ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ឃាតករ​រំលោ.ភ​សម្លា.ប់​ក្មេង​សារភាព​ហើយ​ចង់​ស្ទះដង្ហើម​…​ពេល​ដឹង​មាន​ប្រពន្ធ​ដល់​៥

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជន​ដៃដល់​ដែល​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភរួច​សម្លាប់​ក្មេង​ស្រី​រង​គ្រោះ​យ៉ាង​សា​ហាវ​ ព្រៃ​ផ្សៃ​នោះ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ក្រោយ​ពី​ចាប់ខ្លួន​បាន ។ លោក​វរសេនីយ៍ឯក…

ខេត្តតាកែវ ៖ ជន​ដៃដល់​ដែល​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភរួច​សម្លាប់​ក្មេង​ស្រី​រង​គ្រោះ​យ៉ាង​សា​ហាវ​
ព្រៃ​ផ្សៃ​នោះ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ក្រោយ​ពី​ចាប់ខ្លួន​បាន ។

លោក​វរសេនីយ៍ឯក សែ​ម សុ​ជាតិ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តថ្លែង​ថា យើង​មិន​អាច​ឱ្យ​​ជន​ដៃដល់​ ដែល​ចាប់រំលោភ​រួច​សម្លាប់​ក្មេង​ស្រី​រួច​ទោស​បាន​​ទេ ។ ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​បាន​មក​តាម​សាកសួរ​រហូត ហើយ​កាលពី​ពេល​ចាប់ខ្លួន​នោះ​ បើសិន​ជា​កម្លាំង​នគរបាល​ការពារ​មិន​បាន​ទេ នោះ​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នឹង​ព្រួត​វាយ​សម្លាប់​បាត់​ទៅ​ហើយ​ដោយសារ​កំហឹង ។

លោកនាយ​ការិយាល័យ​បន្ត​ថា បើ​តាម​ចម្លើយ​សារភាព​របស់​ជន​ដៃដល់​ថា នៅ​ថ្ងៃ​ទី​៣ ខែធ្នូ​វេលា​ម៉ោង​ជាង​២​រសៀល ពេល​រូបគេ​នៅផ្ទះ​បានឃើញ​ក្មេង​ស្រី​នោះ តែ​រូបគេ​មិន​បាន​ស្គាល់​ទេ ​កំពុង​បេះ​ផ្លែ​ក្រខុប​នៅ​មុខ​ផ្ទះ ។ ពេល​នោះ ​រូបគេ​បាន​ហៅ​ក្មេង​ស្រី​នោះ​ចូល​មក​ក្នុងផ្ទះ ហើយ​ប្រាប់​ថា ​ឲ្យ​លុយ​២​មុ​ឺ​ន​រៀល លុះ​ឲ្យ​លុយ​ហើយ​ ក៏​សុំ​ក្មេង​ស្រី​នោះ​ថើប ។ នៅ​ពេលថើប​នោះ​ ក្មេង​ស្រី​ក៏​ស្រែ​កថា​ «​គេ​ចាប់​ខ្ញុំ​ៗ» ​ហើយដោយ​ខ្លាច​គេ​ឮ រូបគេ​ក៏​ច្របាច់.ក​សម្លាប់​ចោល​តែ​ម្តង​ទៅ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​ក៏​មិន​បាន​ចាប់រំលោភ​ទេ គឺ​បាន​ត្រឹមតែ​ថើប​​ប៉ុណ្ណោះ ។

នៅ​ពេល​ក្មេង​ស្រី​​ស្លាប់​ហើយ ក៏​បាន​បី​សពយក​ទៅ​ទម្លាក់​ក្នុង​ស្រះ​ទឹក​នៅ​ខាងលិច​ផ្ទះ ហើយក៏​មានការ​ឆោឡោ​ឡើង ។ ចំណែក​ខ្លួន​ស្លៀកពាក់​ខោអាវ​ជិះ​ម៉ូតូ​គេចខ្លួន​តាម​ផ្លូវជាតិ​លេខ​២ដល់​ផ្សារ​សំរោង​យ៉ោ​ង បត់​ទៅ​ខាងលិច​ដល់​ផ្លូវជាតិ​លេខ​៣ និង​បន្ត​ទៅ​ដល់​ទំនប់​កប់​ស្រូវ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ម៉ោង​៦​ល្ងាច ។

ជន​ដៃដល់​រៀបរាប់​ទៀត​ថា នៅ​ពេល​ទៅដល់​ទំនប់​កប់​ស្រូវ រូបគេ​បាន​ចូល​សុំ​ផ្ទះ​មេជាង​ផ្សារ​ដែក​ដេក​១​យប់ លុះ​ព្រឹក​ឡើង​មេជាង​ក៏ឲ្យ​ធ្វើ​ការងារ​ជា​ជាង​ផ្សារ​ដែក​នៅ​ទីនោះ ។ ក្រោយពី​ធ្វើការ​បាន​២០​ថ្ងៃ មេជាង​បើក​លុយ​ឲ្យ​បាន២៦​មុ​ឺ​ន​រៀល ដោយ​មេជាង​នៅ​ជំពាក់​ខ្លះ​ហើយនៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ខ្លួន​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​ដើម្បីយក​លុយ​ឲ្យ​កូន​ចាយ ។ ពេល​មក​ដល់​ខ្លោងទ្វារវត្ត​ចំប៉ា ក៏​ចូល​យក​ទូរ​សព្ទ័​ឲ្យ​ជាង​ធ្វើ ហើយ​ពេលកំពុង​តែ​ធ្វើ​ទូរ​សព្ទ័​នោះ ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​តែ​ម្តង ។

ជន​ដៃដល់​និយាយ​ទៀត​ថា រូបគេ​មាន​ប្រពន្ធ​ចំនួន​៥​នាក់ តែ​៤​នាក់​មុន​ៗ​យក​ហើយ​លែង​វិញ ​នៅ​ជាប់​តែ​ប្រពន្ធ​ទី​៥ មានកូន​៣​នាក់ ហើយ​កូន​ក៏​ធំ​ៗ​ហើយ​ដែរ ទើប​ខ្លួន​យក​លុយ​ឲ្យ​កូន​ចាយ ដោយ​ភ្លេច​គិត​រឿង​ដែល​ខ្លួន​សម្លាប់​ក្មេង​ស្រី​ទើបត្រូវ​នគរបាល​ចាប់ខ្លួន​បាន​តែ​ម្តង ៕ ​

អត្ថបទសរសេរ ដោយ