ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ សំណង់​វិមាន​ឈ្នះ​-​ឈ្នះ​បង្ហាញ​ពី​ការ​បង្រួបបង្រួម​ជាតិ ឯក​រជ្យ​ជាតិ និង​សាមគ្គីភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​វិមាន​ឈ្នះ​ឈ្នះ​នឹង​សម្ពោធ​នៅ​ថ្ងៃស្អែក​ទី​២៩ ធ្នូ ២០១៨ នោះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា សំណង់​នេះ​ធ្វើ​ឡើង​ក៏​បង្ហាញ​ពី​ការ​បង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ និង​សាមគ្គីភាព ។…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​វិមាន​ឈ្នះ​ឈ្នះ​នឹង​សម្ពោធ​នៅ​ថ្ងៃស្អែក​ទី​២៩ ធ្នូ ២០១៨ នោះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា សំណង់​នេះ​ធ្វើ​ឡើង​ក៏​បង្ហាញ​ពី​ការ​បង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ និង​សាមគ្គីភាព ។

យោង​តាម​បណ្តាញ​សង្គម​សង្គម​ផ្លូវការ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា កម្ពុជា អបអរសាទរ​ចំពោះ​សមិទ្ធផល​ប្រវត្តិសាស្ត្រ​នៃ​វិមាន​ឈ្នះ​ឈ្នះ​ដែល​ត្រូវ​បាន​កសាង​រួច​ស្រេច​ជា​ស្ថាពរ​នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ ។ សម្តេច​បញ្ជាក់​ថា​«​វិមាន​ឈ្នះ​ឈ្នះ គឺជា​តំណាង​នៃ​ការ​បង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល​» ។

សម្តេច​បាន​បន្ថែម​ថា វិមាន​ឈ្នះ ឈ្នះ គឺ​បញ្ជាក់​ច្បាស់​ថា កម្ពុជា​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ឈ្នះ​រួច​ផុត​ពី​សង្គ្រាម ឈ្នះ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ឈ្នះ​រួច​ផុត​ពី​ការ​បែងចែក​ទឹកដី​តំបន់​ត្រួតត្រា ឈ្នះ​រួច​ផុត​ពី​ភាព​ក្រីក្រ និង​ឈ្នះ​រួច​ផុត​ពី​ការ​អុចអាល​ដោយ​បរទេស ដែល​ពេល​នេះ​កម្ពុជា​កំពុង​ដឹកនាំ​អនាគត​វាសនា​ប្រទេស​ជាតិ​ឆ្ពោះទៅ​រក​ភាព​រុងរឿង នៅ​ក្នុង​សន្តិភាព​ដ៏​យូរអង្វែង​នេះ​តទៅ ។

សូម​ជម្រាប​ថា វិមាន​ឈ្នះ​-​ឈ្មះ នឹង​ដាក់​បង្ហាញ​ស្នា​កដៃ​នៃ​តស៊ូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​ក្រោម​ការ​តស៊ូ​រំដោះប្រទេស​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត ពី​ដើម​មករ​ហូត​ដល់​បច្ចុប្បន្ន ។ ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ទាំងនោះ​ក៏​បាន​ឆ្លាក់​រំលិច​នៅ​ជាប់​ជញ្ជាំង​វិមាន​ផង​ដែរ ។

ជាង​នេះ​វិមាន​ក៏​នឹង​បាន​តម្កល់​នូវ​សៀវភៅ​ដែល​សរសេរ​រៀបរាប់​ពី​ការ​កសាង​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​ទុក​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មើល​នៅ​ពេល​ចូល​ទស្សនា​វិមាន​ផង​ដែរ ។ សម្តេច​តេ​ជោ​ក៏​អញ្ជើញ​បងប្អូន​ជនរួមជាតិ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូលរួម​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ (​រយៈពេល​៣​ថ្ងៃ​) នៅ​មហាវិថី​ឈ្នះ ឈ្នះ ទល់មុខ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​នៅ​តំបន់​អភិវឌ្ឍន៍​លី​យ៉ុ​ង​ផាត់ ។

សំណង់​វិមាន​ឈ្នះ​- ឈ្នះ​ត្រូវ​បាន​គណបក្សកាន់អំណាច​ចា​តុ​ទុកជា​កេរ្តិ៍​ដំណែល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បានដឹង​ពី​ស្នាដៃ​ដឹកនាំ​កសាង​មាតុភូមិ​របស់​សម្តេច តេ​ជោ​ហ៊ុន សែន ពី​បា​តុ​ដៃទទេ ។ យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ បាន​ឲ្យ​ដឹង​ថា ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​នេះ​មានការ​រៀបចំ​ក្បួន​ជា​ផែន​ឈរ​របស់​យោធា​ចំនួន​៥៤​ផែន មាន​កម្លាំង​កងទ័ព​ចំនួន​៦.៩៨២​នាក់ ផែន​មន្ត្រីរាជការ និស្សិត ការ​ឬ​ទ្ធិ យុវជន​កាកបាទក្រហម និង​មហាជន ជាង​៥០០​នាក់ ដែល​ផែន​ទ័ព​ត្រូវ​ឈរ​ទាំងអស់ រីឯ​មហាជន គឺ​អង្គុយ​កៅអី ។

សម្រាប់​ពិធី​សម្ពោធ​រយៈពេល​៣​ថ្ងៃ​នោះ​មាន​អុជ​កាំ​ជ្រូ​ចបែប​ថ្មី​៣D​រយៈពេល​៣​ថ្ងៃ​សរុប​ចំនួន​២​ម៉ោង​និង​១៥​នាទី គឺ​នៅ​ថ្ងៃ​ទី​២៩ បាញ់​នៅ​វេលា​ម៉ោង​១៩​មាន​រយៈពេល​៤៥​នាទី​នៅ​ថ្ងៃ​ទី​៣០ បាញ់​នៅ​វេលា​ម៉ោង​១៩ មាន​រយៈពេល​៣០​នាទី និង​ថ្ងៃ​ទី​៣១ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​ផង​នោះ​ត្រូវ​អុជ​កាំ​ជ្រូ​ច នៅ​វេលា​ម៉ោង​១២​យប់​មាន​រយៈពេល​១​ម៉ោង​តែ​ម្តង ។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា វិមាន​ឈ្នះ ឈ្នះ ជា​សំណង់​និមិត្ត​រូបតំណាង​ឲ្យ​វីរភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ហ៊ាន​លះបង់​ជីវិត​គ្រប់​បែប​យ៉ាង ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ