ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវនារី​អភ័ព្វ​ហូរ​ទឹក​ភ្នែក​ជា​ឈាម​​នៅ​ប្រទេស​ឈីលី

11 ឆ្នាំ មុន

នាង Yaritza Oliva មាន​វ័យ​​២០​ឆ្នាំ​កំពុង​រស់​​នៅ​ក្នុង​សុបិន​អាក្រក់ ​និង​ជា​យុវនារី​​ដែល​អភ័ព្វ​​ជាងយុវនារី​​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​ឈី​លី ​ដោយ​សារ​​នាង Yaritza Oliva ​រស់​នៅ​តំបន់ Purranque ប្រទេស​ឈីលី​រូប​នេះ​តែង​មាន​អា​ការៈ​យំ​ហូរ​ទឹក​ភ្នែក​ជាឈាម​ ​ហើយ​រហូត​មក​​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​ស្ថាន​ភាព​ដ៏​​អាថ៌​កំបាំង​នេះ​នៅ​ឡើយ​​ ។​

នាង Yaritza និយាយ​ថា ​ដំបូង​ឡើយ​​ ទឹក​ភ្នែក​​ឈាម​នោះ​​​ហូរ​ចេញ​ពី​​ភ្នែក​របស់​នាង​​​ប្រហែល​ជា​​២​​សប្តាហ៍​​មុន​ ប៉ុន្តែ​​ដោយ​គ្រួសារ​នាង​​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​​ដើម្បី​​រក​គ្រូ​ពេទ្យ​ជំនាញ​​ព្យា​បាល​ ទើប​នាង​ចេះ​តែ​បណ្តោយ​បែប​នេះ​ ។​ មាន​ពេល​មួយ​នោះ​ ក្រុម​វេជ្ជ​បណ្ឌិត​​បាន​​ទៅ​ដល់​មន្ទីរ​ពេទ្យ​ក្នុង​តំបន់​ Purranque ​ដើម្បី​ព្យាបាល​ភ្នែក​ឲ្យ​ប្រជា​ជន​នៅ​ទីនោះ ​។ ​ប៉ុន្តែ​​​វេជ្ជ​បណ្ឌិត​​មិន​បាន​ដឹង​ពី​​មូល​ហេតុ​របស់​នាង​ទេ ហើយ​​​គេ​គ្រាន់​តែ​​ផ្តល់​ថ្នាំ​បន្តក់​ភ្នែក​ឲ្យ​នាង​ប៉ុណ្ណោះ ព្រោះ​គិត​ថា​​នាង​រលាក​ភ្នែក​ធម្មតា ។

នារីអភ័ព្វ​​ឱ្យ​ដឹង​ទៀតថា ដំបូង​ឡើយ​ សូម្បី​តែ​ខ្លួន​នាង​ផ្ទាល់​ក៏​គិត​ថា​ វា​គ្រាន់​តែ​ជា​ការ​រលាក​ធម្មតា​ប៉ុណ្ណោះ ​។ ប៉ុន្តែ​បន្ទាប់​ពី​បាន​ឃើញ​រូប​ថត​ និង​វីដេអូ​​ពី​ការ​​ហូរ​ទឹក​​ភ្នែក​ជា​ឈាម​នោះ​ លោក​វេជ្ជ​បណ្ឌិត Alexander Lutz ​ដែល​ជា​អ្នក​ឯក​ទេស​ព្យាបាល​​ភ្នែក​​នៅ​​មន្ទីរ​​ព្យាបាល ​Las Condes និយាយ​ថា នេះ​មិន​មែន​​ជា​រោគ​សញ្ញា​ជំងឺ​ធម្មតា​​ទេ​  វា​ពិត​ជា​មាន​​អាថ៌​កំបាំង​ខ្លាំង​ណាស់ ។ ស្ថាន​ភាព​បែប​នេះ​​អាច​​​បង្ក​មក​ពី​បញ្ហា​ឈាម​កក និង​ការ​ប្រែ​ប្រួល​​​ប្លាស្មា​​ (Platelet) ។ បញ្ហា​នេះ​ក្រុម​អ្នក​ឯក​ទេស​កំពុង​តាម​​ដាន​មើល​ពី​​អាការៈ​​របស់​នាង និង​ពិនិត្យ​មើល​​កន្លែង​ផ្សេង​ទៀត​នៃ​​រាង​កាយ​របស់​នាង​ថា តើ​​វា​​មាន​ហូរ​ឈាម​​ដូច​ភ្នែក​ដែរ​​ឬ​ទេ ៕​​