ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​លេង​គ្នា​ឯង​ហើយ​តើ​! ដឹង​មូលហេតុ​ចិន​ចាប់​ជំរឹត​ទារប្រាក់​ពី​ចិន​ដូច​គ្នា​ហើយ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​៣​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជន​ទាំង​៣​នាក់​នោះ​ជា​ក្រុម​ចាប់​ជំរឹត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា ។ ជនសង្ស័យ​១- ឈ្មោះ YAO…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​៣​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជន​ទាំង​៣​នាក់​នោះ​ជា​ក្រុម​ចាប់​ជំរឹត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា ។

ជនសង្ស័យ​១- ឈ្មោះ YAO QING CHUN ២- ឈ្មោះ CHENG JIAN BING និង​៣- ឈ្មោះ CHI JIAN HUA ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ធ្នូ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ឯក ជាវ វិបុល ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ​បាន​ចុះ​បង្ក្រាប​លើ​ករណី​ជនជាតិ​ចិន​ចាប់ជម្រិត​ជនជាតិ​ចិន​ដូច​គ្នា​ទារប្រាក់​នោះ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្នុង​វេលា​ពាក់កណ្តាល​អធ្រាត្រ​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​មាន​ករណី​ជនជាតិ​ចិន​១​ក្រុម​បាន​ធ្វើ​សកម្មភាព​ចាប់​ជនជាតិ​ម្នាក់​នៅ​មុខ​កាស៊ីណូ​ណា​ហ្គា​វើ​ល​ក្នុង​ទឹកដី​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ខណៈ​ជន​រង​គ្រោះ​បាន​ដើរ​ចេញពី​ទីនោះ និង​ដឹក​តាម​រថយន្ត​យក​ចេញ​ទៅ​បាត់ ។ ប៉ុន្តែ​២​ថ្ងៃ​ក្រោយមក​រឿង​នេះ​ក៏​បែកធ្លាយ​ជា​ករណី​ចាប់​ជំរឹត​ទារប្រាក់ តាម​រយៈ​ក្រុម​គ្រួ​សារបាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។

ករណី​ចាប់​ជំរឹត​ទារប្រាក់​នោះ​ដំបូង​ឡើយ​ឧក្រិដ្ឋជន​បាន​ទារប្រាក់​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ចំនួន​១០​លាន​យន់ (​លុយ​ចិន​) ស្មើ​និង​៨០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​នៅ​ពេល​តថ្លៃ​ត្រូវរ៉ូវ​គ្នា​សល់​ត្រឹម​៦​លាន​យន់​ស្មើនឹង​២០​ម៉ឺន​ដុល្លារ​មេ​រិ​ក​ប៉ុ​ណ្តោះ​ទេ ។ នៅ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​នោះ​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​ដោយ​មានការ​សហការ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ ។ លុះ​ថ្ងៃ​ទី​២២ ធ្នូ ឧក្រិដ្ឋជន​បាន​ណាត់​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ប្រគល់​ប្រាក់​ចំនួន​៦​លាន​យន់​ស្មើ​២០​ដុល្លារ​អា​មេ​រិ​ក​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ចាប់ខ្លួន​ជន​ស្ស័​យ​តែ​ម្តង​ទៅ ។

ប្រភព​បន្ត​ថា ដំបូង​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​នៅ​ភ្នំពេញ និង​បន្ត​ចាប់ខ្លួន​ម្នាក់​ទៀត​នៅ​តំបន់​អូ​ត្រិះ ក្នុង​ក្រុងព្រះសីហនុ ដែល​ជា​កន្លែង និង​ទីតាំង​យក​ជន​រង​គ្រោះ​ទៅ​ធ្វើ​ទារុណកម្ម ដើម្បី​ជំរឹត​ទារប្រាក់​រួម​ទាំង​រំដោះ​ជន​រង​គ្រោះ​ពី​កណ្តាប់ដៃ​ឧក្រិដ្ឋជន​ផង​ដែរ ។ ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ និង​រំដោះ​ជន​រង​គ្រោះ​រួច​ហើយ សមត្ថកិច្ច​មិន​បាន​បង្អង់​ទុក​យូរ​ឡើយ​ដោយ​មាន​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ តម្រូវ​ឲ្យ​នាំ​ខ្លួន​ឧក្រិដ្ឋជន​ម្នាក់​នោះ និង​ជន​រង​គ្រោះ​ជិះ​យន្តហោះ​ពី​ក្រុងព្រះសីហនុ​មក​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី ។

ជនសង្ស័យ​ទាំង​៣​នាក់​ក៏​បាន​សារភាព​នៅ​សមត្ថកិច្ច​រួច​ហើយ​ដែរ​ពួក​គេ​ពិតជា​ជាប់​ពាក់​ពន្ធ​ករណី​ចាប់​ជំរឹត​ទារប្រាក់​ពី​ជន​រង​គ្រោះ​ជនជាតិ​ចិន​ដូច​គ្នា​លើ​ទឹកប្រាក់​ចំនួន​៦​លាន​យន់ (​ស្មើ​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ប្រាកដ​មែន ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ពួក​គេ​ធ្វើ​សកម្មភាព​ចាប់​ជន​រង​គ្រោះ​ទារប្រាក់​នោះ គឺ​ផ្តើម​ចេញពី​ការ​ចាញ់ល្បែង​ស៊ីសង​នៅ​កាស៊ីណូ ។

ក្រោយ​ស្តាប់​ចម្លើយ និង​ផ្ទៀងផ្ទាត់​លើ​បណ្តឹង​របស់​ជន​រង​គ្រោះ​ពិតជា​មាន​ធាតុ​ផ្សំ និង​ស៊ីសង្វាក់​ទៅ​លើ​បទល្មើស​ដូច្នោះ​ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ