ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត​មិន​ជាប់ជំពាក់​នឹង​រូប​កាយ​ខុស​ពី​សាមញ្ញ​ជន​…

5 ឆ្នាំ មុន

អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​ខ្លាច​ជាតិ ជរា ព្យាធិ មរណៈ​នេះ​ខ្លាំង​ណាស់ លោក​មិន​ចង់​កើត​ទៀត​ទេ ព្រោះ​កំណើត ព្រោះ​រូប​កាយ​នេះ​នាំ​ឱ្យ​សត្វលោក​មានទុក្ខ​ឥត​ស្រាកស្រាន្ត ទោះជា​ពេល​ខ្លះ​បាន​សុខ ក៏​សេចក្តីសុខ​នោះ​មាន​ត្រឹមតែ​មួយ​ខណៈ​ប៉ុណ្ណោះ ។…

អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​ខ្លាច​ជាតិ ជរា ព្យាធិ មរណៈ​នេះ​ខ្លាំង​ណាស់ លោក​មិន​ចង់​កើត​ទៀត​ទេ ព្រោះ​កំណើត ព្រោះ​រូប​កាយ​នេះ​នាំ​ឱ្យ​សត្វលោក​មានទុក្ខ​ឥត​ស្រាកស្រាន្ត ទោះជា​ពេល​ខ្លះ​បាន​សុខ ក៏​សេចក្តីសុខ​នោះ​មាន​ត្រឹមតែ​មួយ​ខណៈ​ប៉ុណ្ណោះ ។ តែ​ចំណែក​សាមញ្ញ​ជន​វិញ​មិន​ដូច្នោះ​ទេ គឺ​ស្រឡាញ់​ពេញចិត្ត​នឹង​រូប​នេះ​ខ្លាំង​ណាស់ មិន​បាន​គិត​អំពី​ទុក្ខសោក​នៃ​រូប​នោះ​ទេ ។

ព្រោះហេតុនោះ​បានជា​លោក​ពិចារណា​ទៅ​ដល់​កំណើត​របស់​សត្វ​ដែល​ដេក​នៅ​ក្នុង​គភ៌ ថា​ជា​ភ័យ​ដ៏​ធំ​គួរ​ឱ្យ​ខ្លាច ព្រោះថា​សេចក្ដី​វិកលវិការ​នៃ​រាង​កាយ មាន​ធ្មេញ​បាក់ សក់ស្កូវ ថ្ពាល់ផត មាត់​ខុប​ចូល ខ្នង​កោង ស្បែក​ជ្រួញ​ជ្រីវ​យុរយារ​ជាដើម ជា​របស់​ដែល​យើង​រាល់គ្នា​មិន​ចង់បាន មិន​ត្រូវចិត្ត តែ​គ្រប់​គ្នា​គង់​ជួប​ប្រទះ គង់​បាន​មក​ដោយ​ឯង​ៗ​គេច​ទៅ​ណា​ក៏​មិន​រួច​។ សេចក្ដីស្លាប់​ក៏​ជា​របស់​ដែល​យើង​ឥត​ចង់បាន​បន្តិចបន្តួច​ទេ តែ​នឹង​កន្លង​ឲ្យ​ហួស​ទៅ​គឺ​មិន​បាន​ដាច់ខាត ។

ដូច​ព្រះ​សម្ពុទ្ធ​ត្រាស់​ថា ការ​កើត ចាស់ ឈឺ ស្លាប់​ជា​ឈ្មោះ​ទុក្ខ​ធំ ពីព្រោះ​លំបាក​អត់ ពិបាក​ទ្រាំ​ក្រៃ​លែង និង​ពិបាក​កន្លង​ដ៏​ក្រៃ​លែង ។

បើ​ពិចារណា​ឱ្យ​មែនទែន​ទៅ​រាង​កាយ​របស់​យើង​នេះ​រក​ឋិតថេរ​គ្មាន​ទេ កើតឡើង​មិនយូរ​ប៉ុន្មាន​ក៏​ចាស់​គ្រាំគ្រា បែកធ្លាយ​ទៅ​ដោយ​ជំងឺ​តម្កាត់​ផ្សេង​ៗ តែ​មុន​នឹង​បែកធ្លាយ​កាយ​ស្លាប់​ទៅ​នោះ រមែង​កើតទុក្ខ​វេទនា​ក្រៃពេក រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ ។