ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរីទំនើប​មួយគ្រឿង​ពន្លះក្បាលព្រួញពុះចែកទ្រូងផ្លូវខ្ទេចមុខ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ខ្លាំង​បាន​បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​ស៊ី​ន​ជូ​រី តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ខ្លាំង​បាន​បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​ស៊ី​ន​ជូ​រី តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​មិនស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ខាងលើ​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស 470 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​២AB-២៦១០ ក្នុង​សភាព​ស្រវឹង​ជោក បើកបរ​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ឆ្ពោះទៅ​ព្រ​លាន​យន្តហោះ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​ខាងលើ​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ចំ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​កៀប​ជាប់​នឹង​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ទៅ​មុខ​លែង​រួច រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ រីឯ​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការ​ខូចខាត​វៀច​បន្តិចបន្តួច តែ​សំណាងល្អ​ដែល​មិន​បង្ក​ឲ្យ​​នរណា​ម្នាក់​រង​របួស​ឡើយ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​ដើម្បី​ស្ទូច​យក​រថយន្ត ព្រមទាំង​ឃាត់ខ្លួន​អ្នកបើកបរ បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ