ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាកុំឱ្យគេឮ

2 ឆ្នាំ មុន
  • ភ្នំពេញ

ចិញ្ចើម​ផ្លូវជា​តិ​លេខ៦ ក្នុ​ង​ក្រុង​សៀ​មរាប​ចាប់ពី​ចំណុច​ភ្លើងស្តុប​ចុង​កៅស៊ូ រហូតដល់​ចំណុច​មុខ​ភោជ នីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លាហ្សា បច្ចុប្បន្ន​នេះ​ បាន​ក្លាយជា​ចំណតរថយន្ត​តាក់ស៊ី​គ្រប់​ប្រភេទ​អស់ទៅហើយ ដោយសារតែ​ការ​ចង់​ប្រមូលប្រាក់​ច្រក​បាវ​តែប៉ុ​ណ្ណោះ ។ * បាន​ជា​ពោល​ដូច្នោះ…

  • ចិញ្ចើម​ផ្លូវជា​តិ​លេខ៦ ក្នុ​ង​ក្រុង​សៀ​មរាប​ចាប់ពី​ចំណុច​ភ្លើងស្តុប​ចុង​កៅស៊ូ រហូតដល់​ចំណុច​មុខ​ភោជ នីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លាហ្សា បច្ចុប្បន្ន​នេះ​ បាន​ក្លាយជា​ចំណតរថយន្ត​តាក់ស៊ី​គ្រប់​ប្រភេទ​អស់ទៅហើយ ដោយសារតែ​ការ​ចង់​ប្រមូលប្រាក់​ច្រក​បាវ​តែប៉ុ​ណ្ណោះ ។ *
  • បាន​ជា​ពោល​ដូច្នោះ ពីព្រោះ​អនាធិបតេយ្យ​កើត​ចេញ​ដោយសារតែ​ចង់​ប្រមូលប្រាក់ ផ្តាច់​មុខ​ព្រោះតែ​ក្នុង​ក្រុង​សៀមរាប​នា​ពេល​កន្លងទៅ អាជ្ញាធរ​ក្រុង​និង​ខេត្ត​បាន​រៀបចំ​ឱ្យ​មាន​ចំណត​ចំនួន២កន្លែង​គឺ ទី១-នៅក្នុង​បុរី​សៀង​ណាំ ចុង​កៅស៊ូ និង​ទី២-នៅ​ផ្លូវ​ក្រវាត់ក្រុង ក្នុង​សង្កាត់​ស្រង៉ែ នៃ​ផ្នែក​ខាងលិច​ក្រុង ។ ការដែល​រៀបចំ​ឱ្យ​មាន​ចំណត​បែបនេះ​គឺ ដើម្បី​ឱ្យ​រថយន្ត​គ្រប់​ប្រភេទ​ចូល​ចត​ក្នុង​ចំណត​បញ្ចៀស​ការ​កកស្ទះ​ផ្នែក​ចរាចរណ៍ និង​បញ្ចៀស​ការផ្ទេរ​ទំនិញ​ឬ​ការ​ចាប់​ម៉ូយ​បង្ក​ភា​ព​អនាធិបតេយ្យ​លើ​ដងផ្លូវ​ផង​ដែរ ។ *
  • ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ ក្រោម​ការគ្រប់គ្រង​របស់​ឧកញ៉ា ទូច សៀ គេ​សង្កេតឃើញ​ភាព​អនាធិបតេយ្យ​បាន​កើតឡើង​ជាប្រចាំ ព្រោះតែ​រឿង​ប្រមូលប្រាក់​ច្រក​បាវ ។ មិនថា រថយន្ត​តាក់ស៊ី ឬ​រថយន្តក្រុង​នោះ​ទេ បាន​ឈប់​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ៦ សាង​ទំនិញ និង​រត់​ដេញ​គ្នា​ចាប់​ម៉ូយ​យ៉ាង​ប្រសេ​ក​ប្រសាច​ពេញ​ដងផ្លូវ​ជាតិ មើលទៅ​ឃើញ​ក្រុង​ទេសចរណ៍​ដ៏​ល្អ​នេះ​ធ្លាក់​អន់​ទៅវិញ ។ *
  • ក្រៅពីនោះ​ក៏បាន​បណ្តោយ​ឱ្យ​រថយន្ត​ខ្នាត​ធំៗ បើក​ដឹកទំនិញ​ចូលក្នុង​ក្រុង​តាមចិ​ត្ត ដោយ​គ្រាន់តែ​ឱ្យ​កូន​ចៅ​របស់​ខ្លួន​ឃាត់​ស្ទាក់​ឱ្យ​បង់​លុយ​តាម​ដងផ្លូវ​តែប៉ុណ្ណោះ ។ សកម្មភាព​គ្រប់គ្រង​ចំណតរថយន្ត​របស់​លោ​ក​ឧកញ៉ា ទូច សៀ ក្រៅពី​បង្ក​ភាព​អនាធិបតេយ្យ បំផ្លាញ​សណ្តាប់​ធ្នាប់​សង្គម​ក៏​បណ្តោយ​ឱ្យ​រថយន្ត​ធំ​ទាំង​នោះ បំផ្លាញ​ផ្លូវ​ក្នុង​ក្រុង​ផង​ដែរ ។ *
  • ភាព​កម្សោយ​និង​គិតតែពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​លោក​ឧកញ៉ា ទូច សៀ បាន​បង្ខំចិត្ត​ដល់​មហាជន​ទូទាំង​ក្រុង​សៀមរាប ស្នើ​ទៅ​ថ្នាក់លើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​អ្​នកគ្រប់គ្រង​ចំណតរថយន្ត​ថ្​មី​ឡើងវិញ ។ ត្បិត​ឧកញ៉ា​រូប​នេះ ហាក់​គ្មាន​សមត្ថភាព ក្នុង​ការរៀបចំ​រថយន្ត​ឱ្យ​ចូល​ចត​ក្នុង​ចំណត​នោះ​ឡើយ ។ *
  • ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប បាន​លើកឡើង​ឱ្យ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី២៥ ខែ​កុម្ភ: ឆ្នាំ២០២២នេះ​ថា ក្នុង​មួយ​ថ្ងៃ​ៗ​គេ​សង្កេតឃើញ​បុគ្គលិក​របស់​ឧកញ៉ា ទូច សៀ ដាក់​ពង្រាយ​តាម​ដងផ្លូវ​ផ្នែក​ខាងលិច​ក្រុង និង ខាងកើត​ក្រុង ក្នុង​ការ​ឃាត់​ស្ទាក់​រថយន្ត​ឱ្យ​ចូល​បង់លុយ​បេន តែ​មិន​មាន​អ្នក រៀបចំ​ឱ្យ​រថយន្ត​ចូល​ចត​ក្នុង​បេន​នោះ​មាន​របៀបរៀ​បរយ​ឡើយ ។ *
  • ជុំវិញ​ករណី​ខាងលើ​នេះ កោះសន្តិភាព​យើង​មិន​អាច​ស្វែងរក​សុំ​ការ​បំ​ភ្លឺ​ពី លោក​ឧកញ៉ា ទូច សៀ ដែល​ជា​អ្នកទទួល​បាន​សិទ្ធិ​ក្នុង​ការគ្រប់គ្រង​ចំណត រថយន្ត នោះ​បានទេ នៅ​ព្រឹក​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយសារ​ទូរស័ព្ទ ហៅ​ចូល​គ្មាន​អ្នកទទួល ៕
    *
    * *

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ