ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ មានការ​ផ្អើល​ឆោឡោ​នៅ​ផ្លូវ៣០​ម៉ែត្រ​ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិច​ មាន​​ការ​​​ប្រទះ​ឃើញ​បុរស​ម្នាក់​ត្រូវដេក​ផ្កាប់​មុខ​ស្លាប់​​​នៅ​ក្បែរ​ចិញ្ចឹម រួម​ទាំង​ម៉ូតូ​គ្រឿង​បាន​ធ្លាក់​នៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ទៀត​ បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​កាល​ពី​​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិច​ មាន​​ការ​​​ប្រទះ​ឃើញ​បុរស​ម្នាក់​ត្រូវដេក​ផ្កាប់​មុខ​ស្លាប់​​​នៅ​ក្បែរ​ចិញ្ចឹម រួម​ទាំង​ម៉ូតូ​គ្រឿង​បាន​ធ្លាក់​នៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ទៀត​ បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​កាល​ពី​​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តី​រាយ​ការណ៍​បន្ត​ទៀតថា ជនរងគ្រោះខាងលើ​​ឈ្មោះ​ ស្រៀង សិលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជាជាង​ជុស​ជុល​រថយន្ត មាន​ទីលំនៅនៅ​បុរី​សន្តិ​ភាព​២ ស្ថិត​​ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែនជ័យ ។

សេចក្តី​រាយ​ការណ៍​បន្ត​ទៀតថា មុន​ពេល​កើតហេតុ មាន​អ្នក​ដំណើរ​ឆ្លង​កាត់​ ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ផ្កាប់​មុខ​ស្លាប់ ហើយ​​មាន​ស្នាម​វាយ​នៅ​ត្រង់​ក្បាល ដោយ​សង្ស័យ​ថា​ ជាករណី​ឃាតកម្ម​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា មាន​ទំនាស់​គ្នា​រឿង​អ្វី​នោះ​ទេ ។ ទាក់​ទិន​នឹង​ករណី​​​នេះ​ សមត្ថកិច្ច​​​ជំនាញ​កំពុង​ត្រួត​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ហើយ​នៅ​មិន​ទាន់​ដឹង​ថា​ជាករណី​អ្វី​នោះ​ទេ គ្រាន់តែ​សង្ស័យថា ជាករណី​ឃាត​កម្ម​។

បើតាម​សម្តី​ស្ត្រី​ម្នាក់​ត្រូវ​ជា​ជីដូន​ជនរងគ្រោះ​បាន​ឱ្យ​ដឹង​ថា ចៅ​របស់​គាត់​បាន​ចេញពី​ធ្វើ​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៣រសៀល ហើយ​ប្រាប់​គាត់​ថា ទៅ​ធ្វើ​ខួប​កំណើត​មិត្ត​ភក្តិ​នៅ​ពោធិ៍​ចិនតុង ។ លុះ​នៅ​ម៉ោង​១០​​និង​៣០​នាទី​យប់ គាត់​បាន​តេ​ទៅ​ចៅថា «កុំ​ឱ្យ​ដើរ​លេង​យប់​ជ្រៅ​ពេក» ហើយ​ចៅ​ប្រុសក៏​តប​មក​គាត់​ថា «ខ្លាច​​អី មិត្តភក្តិ​៤​ទៅ​៥​នាក់​ហ្នឹង» ស្រាប់តែ​មិន​នឹក​ស្មាន​ថា ចៅ​គាត់​ត្រូវ​គេ​វាយ​សម្លាប់​បែប​នេះ​នោះ​ទេ ។

សូម​បញ្ជាក់ថា នៅ​កន្លែង​កើតហេតុ​​មាន​ស្ថានភាព​ដូចជា​ប្រវាយ​ប្រតប់​គ្នា ហើយ​របស់​របរ​ដូច​ជា​កែប​ម៉ូតូ​ដាច់​រយះ​រយា​នៅ​ក្បែរ​កន្លែង​កើតហេតុ រួម​ទាំង​​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​ថែម​​ទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ