ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​យ៉ាងណា​ហើយ​រឿង​អាជ្ញាធរ​ចុះ​រុះរើ​សំណង់​ពលរដ្ឋ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​តវ៉ា​ចំពោះ​ការ​ចុះ​រុះរើ​សំណង់​រោង​ធ្វើ​ពី​ស័ង្កសី​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ កាលពីដើម​ស​ប្តា​ហ៍​កន្លង​ទៅ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ដឹកនាំ ដោយ​លោក​អភិបាល​ខណ្ឌ​មួយ​រូប និង​កម្លាំង​សណ្តាប់ធ្នាប់​ជា​ច្រើន​រូប បាន​ចុះ​ទៅ​រុះរើ​សំណង់​រោង​ធ្វើ​ពី​ស័ង្កសី ដែល​មាន​ទីតាំង​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លាប…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​តវ៉ា​ចំពោះ​ការ​ចុះ​រុះរើ​សំណង់​រោង​ធ្វើ​ពី​ស័ង្កសី​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ កាលពីដើម​ស​ប្តា​ហ៍​កន្លង​ទៅ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ដឹកនាំ ដោយ​លោក​អភិបាល​ខណ្ឌ​មួយ​រូប និង​កម្លាំង​សណ្តាប់ធ្នាប់​ជា​ច្រើន​រូប បាន​ចុះ​ទៅ​រុះរើ​សំណង់​រោង​ធ្វើ​ពី​ស័ង្កសី ដែល​មាន​ទីតាំង​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​ជូនដំណឹង​របស់​សាលា​ខណ្ឌ​ជ្រោយចង្វារ​ដែល​ហត្ថលេខា​របស់​លោក ឃ្លាំង ហួត ដែល​ជា​អភិបាល​ខណ្ឌ​បាន​បញ្ជាក់​ថា លោក ន​ង ម៉ាត់ និង​ភរិយា លោកស្រី ទុ​យ សា​រុណ បាន​សាងសង់​រោង​ធ្វើ​ពី​ស័​ង្កី​លើ​ដី​ព្រែក និង​ដី​សាធារណៈ​របស់​រដ្ឋ និង​បាន​សាងសង់​រំលោភ​លើ​ដី​កម្មសិទ្ធិ​របស់​លោក ខូ​វ គឹ​ម​បាក់ ដែល​ជា​ឧកញ៉ា ល្បី ឈ្មោះ ។

ដូច្នេះ​ដើម្បី​រក្សារ​បាន​នូវ​សុវត្ថិភាព​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរាបរយ​នៅ​ក្នុង​មូលដ្ឋាន​រដ្ឋបាល​ខណ្ឌ​ក៏​ធ្លាប់​បាន​ជូនដំណឹង​ទៅ​លោក ន​ង ម៉ាត់ និង​ភរិយា​ជា​ច្រើន​ដង​រួច​មក​ហើយ ដើម្បី​អោយ​រុះរើ​ចេញ ប៉ុន្តែ​ភាគី​ប្រជាពលរដ្ឋ​មិន​ព្រម​រុះរើ​ចេញ​តាម​ការ​ជូនដំណឹង​ទើប​អាជ្ញាធរ​ចុះ​អនុវត្ត​រុះរើ​ដោយ​ខ្លួនឯង​បែប​នេះ ។

ប៉ុន្តែ​បើ​តាម​តំណាង​ក្រុម​គ្រួសារ​ដែល​អះអាង​ជា គ្រួសារ​រង​គ្រោះ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ ជ្រោយចង្វារ​បាន​យក​គ្រឿង​ចាក់​ទៅ​កម្ទេច​សំណង់​របស់​ពួក​គាត់​បាន​អះអាង​ថា ការ​ដែល​ពួក​គាត់​សាងសង់​រោង​ធ្វើ​ពី​ស័ង្កសី​សម្រាប់​រស់នៅ​ទី​នេះ ដោយសារ​តែ​ពួក​គាត់​ជា​ម្ចាស់​ដី​នៅ​ទី នេះ​តាំងពី​ឆ្នាំ​១៩៨៩ មក​ម្ល៉េះ ដែល​កាល​ណោះ​គ្រួសារ​របស់​គាត់​មក​តាំង​ទីលំនៅ​ធ្វើ​ស្រែក​ចម្ការ​នៅ​តំបន់​នេះ ប៉ុន្តែ​កាល​ណោះ​មិន​ទាន់​មាន​លិខិត​កាន់កាប់​ដូច​បច្ចុប្បន្ន​នោះ​ទេ ។

តំណាង​ប្រជាពលរដ្ឋ លោកស្រី ទុ​យ សា​រុណ​បាន​បញ្ជាក់​ថា កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ មាន​ជនសង្ស័យ​ឈ្មោះ ទ្រី គឹ​ម​ស្រៀ​ង បាន​លួច​យក​ដី​របស់​គាត់ ទៅ​លក់​ទៅ​ឈ្មោះ ខូ​វ គឹ​ម​បាក់​ដែល​ជា​ម្ចាស់​បុរី ភ្នំពេញ​ផាក ដោយ​គ្មាន​ការ​អនុញ្ញាត​ដឹង​លឺ ពី​គាត់​ជា​ម្ចាស់​ដី​នោះ​ទេ ។ ចំពោះ​ករណី​លួច​ដី​យក​ទៅ​លក់​បន្ត​នេះ​ក៏​ត្រូវ​បាន​ប្តឹងផ្តល់​គ្នា​ដល់​តុលាការ និង​ស្នើរ​សុំ​យុត្តិធម៌​ពី​សំណាក់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ទូ​ទាំង​ប្រទេស​ផង​ដែរ ។

នៅ​អំឡុង​ពេល​ដែល អាជ្ញាធរ​ខណ្ឌ​ចុះ​ទៅ​រុះរើ​ដី​ដែល​មាន​ទំហំ​៥០​ម៉ែត្រ​គុណ​នឹង​១០៥​នេះ កំពុង​តែ​ស្ថិត​នៅ​ដំណាក់​កាលដែល​មាន​ដីកា​រក្សា​ការពារ​រួម​នឹង​មាន​ចំណារ​ពី​សំណាក់​ឯកឧត្តម ជា​សុ​ផា​រ៉ា បញ្ជា​អោយ​ក្រុមការងារ​អធិការកិច្ច​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​នៅឡើយ ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌ​មិន​បាន​គោរព​តាម​ការ​ណែនាំ​នោះ​ទេ ដោយ​ខាង​អាជ្ញាធរ​សំអាង​លើ​លិខិត​លេខ​២៩៣៦ ដែល ចេញ​តាំងពី​ឆ្នាំ​២០១៧ ប៉ុន្តែ​ក្រោយ​លិខិត​នេះ គឺ​ខាង​ភាគី​ម្ចាស់​ដី​បាន​ដាក់​លិខិត​សុំ​អន្តរា​គម​ពី​ខុ​ទ្ធ​កាល័យ​សម្តេច​តេ​ជោ ដែល​មាន​ឯកឧត្តម ហូ​សិ​ទ្ធី ដើម្បី​សុំ​យុត្តិធម៌​ផង​ដែរ ។

តំណាង​គ្រួសារ​រង​គ្រោះ​នៅ​តែ​អំពាវនាវ និង​សំណូមពរ​ដោយ​ថ្នាក់ដឹកនាំ​ដែល​មាន​ឯកឧត្តម ជា សុ​ផា​រ៉ា ជា​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​របស់​គាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ