ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​វិនិយោគ ជិត​៣០០​លាន​ដុល្លារ​ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​សម្រេច​អនុម័ត​សម្រាប់​គម្រោង​វិនិយោគ​នានា​នៅ​កម្ពុជា​ចំនួន ១០ គម្រោង​ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​ជិត​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​ក្នុងស្រុក​ច្រើន​ជាង ៥៤០០…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​សម្រេច​អនុម័ត​សម្រាប់​គម្រោង​វិនិយោគ​នានា​នៅ​កម្ពុជា​ចំនួន ១០ គម្រោង​ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​ជិត​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​ក្នុងស្រុក​ច្រើន​ជាង ៥៤០០ កន្លែង​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចុះ​ថ្ងៃ​ទី​២១ ធ្នូ ២០១៨ ។

បើ​តាម​គេហទំព័រ​ផ្លូវការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ស្ថាប័ន​មួយ​នេះ​បាន​សម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​ចំនួន ១០ ក្នុង​នោះ​រួម​មាន ១. ក្រុមហ៊ុន FAR EAST IMPORT EXPORT CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា និង​ស្រា​បៀរ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ១៣,១៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤៦០​កន្លែង ។ ទី​២ ក្រុមហ៊ុន GO FRESH F & B CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ទឹកក្រូច ទឹក​ផ្លែ​ឈើ ទឹកបរិសុទ្ធ និង​នំ​ស្រួយ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​តា​ឌូ សង្កាត់ រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ មាន​ទុន​វិនិយោគ​ប្រមាណ ១៧,៥៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៨២១​កន្លែង​។ ទី​៣ ក្រុមហ៊ុន LIEFENG OUTDOORS (CAMBODIA) CO.,LTD គម្រោង​បង្កើត​រោងចក្រ​ដេរអាវ​សុវត្ថិភាព តង់ និង​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ពេ​ជ​ចង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ មាន​ទុន​វិនិយោគ ប្រមាណ ៥,៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៦០១​កន្លែង ។

សម្រាប់​ក្រុមហ៊ុន​ទី ៤ ជា​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​អំ​ពូ​ល​ភ្លើងពណ៌​សម្រាប់​តាំង​លម្អ​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​អតីត​ខណ្ឌដង្កោ​) រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៥,៦៩​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥១៨​កន្លែង ។ ទី​៥ គឺជា​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០KV ពី​ស្ថានីយ​វា​រី អគ្គិសនី​ស្ទឹង​តា​តៃ ក្នុង​ខេត្តកោះកុង មក​រាជធានី​ភ្នំពេញ ត្រង់​ចំណុច​ស្ថានីយ​បែក​ចាន មាន​ទុន​វិនិយោគ​ប្រមាណ ១៣៦,៦៩​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៤​កន្លែង ។

ក្រុមហ៊ុន​ទី​៦​ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក “​កែវ ដប ចាន ប្រអប់ ថង់​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២,៩៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៥៨​កន្លែង ។ ទី​៧ គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បោង​ប្លា​ស្ទិ​ក និង​បោះពុម្ព ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៣ ក្រុម​៨ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២,២៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៥៧​កន្លែង ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC ដដែល​បាន​បញ្ជាក់​ថា គ្រោង​ទី​៨ គឺ​គម្រោង​ធ្វើ​អាជីវកម្ម​ថ្ម​អារ (​ថ្ម​ម៉ា​ប​) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​តំបន់​ភ្នំ​ជំរាល ភូមិ​ព្រៃ​ជ្រៅ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ទុន​វិនិយោគ​ប្រមាណ ៤,៦៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៩៦​កន្លែង​។ ចំណែក ទី ៩ គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​វេច​ខ្ចប់​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ស្រះ​កែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង មាន​ទុន​វិនិយោគ​ប្រមាណ ១១,១១​លាន ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤០១​កន្លែង និង​ទី ១០ ជា​គម្រោង​សាងសង់ និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៦០០​បន្ទប់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​លេខ​៨ ឃុំ​សំពៅ​លូន ស្រុក​កោះធំ ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៩៤,៥​លាន​ដុល្លារ​អា​មេ​រិ​ក​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.២២១​កន្លែង ។

យោង​តាម​ខ្លឹមសារ​របស់​ក្រុមប្រឹក្សាភិបាល បាន​បង្ហាញ​ថា គម្រោង​ភាគច្រើន​ដែល​បាន​អនុម័ត​អោយ​វិនិយោគ ជា​គម្រោង​រោងចក្រ ឧស្សាហកម្ម ខណៈ​វិស័យ​នេះ កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់ នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​កម្ពុជា និង​បាន​ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​ក្នុងស្រុក​រាប់​លាន​នាក់​ផង​ដែរ ។ ដោយសារ​តែ​វិស័យ​នេះ​មាន​សារសំខាន់​សំខាន់​កំណើន​សេដ្ឋកិច្ចជាតិ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​លើកទឹកចិត្ត​និង​ជំរុញ​អោយ​មានការ​វិនិយោគ​បន្ថែម ដើម្បី​ផ្ដល់​ឱកាស​ការងារ​ជា​ច្រើន​ទៀត​ដល់​ពលរដ្ឋ​និង​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​៕

សូម​បញ្ជាក់​ថា​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៨ នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​ជា​បន្តបន្ទាប់​លើ​ការ​វិនិយោគ​ពី​បរទេស​សរុប​ចំនួន ១០៦​គម្រោង ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៣.៥០០​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ជិត ១០​ម៉ឺន​កន្លែង​នៅ​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ