ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ឈ្លានពាន​ថៃនៅ​តែ​បន្ត​បា.ញ់ប្រ.ហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​​កម្ពុជា

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ​យោធា​ឈ្លានពាន​ថៃនៅ​តែ​បន្ត​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា ​។ ក្រសួងការពារជាតិ​បាន​លើក​ពីស្ថានការណ៍​ជួរ​មុខ ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ​យោធា​ឈ្លានពាន​ថៃនៅ​តែ​បន្ត​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា ​។

ក្រសួងការពារជាតិ​បាន​លើក​ពីស្ថានការណ៍​ជួរ​មុខ ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ភាគី​ថៃ​នៅ​តែ​បន្ត​បាញ់ប្រហារ ដើម្បី​ឈ្លាន​ពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា គិត​ចាប់ពី​ម៉ោង១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង​១២:០០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥​ ។

ក្រសួង​បាន​លើក​ឡើង​ថា​ ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ ​នៅ​ម៉ោង​១៩:៣៥​នាទី យោធា​ថៃ​បាន​​បាញ់​ផ្សែង​ពុល​ជា​ច្រើន​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​ ។

ម៉ោង១៩:៥៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​, ប្រើប្រាស់​រថក្រោះ​បាញ់​បុក និង​កាំភ្លើងយន្ត​លើ​រថក្រោះ​ចូល​ភូមិសាស្ត្រ​ជាំ​តែ​ ។

ចំណែក​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ ម៉ោង​៥:០០​នាទី ដល់​ម៉ោង​៦:០០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំ រថក្រោះ កាំភ្លើង​ដៃ និង​កម្លាំង​ថ្មើរជើង​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​ ។  

ម៉ោង​៧:០០​នាទី ដល់​ម៉ោង​៨:០០​នាទី យោធា​ថៃ​បន្ត​បាញ់កាំភ្លើង​ធំ​ចូល​ភូមិសាស្ត្រ​ប្រា​សាទ​​
តា​មាន់​។  

ចាប់ពី​ម៉ោង​៨:០០​នាទី ដល់​ម៉ោង ១២:០០​នាទី​ថ្ងៃត្រង់ យោធា​ថៃ​នៅ​តែ​បន្ត​បាញ់កាំភ្លើង​ធំ DTI-2 កាំភ្លើង​ធំ​ផ្លោង​ពី​ចម្ងាយ​, កាំភ្លើងត្បាល់ និង​ដ្រូ​ន​ជា​ច្រើន​ចូល​ភូមិសាស្ត្រ​ប្រា​សាទព្រះវិហារ និង​បាន​ផ្លោង​ចូល​ភូមិសាស្ត្រ​គោល​៨, តា​ថាវ​, ភ្នំ​ខ្មោច​, ជាំ​តែ និង​បន្ត​បាញ់កាំភ្លើង​ធំ និង​រថក្រោះ​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​យ៉ាង​គំហុក​ ។

ក្រសួងការពារជាតិ​បាន​អះអាង​ថា​ មក​ដល់​ម៉ោង​នេះ​ នៅ​តាម​ទីតាំង​មួយ​ចំនួន យោធា​ថៃ​នៅ​តែ​បន្តសកម្មភាព​វាយប្រហារ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​នៅឡើយ​ ប៉ុន្តែ​កងកម្លាំង​របស់​​យើង​កំពុង​ប្រយុទ្ធ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ជាមួយ​សត្រូវ​ឈ្លានពាន និង​បន្ត​តាមដាន​យ៉ាង​​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ