រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ ធ្នូ សាលក្រមសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសបុរសជនជាតិស្បែកខ្មៅ២នាក់ ដាក់ពន្ធនាគារម្នាក់កំណត់៤ឆ្នាំ និងពិន័យប្រាក់ក្នុងម្នាក់៥លានរៀល ក្រោមការចោទប្រកាន់ពីបទដឹកជញ្ជូន រក្សា និងជួញដូរសារធាតុញៀនឆ្លងដែនខុសច្បាប់ តាមមាត្រា៤០ នៃច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា ។
![Picture]()
ជនជាប់ចោទម្នាក់ ឈ្មោះ One kanawa Enaka ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិហ្គាណា និងម្នាក់ ឈ្មោះ Alhasu saphilo ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិហ្គាណាដូចគ្នា ។
![Picture]()
គួរបញ្ជាក់ថា ក្នុងអំឡុងខែសីហា ២០១៧ ជនជាប់ចោទទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃចាប់ខ្លួន នៅពេលពួកគេទៅទទួលយកកញ្ចប់គ្រឿងជាង២គីឡូក្រាម នៅបញ្ញើប្រៃសណីយ៍វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមេខ្លោងផ្ញើមកពីក្រៅប្រទេស ។
តែនៅពេលសវនាការជនជាប់ចោទស្បែកខ្មៅទាំង២នាក់នោះ បានបដិសេធមិនទទួលស្គាល់ គ្រឿងញៀនជាង២គីឡូក្រាមនោះទេ ដោយបានលើកហេតុផលថា គ្រាន់តែមានមនុស្សម្នាក់ជាជនជាតិអាល្លឺម៉ង់តម្រូវឲ្យពួកគេទៅយកអីវ៉ាន់នោះ ដូច្នោះមិនបានដឹងថាកញ្ចប់នោះជាគ្រឿងញៀនឡើយ ។ ជនជាប់ចោទទាំង២នាក់បានទទួចសុំឲ្យតុលាការកម្ពុជាទម្លាក់ការចោទប្រកាន់នេះ និងសុំឲ្យបន្ធូបន្ថយទោសដល់ពួកគេផងដែរ ៕
ចែករំលែកព័តមាននេះ