ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភ័ព្វ​អ្វី​ម្ល៉េះ និស្ស័យ​ស្នេហ៍​បាន​ត្រឹម​សុបិន​…«​បង​លា​អូន​រហូត​ហើយ​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ជា​គូ​ដណ្តឹង​គ្រូ​ក្បាច់គុន​ល្បុក្កតោ​ម្នាក់​ ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ បាន​ក្រាប​សំពះ​ផ្ទឹម​ជាមួយ​ខោអាវ និង​ស្បែកជើង​កូនកំលោះ បង្ហាញ​ពី​ភក្ដីភាព​បំផុត​សម្រាប់​គូ​ដណ្ដឹង​ដែល​បាន​ជួប​គ្រោះថ្នាក់​អកុសល​ស្មាន​មិនដល់ ខណៈ​ថ្ងៃ​រៀប​មង្គលការ​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ មក​រា…

រាជធានី​ភ្នំពេញ ៖ នារី​ជា​គូ​ដណ្តឹង​គ្រូ​ក្បាច់គុន​ល្បុក្កតោ​ម្នាក់​ ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ បាន​ក្រាប​សំពះ​ផ្ទឹម​ជាមួយ​ខោអាវ និង​ស្បែកជើង​កូនកំលោះ បង្ហាញ​ពី​ភក្ដីភាព​បំផុត​សម្រាប់​គូ​ដណ្ដឹង​ដែល​បាន​ជួប​គ្រោះថ្នាក់​អកុសល​ស្មាន​មិនដល់ ខណៈ​ថ្ងៃ​រៀប​មង្គលការ​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ មក​រា ២០១៩ ខាង​មុខ ។ គ្រូ​ល្បុក្កតោ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាត់បង់​ជីវិត​នេះ​ពេល​ដើរ​ចែក​សំបុត្រ​ការ គឺ​លោក និល សីហា ។ ពាក់ព័ន្ធរឿង ៖ សល់​តែ​ជាង​១០​ថ្ងៃ​ទៀត​ចូល​រោងការ​..​គ្រូ​ល្បុក្កតោ​ម្នាក់​ជួប​គ្រោះ​យ៉ាង​រន្ធត់

គួរ​រំលឹក​ថា មច្ចុរាជ​បាន​ផ្តាច់​សង្ខា​បុរស​ម្នាក់​ដោយ​ឥត​ក្តី​មេត្តា បន្សល់​ទុក្ខ​ឲ្យ​គូ​ដណ្តឹង​ដ៏​ស្រស់​សោភា​យំ សោក​បោក​ប្រាណ​ដូច​អក​ព្រាត់​គូ ខណៈ​ពួក​គេ​សល់​តែ​១៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ត្រូវ​ចូល​រោង​ជ័យ​ក្រាប​ផ្ទឹម​សំពះ​មេបា​ទៅ​ហើយ ។ តែ​គួរ​ឲ្យ​អាណោចអាធ័ម អនាគត​កូនកំលោះ​បែរជា​បាត់បង់​ជីវិត​ភ្លាម​ៗ និង​មិត្តភក្ដិ​ម្នាក់​ទៀត​រង​របួសស្រាល បន្ទាប់​ពី​ជិះ​ម៉ូតូឌុប​គ្នា​ត្រលប់​មក​ពី​យក​ធៀប​ការ​ទៅ​អញ្ជើញ​មិត្តភក្តិ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ប៉ះ​ដៃចង្កូត​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​ដួល ហើយ​ឡាន​កិន​ពីលើ​ថែម​ទៀត​ស្លាប់​នៅ​កណ្ដាលផ្លូវ រហូត​ដឹង​ដល់​នារី​ជា​គូ​ដណ្ដឹង​មក​ទួញ​យំ​ឱប​គូ​ដណ្ដឹង​របស់​ខ្លួន បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២០ ធ្នូ ។ ទីកន្លែង​កើតហេតុ​ស្ថិត​នៅ​ចំណុច​មុខ​ច្រកចូល​សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​២ (​ជិត​សាលារៀន​ភូមិ​ឫស្សី​) តាម​បណ្តោយ​ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

អនាគត​កូនកំលោះ​ដែល​ស្លាប់​ឈ្មោះ និល សីហា អាយុ​២៧​ឆ្នាំ ជា​គ្រូ​ល្បុក្កតោ ស្នាក់​នៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​ទីកន្លែង​កំណើត​នៅ​ភូមិ​តា​ព្រះ ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ។ លោកគ្រូ​មាន​គូ​ដណ្ដឹង​ឈ្មោះ ពៅ ពិសិដ្ឋ អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។
ការ​បាត់​បង់ជីវិត​អនាគត​កូនកំលោះ​លោក និល សីហា គឺ​មិន​ខុស​ពី​ចាស់​ៗ​តែង​ហាមឃាត់​ទាំង​អនាគត​កូនកំលោះ និង​អនាគត​កូនក្រមុំ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ឆ្ងាយ​ពី​ផ្ទះ​ទេ គឺ​ហាម​ចេញ​ដើរ​ឆ្ងាយ​ដាច់ខាត ព្រោះ​ជិត​រៀប​ការ​ហើយដោយ​ចាត់​ទុក​ថា​មិនល្អ​ឡើយ កាលណា​ដើរហើរ​ឆ្ងាយ​ពី​ផ្ទះ ។

បន្ទាប់​ពី​មានរឿង​សង្វេគ​ទឹកភ្នែក​កូនក្រមុំ​គេ​ក៏​បាន​ផ្ដោត​ទៅ​លើ​រូបថត ដែល​ពួក​គេ​បាន​ថត​រួម​គ្នា​មុន​
ពេល​រៀប​ការ ដោយ​បាន​តុបតែង​ប្លែក​ពី​គេឯង ។ ដោយសារ​តែ​ការ​តែង​តួ​ថតរូប​បែប​ប្ដី​លា​ប្រពន្ធ​ទៅ ធ្វើសង្គ្រាម​នេះ ​ហើយ ទើប​ជិ​វិត​អនាគត​ប្ដី​លាគ្នា​រហូត ។ នៅ​ល្ងាច​ថ្ងៃ​ទី​២២ ធ្នូ កន្លង​មក​នារី​ជា​គូ​ដណ្តឹង​បាន​ទម្លាយ​រឿង​រូបថត ដែល​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​និយាយ​ថា គូស្នេហ៍​ព្រ័ត្រ​ស្លាប់​ដោយសារ​ថត pre wedding ដូច​លាគ្នា ព្រោះ​នៅ​សល់​កន្លះ​ខែ​ចូល​រោងការ​បែរជា​ខាង​ប្រុស ជិះ​ម៉ូតូ​យក​ធៀប​ការ​ដើរ​អ​ញ្ជេ​ី​ញ​ភ្ញៀវ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ទាំង​អាល័យ ។

តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kea Veasna បាន​បង្ហោះ​រូបថត​នាង​ពៅ ពិសិដ្ឋ ដែល​ជា​គូ​ដណ្ដឹង​បាន​ក្រាប​សំពះ​ផ្ទឹម​ជាមួយ​ខោអាវ​និង​ស្បែកជើង​កូនកំលោះ ដោយ​មាន​ញាតិ​មិត្ត​ចាស់ទុំ​ប្រុស​ស្រី​ចងដៃ​ទៅ​តាម​ប្រពៃណី​សំពះ ផ្ទឹម ។ ការ​បង្ហាញ​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ មាន​អ្នក comment បង្ហាញ​រូបថត​ចូលរួម​សោកសៅ​ព្រមទាំង​សម្តែង​នូវ​ក្តី​អាឡោះអាល័យ​ក្រៃ​លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ