អ្នកនាំពាក្យ​CPP៖ បក្ស​ប្រឆាំង​ជា​អ្នក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០១៨


រាជធានី​ភ្នំពេញ ៖ ខណៈ​បក្ស​ប្រឆាំង​កំពុង​ស្ថិត​ក្នុង​ការ​បែកបាក់​ផ្ទៃក្នុង​នោះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា បក្ស​នេះ​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៨ ។

លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ធ្នូ​ថា ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ដែល​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​បំផ្លាញ​ដោយ​ពួក​ប្រឆាំង ។ លទ្ធិ​ប្រជា​ធិ​ប​តេ យ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​នា ១៩៩១ ហើយ​ត្រូវ​បាន​ពូន​ជ្រុំ​ដោយ​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​និង​យុ​ត្តិ​ធ៌​ម​អស់​រយៈពេល​៥​អាណត្តិ ទើប​មាន​បញ្ហា​ដោយសារ​បរាជ័យ​ច្រើន​ដង​របស់​អតីត បក្ស​ប្រឆាំង​ក៏​បែកគំនិត​តាម​ការ​ណែនាំ​របស់​បរទេស​ឲ្យ​លេង​ផ្លូវ​កាត់​រំលង​គោលការណ៍​លទ្ធិ ប្រជាធិបតេយ្យ​ចង់​សាកល្បង​ធ្វើ​បដិវត្តន៍​ពណ៌ នៅ​កម្ពុជា​ដោយ​យក​គំរូ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែ​បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ទាំង​កម្រោល ។

លោក​បន្ត​ថា អំពើ​ប្រព្រឹត្ត​ចង់​ផ្តួលរំលំ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អតីត​បក្ស​ប្រឆាំង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ក្តី​អន្តរាយ​ដោយ​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​តាម​សាលដីកា​ស្ថាពរ និង​បិទផ្លូវ​ត​វ​វា នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​ធ្វើ​ឲ្យ​នៅ​កម្ពុជា​ខ្វះ​បក្ស​ប្រឆាំង​ដ៏​មាន​សក្តានុពល​ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីលាន​ប្រជាធិបតេយ្យ ។

លោក​បញ្ជាក់​ថា ដូច្នេះ​ការ​បាត់​វត្តមាន​របស់​បក្ស​ប្រឆាំង​នៅ​កម្ពុជា គឺជា​លទ្ធផល​នៃ​សកម្មភាព​ធ្វើ​នយោបាយ​ប្រាស់ចាក​គន្លង​ប្រជាធិបតេយ្យ​របស់​បក្ស​នេះ​ដោយសារ តែ​ភ្លើតភ្លើន​តាម​ការ​ញុះញង់ និង​អប់រំ​ណែនាំ​ខុស​បច្ចេកទេស​របស់​ពួក​បរទេស​ដែល​មើលងាយ​ខ្មែរ​ដោយ​នឹកគិត​ថា ឆោតល្ងង់​ដូច​មេដឹកនាំ​បណ្តា​ប្រទេស​ដែល​ពួក​គេ​ផ្តួលរំលំ​បាន ។ លោក​បន្ថែម​ថា ហេតុនេះ​ការ​ដែល​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ខ្វះ​ល្បោយ​បក្ស​ប្រឆាំង​ខ្លាំង​នោះ​ក៏​ជា​កំហុស​របស់​ពួក​បរទេស​ទាំងនោះ​ដែរ ។

ដូច្នេះ​ការ​ចោទប្រកាន់​ថា​នៅ កម្ពុជា​នៅ​ឆ្នាំ​២០១៨ បាន​បាត់​លទ្ធិប្រជាធិបតេយ្យ​នោះ គឺជា​ការ​ទទួលស្គាល់​កំហុស​របស់​ពួក​ញុះញង់​ចង់​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ហើយ​ក៏​បង្ហាញ​ពី​បរាជ័យ​របស់​ពួក​គេ​នៅ​កម្ពុជា​ដែរ ។ លោក​សង្កត់ធ្ងន់​ថា ការ​បរាជ័យ​ដ៏​ជូរ​ចត់​របស់​ពួក​គេ​នៅ​កម្ពុជា​ក៏​ជា​មេរៀន​មួយ​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​ថា កុំ​ចេះ​តែ​ដើរ​ញុះញង់​ចង់​បំផ្លាញ​គេឯង​ពេក​មិនមែន​ចេះ​តែ​បាន​សម្រេច​ផល​ស្រួល​ៗ​ទេ តែ​ផ្ទុយ​ទៅ​វិញ​វា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាក់មុខ​មាត់​ចំពោះ​ពិ ភព​លោក​ទាំងមូល ។ នេះ​ហើយ​ហៅ​ថា ចំណេះ​ជិះ​ក​ឯង ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ ខណៈ​ដែល​គណបក្សប្រឆាំង​បាន​កំពុង​តែ​បែកបាក់​គ្នា​ពិសេស​នោះ​បញ្ហា​ផ្ទៃក្នុង​បក្ស​តែ​ម្តង ។ គឺ​ក្រុមប្រឆាំង​បាន​បែងចែក និង​គោរព​មេដឹកនាំ​រៀង​ៗ​ខ្លួន គឺ​ក្រុម កឹ​ម សុខា និង​ក្រុម​សម រ​ង្ស៊ី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ