រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសស្វាគមន៍ចំពោះការប្រកាសវិលចូលស្រុកវិញរបស់អតីតមេគណបក្សប្រឆាំងបន្ទាប់ពីផុតកំណត់នៃការភ្នាល់ ។
ការប្រកាសប្រមុខដឹកនាំប្រទេសនេះ ខណៈដែលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសកាលពីពេលថ្មីៗកន្លងមកនេះថា លោកនឹងវិលចូលស្រុកខ្មែរវិញ នៅពេលឆាប់ៗខាងមុខនេះ គឺនៅឆ្នាំ២០១៩ ។ ថ្លែងក្នុងពិធីជូបសំណេះសំណាលជាមួយកម្មករជាងមួយម៉ឺននាក់ នៅក្នុងខេត្តកណ្តាលនាព្រឹកថ្ងៃទី២៦ ខែធ្នូ ថា សម្តេចតេជោប្រកាសស្វាគមន៍ចំពោះលោកសម រង្ស៊ី ក្នុងការវិលចូលស្រុកវិញ ហើយក៏បានត្រៀមខ្នោះស្វាគមន៍ដោយចាប់វាយតាមបែបទាហ៊ានអាមេរិកតែម្តង ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា «ខ្ញុំស្វាគមន៍ចំពោះអ្នកប្រកាសចូលស្រុកវិញ ។ ខ្ញុំក៏បានត្រៀមខ្នោះ និងគុករួចហើយដែរ សូមអញ្ជើញអ្នកក្លាយហានមកទឹកដីកម្ពុជា មុនក៏បាន ក្រោយក៏បានបន្ទាប់ពីឱសាននុវាទនៃភ្នាល់គ្នា គឺក្រោយថ្ងៃ១ ខែមិនា ។ សូមអញ្ជើញបើមិនមកអ្នកឯកមិនមកមនុស្សទេ គឺជាសត្វតិរច្ឆានព្រៃសចាំ ឬត្រពាំងថ្លុង ឬព្រះវិហារ ឬឧត្តមានជ័យ Every Where » ។
សម្តេចបានលើកឡើងទៀតថា «សូមអញ្ជើញអ្នកក្លាយចូលស្រុក ដើម្បីទទួលទោសដែលអ្នកមានរួចមកហើយ មិនចាំបាច់រត់ចោលស្រុក ហើយប្រកាស ដើម្បីផ្តល់ក្តីសង្ឃឹមថា នឹងមកស្រុក» ។ ជាមួយគ្នានោះដែរសម្តេចក៏ឲ្យដឹងថា សម្តេចបានប្រាប់ទៅខាងជើងហោះហើរអាកាសចរណ៍កុំឲ្យមានការហាមឃាត់លោក សម រង្ស៊ី ចូលរួមមកស្រុកខ្មែរថែមទៀត ។
សម្តេច៖«ខ្ញុំបានប្រាប់ទៅអាកាសចរណ៍ទាំងអស់ដឹកជននឹងឲ្យគេដឹកចូលមក ខ្ញុំក៏ចង់ ជម្រះបញ្ជីជាមួយអាជននឹងឲ្យបានច្បាស់! ខ្ញុំបានប្រាប់ខាងអាកាសចរណ៍ស៊ីវិលកុំហាមឃាត់ក្នុងការដឹកអាចង្រៃនេះចូលស្រុក ។ ព្រោះយើងត្រូវដាក់ខ្នោះវា ហើយយើងតាមចាប់វាយូរហើយអាឡូវវារឿងអីមិនស្រូល យើងត្រៀមរួចហើយ ។ ប៉ុន្តែបើអ្នកឯងមិនមកក្រោយថ្ងៃឱសាននុ វាទថ្ងៃ១មីនា ឆ្នាំ២០១៩ មិនមកទេនោះអ្នកជាសត្វឆ្កែសុទ្ធ ។ ខ្ញុំហៅអ្នកឯងជាសត្វឆ្កែបាន តែព្រួស» ។
សម្តេចតេជោបានចំអកទៅលោក សម រង្ស៊ីថា ជាមនុស្សពូកែរត់មិនថា រឿងតូច ឬរឿងធំនោះទេ ។ សម្តេចថា លើកមុនខ្ញុំលើកលែងអ្នកចំថ្ងៃបុណ្យឪពុកខ្ញុំលើកនេះខ្ញុំបញ្ជាឲ្យដាក់ខ្នោះ ព្រោះរដ្ឋបាលត្រូវអនុវត្តនៃសាលាដីកាតុលាការអ្នកណាចង់ថា អីថាចុះ ! ល្អដែលមកចូល ជាប់គុក នៅថ្ងៃចូលឆ្នាំខ្មែរនៅឆ្នាំ២០១៩ ។ សម្តេចក៏បានលើកឡើងថា ប្រសិនបើលោក សម រង្ស៊ី ជាប់គុកនោះនឹងក្លាយជាវីរៈបុរសនៅក្នុងគុកហើយ ។ យ៉ាងណាក្តីសម្តេចក៏បានអះអាងថា លោក សម រង្ស៊ី គឺជាមនុស្សកំសាកបំផុត ។ សម្តេចចង់ឃើញលោក សម រង្ស៊ី ចូលស្រុកណាស់ ៕
ចែករំលែកព័តមាននេះ