ១៥​ម៉ឺន​រៀល ព្រមទាំង​បង់​ឱ្យ​សន្តិសុខ​ប្រចាំ​ថ្ងៃ ពី​៥​ពាន់​រៀល​ទៅ​១២០០០​រៀល និង​បង់​ថ្ងៃ​អនាម័យ ផ្សេង​ៗ​ទៀត ។ បើ សិន​មិន​បង់​ឱ្យ​ត្រូវ​បាន​សន្តិសុខ​ដែល​ជា​ប្រធាន​គោលដៅ នាម​៩៧ គំរាមកំហែង​គាបសង្កត់​មិន​ឱ្យ​លក់​ក៏​មាន​ដែរ ។

អាជីវករ​ក៏​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​បង្កើត​ឱ្យ​មានការ​លក់ដូរ​ឡើង​វិញ ក៏​មាន​ប្រតិកម្ម​ពី​អាជីវករ​ដែល​មាន​គ្រែ​លក់ដូរ​មុន​ឈូស​ឆាយ ហើយ​ពេល​នេះ​ផ្សារ​ក៏​បាន​រៀបចំ​ឱ្យទៅ​អាជីវករ​ផ្សេង​ទៀត​លក់ដូរ​វិញ ព្រោះតែ​លុយ​តាម​ការ​ចោទ​ពី​អាជីវករ​ផ្សារ គឺ​ប្រធាន​ផ្សារ​ប្រមូល​បាន​រាប់រយ​លាន​រៀល​ឯណោះ ។ ទន្ទឹម​ការ​ចោទប្រកាន់​នោះ កោះសន្តិភាព​ក៏​បាន​ទាក់ទង​ជួប​បំភ្លឺ​ពី​ប្រធាន​គណៈកម្មការ​ផ្សារ​និង​សន្តិសុខ​ផ្សារ​ដើម​គ ដែល​រង​ការ​ចោទប្រកាន់​ផង​ដែរ ។

លោក គៀង ចក់ ប្រធាន​ផ្សារ​ដើម​គ បានឱ្យ​ដឹង​ថា គ្រែ​លក់ដូរ​លើ​ដងផ្លូវ​ទាំងនោះ​ផ្សារ​ពុំ​បាន​ទារប្រាក់​ពី​អាជីវករ​នោះ​ទេ គី​អាជីវករ​បានឱ្យ​ប្រាក់​គាត់ ជា​ថ្នូរ​ការ​ជួយ​រៀបចំ​ឱ្យ​លក់ដូរ​តែ​ប៉ុណ្ណោះ ។ ចំណែក​ប្រចាំខែ​លោក​ពុំ​បានឱ្យ​សន្តិសុខ​យក​នោះ​ទេ ។

លោក គៀង ចក់ ទទួលស្គាល់​ថា បាន​ទទួល​ប្រាក់​ពី​អាជីវករ​មែន គឺ​គេ​សូក​គាត់​ដើម្បី​បាន​កន្លែង​លក់ដូរ មិនមែន​គាត់​គំរាម​យក​ទេ ។ ប្រាក់​ដែល​គាត់​ប្រមូល​បាន​អាច​រាប់រយ​លាន​រៀល តែ​គាត់​ឆ្លើយ​មិន​រួច​ទេ​…​គាត់​ស្ងៀម ។ បាន​ន័យ​ថា លោក គៀង ចក់ ប្រមូលប្រាក់​ពី​អាជីវករ​ឥត​ប្រកែក​បាន​ឡើយ ។

គួរ​បញ្ជាក់​ថា កំណាត់​ផ្លូវ​លេខ​២៣៥​នេះ ត្រូវ​បាន​ផ្សារ​ដើម​គ​បើក​ឱ្យ​អាជីវករ​លក់ដូរ​លើ​ដងផ្លូវ​បង្ក​ឱ្យ​ស្ទះចរាចរណ៍​រាល់ថ្ងៃ ។ បន្ទាប់​ពី​កូ​វី​ដ​-១៩​បាន​ផ្ទុះ​ឡើង គ្រែ​និង​រោង​លក់ដូរ​ទាំងនោះ ត្រូវ​បាន​រដ្ឋបាល​ខណ្ឌទួលគោក​ឈូស​ឆាយ​ចោល ព្រមទាំង​បើកផ្លូវ​នោះ​ឱ្យ​ចរាច​ណ៍​ឡើង​វិញ ប្រជាពល​រដ្ឋ​ក៏​បាន​នាំ​គ្នា​អបអរសាទរ ។ លុះ​កូ​វី​ដ​ស្ងប់ ផ្សារ​ក៏​បាន​បើក​ឱ្យ​អាជីវករ​ឡើង​វិញ ជា​ថ្នូរ​នឹង​ប្រាក់ ធ្វើ​ឱ្យ​ប្រធាន​ផ្សារ​កើប​លុយ​ស្រួល​ណាស់ ពី​អ្នក​ក្រីក្រ ។ ឱ ! លោក គៀង ចក់ អើយ​…​ដូច​រស់នៅ​លើ​កំណប់​មហាសាល ។

សន្តិសុខ​ម្នាក់​នៅ​ផ្សារ​ដើម​គ ខ្សិ​ប​ប្រាប់​កោះសន្តិភាព​ថា គៀង ចក់ ត្រូវជា​ប្អូន​លោក គៀង លាក់ ដែល​សព្វ​ថ្ងៃជា​អ្នកគ្រប់គ្រង​ប្រធាន​ផ្សារ​ទៅ​ទៅ ។ បាន​ខ្នង​ហ្នឹងហើយ កោងកាច​ក្អេងក្អាង​គាបសង្កត់​អាជីវករ​លក់ដូរ​តូចតាច តាម​កំហឹង​របស់​ខ្លួន សង្ស័យ​អត់​មាន​អស់លោក​ណា​ប្រដៅ​គាត់​ឡើយ ។

មន្ត្រី​ខ្លះ​ខំ​ណាស់ ចុះ​មូលដ្ឋាន​យកចិត្ត​រាស្ត្រ ចំណាយ​សព្វគ្រប់​ដើម្បី​ការពារ​បក្ស​កាន់​អំណាច ប៉ុន្តែ​អា​នៅ​ក្រោម​ក្លៀក មន្ត្រី​កាន់​អំណាច បែរជា​ជាន់ក​រាស្ត្រ ចង់​លៀន​អណ្តា​តទៅ​វិញ​… ហេ ! ហេ !

ព័ត៌មានលម្អិតនឹង​មានផ្សាយជួនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ