ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​ចង់ឱ្យ​គេ​បៀតបៀន​គួរ​ខំ​សង្រួម​ឥន្ទ្រិយ

6 ឆ្នាំ មុន

ពេញ​មួយ​អត្តភាព​ជា​មនុស្ស​នេះ​មិន​គួរ​សាង​នូវ​ភាពព្រហើន កោងកាច ច្រឡឺម ច្រឡើសបើស​ទៅ​លើ​អ្នក​ដទៃ​ឡើយ ពិសេស​មិន​ត្រូវ​សាង​នូវ​ពៀរ​វេរា​សម្រាប់​ខ្លួនឯង​នោះ​ទេ​នាំ​ឱ្យ​ខូច​កំណើត ហើយ​ត្រូវ​ចាំ​ថា ចិត្ត​ដែល​មិន​ធ្លាប់​មានការ​អប់រំ គឺជា​ចិត្ត​សាង​នូវ​ពៀរ​ដល់​ខ្លួនឯង​និង​អ្នក​ដទៃ ។ មាន​មនុស្ស​មិន​តិច​ទេ​ដែល​មិន​បាន​យល់​ពី​ហេតុផល​នៃ​ពៀរ​វេរា​ច្បាស់លាស់…

ពេញ​មួយ​អត្តភាព​ជា​មនុស្ស​នេះ​មិន​គួរ​សាង​នូវ​ភាពព្រហើន កោងកាច ច្រឡឺម ច្រឡើសបើស​ទៅ​លើ​អ្នក​ដទៃ​ឡើយ ពិសេស​មិន​ត្រូវ​សាង​នូវ​ពៀរ​វេរា​សម្រាប់​ខ្លួនឯង​នោះ​ទេ​នាំ​ឱ្យ​ខូច​កំណើត ហើយ​ត្រូវ​ចាំ​ថា ចិត្ត​ដែល​មិន​ធ្លាប់​មានការ​អប់រំ គឺជា​ចិត្ត​សាង​នូវ​ពៀរ​ដល់​ខ្លួនឯង​និង​អ្នក​ដទៃ ។

មាន​មនុស្ស​មិន​តិច​ទេ​ដែល​មិន​បាន​យល់​ពី​ហេតុផល​នៃ​ពៀរ​វេរា​ច្បាស់លាស់ ព្រោះថា​នៅ​ពេល​ដែល​មាន​អ្នក​ដទៃ​មក​បៀតបៀន ក៏​មានចិត្ត​នឹក​ក្ដៅក្រហាយ អន្ទះអន្ទែង​រង​ក្ដី​ឈឺចាប់ និង​មានការ​ស្ដីបន្ទោស ពោល​ពាក្យ​អសុរោះ​ដល់​អ្នក​ដែល​បាន​មក​បៀតបៀន​នោះ​វិញ​មិន​ខាន ។

តាម​ពិត​ទៅ​ពៀរ​តែង​មិន​មាន​ដល់​បុគ្គល​ដែល​បាន​សង្រួម​ឥន្ទ្រិយ​មាន​ភ្នែក​ជាដើម​បាន​ល្អ​ហើយ​នោះ​ទេ ត្រង់នេះ​សូម​បរិស័ទ​ទាំងឡាយ​ត្រូវ​ព្យាយាម​សង្រួម​ឲ្យ​គត់មត់​ហើយ កុំ​ឲ្យ​មាន​ក្ដី​ប្រមាទ​ឲ្យ​សោះ ត្រូវ​តែ​ខំ​ចម្រើន​នូវ​សតិ​ស្មារតី​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​ធ្លោយ កុំ​ប្រហែសធ្វេស ត្រូវ​ប្រកាន់​នូវ​ភាព​បរិសុទ្ធ​សម្រាប់​ខ្លួនឯង​ជា​និច្ច ។

ដូច្នេះ​ប្រសិនបើ​បុគ្គល​មិន​ចង់​ឲ្យ​អ្នក​ដទៃ​មក​បៀតបៀន​ទេ គួរ​ខំ​សង្រួម​ឥន្ទ្រិយ​ឲ្យ​បាន​ប្រសើរ កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នៃ​ពៀរ​វេរា​ឲ្យ​សោះ កុំ​ដឹកនាំ​ខ្លួនឯង​ឲ្យ​ទៅ​លេងសើច​ជាមួយនឹង​អំពើ​បាប​អកុសល​ឱ្យ​សោះ ពិតជា​មិន​ប្រសើរ​ឡើយ ។