ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹងថា​ មនុស្សនិងសត្វអត់ទឹកមិន​បាន…បែរ​ជា​លោក​ប្រធាន​​រដ្ឋាករ​ទឹក​បង្អត់​ទៅវិញ?

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់ដំបង ៖ មានកា​រ​លេចឮ​នូវ​ព័ត៌​មាន​មិន​ប្រក្រតីជាបន្ត​បន្ទាប់​​ថា ពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​ខ្លះកំពុង​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ក្នុង​ការ​ស្នើសុំ​ត​បណ្ដាញទឹក​ប្រើ​ប្រាស់​ពី​អង្គភាព ​«រដ្ឋា​ក​រទឹក​បាត់ដំ​បង» ។ ពេល​ស្នើសុំ​ត​បណ្ដាញ​ថ្មី​ម្ដង​ៗ ដូច​ទៅ​សុំ​ភ្លើ​ង​យក្ស ឬ​ដូច​ទៅ​សុំទាន​ពី​រដ្ឋា​ករ​ទឹក…

ខេត្ត​បាត់ដំបង ៖ មានកា​រ​លេចឮ​នូវ​ព័ត៌​មាន​មិន​ប្រក្រតីជាបន្ត​បន្ទាប់​​ថា ពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​ខ្លះកំពុង​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ក្នុង​ការ​ស្នើសុំ​ត​បណ្ដាញទឹក​ប្រើ​ប្រាស់​ពី​អង្គភាព ​«រដ្ឋា​ក​រទឹក​បាត់ដំ​បង» ។ ពេល​ស្នើសុំ​ត​បណ្ដាញ​ថ្មី​ម្ដង​ៗ ដូច​ទៅ​សុំ​ភ្លើ​ង​យក្ស ឬ​ដូច​ទៅ​សុំទាន​ពី​រដ្ឋា​ករ​ទឹក ខណ:អង្គភាព​ទឹក​មួយ​នេះ​ ជ្រក​ក្រោម​ដំបូល​របស់​រដ្ឋ​សោះ.!

ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មានការ​ប្រឈម​ខ្លាំង​នៅពេល​នេះ ប្រជាពលរដ្ឋ​មធ្យម​ងំ​ខ្លាំង​គឺ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​
មួ​យ​ចំនួ​ន​ដែល​កំពុង​សាងសង់​បុ​រី ឬ​សាងសង់​ផ្ទះល្វែងនៅ​តំបន់​អភិវឌ្ឍន៍​ខាងជើង​ផ្សារ​ទំនើប«ភូ​ពុយ»ក្រុង​បាត់​ដំបង ដែល​ក្រុមហ៊ុន​ខ្លះ​ សុំច្បាប់​​បង់ប្រាក់​គ្រប់​ចំនួ​ន​ហើយ​នៅតែ​កិកកុកយកលេស​នេះ លេស​នោះ មិនទៅ​ត​បណ្ដាញទឹក​ឲ្យ​គេ​ទៀត ខណៈម្ចាស់​បុរីមួយចំនួ​ន​កំពុង​អង្គុយ​ឈឺក្បាល​អំពី​រឿង​ទៅ​សុំ​ទឹកសុំភ្លើងយក្ស​​ពី​អង្គភាព​ទឹក​របស់​រដ្ឋ​មួយ​នេះ ​។

ជាក់ស្ដែង ម្ចាស់​ក្រុមហ៊ុន​សាងសង់​បុរី​មួយ​កន្លែង​នៅ​តំបន់​នោះ បាន​លើកឡើង​ថា គាត់​បាន​ដាក់ពាក្យ​ស្នើសុំ​តាមផ្លូវ​ច្បាប់​ទៅកាន់​រដ្ឋា​ករ​ទឹក​បាត់ដំបង តាម​រយ: លោក អ៊ុត ខ្លឹ​ង មេ​អង្គភាព​ទឹក​នេះ​តែម្ដង និង​បាន​បង់​ប្រា​ក់​ភ្លាម​ៗ​ចំនួន​ជាង៦.៦០០ដុល្លារ តែរ​ហូត​មកដល់​ថ្ងៃនេះ ប្រហែល៣ខែ​ហើយ ខាង​រដ្ឋា​ក​ទឹក​នេះ មិនបាន​មក​ត​បណ្ដាញទឹក​ចូល​បុរី​គាត់​ទេ ​។

ក្រុមហ៊ុន​បាន​ព្យាយាម​ទំនាក់ទំនង​សួរនាំ​ទៅ​លោក អ៊ុត ខ្លឹ​ង មេ​រដ្ឋា​ក​ទឹក​នេះ​ផ្ទាល់​ជាច្រើនលើក​ច្រើន​សារ ដើម្បី​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ត​បណ្ដាញទឹក​ស្អាត​ចូល​បុរី តែ​បាន​ត្រឹម​សន្យា​ខ្យល់ ហើយ​ពេលខ្លះ​ លោកប៉ា​ធាន​ទឹក​នេះ​មិន​លើក​ទូរស័ព្ទ​ដើម្បី​ពន្យល់​ហេតុផល​ទេ តែបើ​លើក​វិ​ញ ក៏​មិន​ចង់និយាយ​ច្រើន​ជាមួយ​យើង​ដែរ (មន្ត្រី​ឫក​ធំ.. ក្រអឺត​ក្រទម​ណាស់) ។

មតិ​មួយចំនួន​បាន​លើកឡើង​ថា បើ​ពិនិត្យ​លើ​ការ​បំរើ​សាវាកម្ម​របស់​អង្គភាព​រដ្ឋា​ករ​ទឹក​បាត់ដំបង សព្វថ្ងៃ​ធ្វើដូច​ជា​អង្គភាព​របស់​ក្រុមហ៊ុន​ឯកជនមិនមែន​របស់​រដ្ឋ​ទេ ​។ មហាជន​ខ្លះទៀត ​រិះ​គន់​ចំ​ៗ​ថា ភាព​យឺត​យ៉ាវ​ក្នុង​ការ​ត​បណ្ដាញទឹក​ថ្មី ឬលើក​ហេតុផល​គ្រប់យ៉ាង​របស់​អង្គភាព​ទឹក​ខាង​លើ​នេះ គ្រាន់តែ​ជា​លេស​ដើម្បី​រង​ចាំតំណក់ទឹក​ធ្លាក់​បន្ថែម​ពីលើ​មេឃ​តែប៉ុណ្ណោះ ​។

យ៉ាងណាក៏ដោយ លោក​មេទឹក គួរ​ចាត់​មន្ត្រី​ក្រោម​ឱវាទ​​ចុះ​ត​បណ្ដាញទឹក​ឲ្យ​គេ​ទៅ ព្រោះ​គេ​បាន​ដាក់ពាក្យ​ស្នើ​សុំ​តាមច្បាប់ រី​ឯ​ប្រាក់​ដុល្លារ​ក៏​គេ​បង់​ស្របច្បាប់​គ្រប់​ចំនួន​ហើយ​ដែរ​ ។ កុំ​កិក​កុក​ពន្យារ​ពេល ក្រោម​ហេតុ​ផល​១០០​ជំពូក​អីចឹងមិនមានទេ​។ ហើយ​បើ​ចង់បានតំណក់ទឹក​ធ្លាក់​ពីលើ​មេឃ​បន្ថែម.. លួច​ខ្សឹបត្រ​ង់ៗ​ទៅ កុំ​នៅ​អូស​ក្រឡា​បន្ត​ទៀត ព្រោះ​អ្នកទិញ​ផ្ទះ​ក្នុង​បុរី​អត់មាន​ទឹក​ប្រើ​ប្រាស់​ទេ​ទាន​ប្រុស… !

អត្ថបទសរសេរ ដោយ