ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​នៅ​ពី​ក្រោយ​បុរស​ម្នាក់​ស្លា.ប់​ផ្កា.ប់​មុខនៅ​ក្បែរ​ផ្លូវ​​៣០​ម៉ែត្រ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បន្ថែម​បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ករណី​ផ្អើល​ឆោឡោ​នៅ​ផ្លូវ​៣០​ម៉ែត្រ ដោយ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​ក្បែរ​ចិញ្ចឹម រួម​ទាំង​ម៉ូតូ​គ្រឿង​ធ្លាក់​នៅ​ក្នុង​ប្រឡាយ​​ទឹក​ស្អុយ​នោះ គិត​មក​ត្រឹម​ម៉ោង​ជិត​១២​រសៀល ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បន្ថែម​បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ករណី​ផ្អើល​ឆោឡោ​នៅ​ផ្លូវ​៣០​ម៉ែត្រ ដោយ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​ក្បែរ​ចិញ្ចឹម រួម​ទាំង​ម៉ូតូ​គ្រឿង​ធ្លាក់​នៅ​ក្នុង​ប្រឡាយ​​ទឹក​ស្អុយ​នោះ គិត​មក​ត្រឹម​ម៉ោង​ជិត​១២​រសៀល ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង​ហើយ​ថា មិនមែន​ជា​ករណី​ឃាតកម្ម​នោះ​ទេ គឺជា​គ្រោះថ្នាក់​ចរាចរណ៍​តែ​ប៉ុណ្ណោះ ។ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៦ ធ្នូ នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ស្រែ​ជំរៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ស្រៀ​ង សិលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ជាង​ជុស​ជុល​រថយន្ត មាន​ទីលំនៅ​នៅ​បុរី​សន្តិភាព​២ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា យុវ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម​នោះ​មិន​ពិត​ឡើយ​។ ហើយ​បើ​តាម​លទ្ធផល​នៃ​ក​ការ​ពិនិត្យ​កោសល្យវិច័យ​របស់​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​កន្លែង​​កើតហេតុ ក៏​ដូច​ជា​លើ​ខ្លួន​សព​ជន​រង​គ្រោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​មក​ពី​ស្រវឹងស្រា ហើយ​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​។

នគរបាល​ខណ្ឌ​បញ្ជាក់​ទៀត​ថា ខណៈនោះ​បាន​បណ្ដាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ធ្លាក់​ចូល​ប្រឡាយ​ទឹក ចំណែក​ជន​រង​គ្រោះ​ក៏​ខ្ទាត​ចេញពី​ម៉ូតូ​រង​របួសធ្ងន់ ហើយ​គ្មាន​អ្នកដឹង​មក​ជួយ​ដឹក​យក​ទៅ​មន្ទីរពេទ្យ ទើប​បណ្តាល​ឱ្យ​​ជន​រង​គ្រោះ​ស្លាប់​តែ​ម្តង​។ លុះ​ព្រឹក​ឡើង​បន្ទាប់​ពី​ឃើញ​ទិដ្ឋភាព​ខាងលើ ទើប​មានការ​សន្និដ្ឋាន​ខុស​ថា ជា​អំពើ​ឃាតកម្ម​ទៅ​វិញ ប៉ុន្តែ​ពេល​នេះ​ក្រោយ​ពី​ដឹង​ការ​ពិត នគរបាល​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ ដើម្បី​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​។

គួរ​រំលឹក​ថា ៖ មុន​នេះ មានការ​ផ្អើល​ឆោឡោ​នៅ​ផ្លូវ​៣០​ម៉ែត្រ (​មាន​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ