ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC​អនុម័ត​ឱ្យ​ក្រុមហ៊ុន មួយ​សង់​សណ្ឋាគារ​ផ្កាយ 5​នៅ​តំបន់​ជ្រៃ​ធំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ធំ​មួយ​វិនិយោគ​ទឹកប្រាក់​ប្រមាណ​៩៤,៥​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​សាងសង់​សណ្ឋាគារ​ប្រណីត លំដាប់​ផ្កាយ​៥ នៅ​តំបន់​ជ្រៃ​ធំ​ក្នុង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ធំ​មួយ​វិនិយោគ​ទឹកប្រាក់​ប្រមាណ​៩៤,៥​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​សាងសង់​សណ្ឋាគារ​ប្រណីត លំដាប់​ផ្កាយ​៥ នៅ​តំបន់​ជ្រៃ​ធំ​ក្នុង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ដែល​កោះសន្តិភាព ទទួល​បាន​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ម្សិលមិញ​ថា គណៈកម្មការ​ធិ​ការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន SCORPIO CAMTRIP CO.,LTD. វិនិយោគ​លើ​គម្រោង​សាងសង់ និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ដែល​មាន​ចំនួន​៦០០​បន្ទប់ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​លេខ​៨ ឃុំ​សំពៅ​លូន ស្រុក​កោះធំ ខេត្តកណ្តាល ។ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ត្រូវ​បាន​រៀបចំ​រៀបចំ​ប្លង់​គោល​ជិត​រួច​ហើយ ដើម្បី​រៀបចំ​ទីរួមស្រុក​នេះ​មាន​លក្ខណៈ​ពិសេស និង​មាន​បែបផែន​ពិសេស​មួយ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុម័ត​រួច​ហើយ ។

លោក​បណ្ឌិត វ៉ា​ន់ វ៉ា​ត អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្តកណ្តាល បាន​មាន​ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ដដែល​ថា រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ប្លង់​គោល ប្រើប្រាស់​ដី​ទីប្រជុំជន​ជ្រៃ​ធំ ដែល​គ្របដណ្តប់​លើ​ភូមិ​ចំនួន​៣ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​៧.០០០​នាក់ ។

លោក​បន្ត​ថា ការ​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​នេះ ជា​ការ​ជំរុញ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ប្រកបដោយ​និរន្តរភាព និង​ធ្វើ​យ៉ាងណា​ឲ្យ​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ​មាន​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ ។
អភិបាល​ខេត្តកណ្តាល លោក ម៉ៅ ភិ​រុណ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​និង​កំពុង​រៀបចំ​តំបន់​ជ្រៃ​ធំ ជា​តំបន់​ពិសេស​មួយ​តាម​រយៈ​ការ​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​នានា​ឲ្យ​មាន​ភាព​សម​ស្រប ដើម្បី​ទាក់ទាញ​ការ​អភិវឌ្ឍ​ពី​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ ។

លោក​បន្ត​ថា ៖« ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ចូល​មក​អភិវឌ្ឍន៍​តំបន់​នេះ យើង​ត្រូវ​តែ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សម​ស្រប ហើយ​យើង​បាន​និង​កំពុងធ្វើការ​ងារ​នេះ ដើម្បី​អភិវឌ្ឍន៍​តំបន់​នេះ​ជាទី​ប្រជុំជន មាន​លក្ខណៈ​ទំនើប និង​ស៊ី​វិ​ល័យ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ