ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សម្រុក​សាងសង់​រោង​ក្យូ​ស​ផ្ទះទឹក​សម្រាប់​ទទួលភ្ញៀវ​នា​រដូវប្រាំង​ទឹកសម្រក

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ពលរដ្ឋ​មាន​របរ​លក់ដូរ​ម្ហូប​អារ​ហារ​ចំណី​ត្រី​សាច់​នៅ​រម​នី​យ​ដ្ឋា​ន​ទឹក​ជួរ ទន្លេ​គ​ង្គ​កាំ​ពី​កំពុង​សម្រុក​ការ​សាងសង់​រោង​ក្យូ​ស​ផ្ទះទឹក នៅ​តាម​ជ្រលង​ទឹក​ជួរ​សម្រាប់​ទទួល ភ្ញៀវ​ទេសចរណ៍​មក​អង្គុយ​លំហែរ​ឲ្យ​ទាន់​មុន​ដូ​វ​បុណ្យចូលឆ្នាំ​ចិន ។ រោង​ក្យូ​ស​ផ្ទះទឹក​ធ្វើ​អំពី​ឈើ​ប្រក​ស្បូវ​ត្រូវ​បាន​ពលរដ្ឋ​ចំនួន​ជិត​១០០​គ្រួសារ សុទ្ធ​សឹង មាន​ទីលំនៅ​ក្នុងភូមិ​កាំ​ពី…

ខេត្តក្រចេះ ៖ ពលរដ្ឋ​មាន​របរ​លក់ដូរ​ម្ហូប​អារ​ហារ​ចំណី​ត្រី​សាច់​នៅ​រម​នី​យ​ដ្ឋា​ន​ទឹក​ជួរ ទន្លេ​គ​ង្គ​កាំ​ពី​កំពុង​សម្រុក​ការ​សាងសង់​រោង​ក្យូ​ស​ផ្ទះទឹក នៅ​តាម​ជ្រលង​ទឹក​ជួរ​សម្រាប់​ទទួល ភ្ញៀវ​ទេសចរណ៍​មក​អង្គុយ​លំហែរ​ឲ្យ​ទាន់​មុន​ដូ​វ​បុណ្យចូលឆ្នាំ​ចិន ។

រោង​ក្យូ​ស​ផ្ទះទឹក​ធ្វើ​អំពី​ឈើ​ប្រក​ស្បូវ​ត្រូវ​បាន​ពលរដ្ឋ​ចំនួន​ជិត​១០០​គ្រួសារ សុទ្ធ​សឹង មាន​ទីលំនៅ​ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ដែល​ធ្លាប់​បាន​ទទួល​ចំណូល​ពី​ការ​លក់ដូរ​នំ ចំណី​ម្ហូប​អារ​ហារ​ពី​រម​នី​យ​ដ្ឋា​ន​កាំ​ពី​ជា​រៀង​រាល់​ឆ្នាំ​បាន និង​កំពុង​តែ​បង្កើន​សកម្មភាព​ការ សាងសង់​ជា​រៀងរាល់ថ្ងៃ ខណៈ​សព្វថ្ងៃ​ភ្ញៀវ​ទេ​ចរណ៍​កំពុង​មាន​វត្តមាន​មក​លេង​កម្សាន្ត​ជា បណ្តើរ​ៗ​ទៅ​ហើយ​នោះ​។

ពលរដ្ឋ​ថា ជា​រៀង​រាល់​ឆ្នាំ​ពួក​គាត់​បាន​សាងសង់​រោង​ក្យូ​ស​ផ្ទះទឹក ចាប់ពី​៤០០​ទៅ​៥០០ រោង​ក្យូ​ស សម្រាប់​ទទួលភ្ញៀវ​ទេ​ចរណ៍ ។ ពួក​គាត់​ថា​ចំនួន​នេះ​នៅ​ពេល​បុណ្យ​ទាន​ដូច​ជា បុណ្យចូលឆ្នាំ​ចិន និង​ចូល​ឆ្នាំ​ខ្មែរ​ស្ទើ​មិន​គ្រប់​សម្រាប់​បម្រើ​ឲ្យ​ភ្ញៀវ​នោះ​ទេ ។

ពួក​គាត់​ថា ដោយសារ​ឆ្នាំ​នេះ​ស្ថានភាព​ទឹកជំនន់​បាន​ស្រក​យឺត​ធ្វើ​ឲ្យ​ពួក​គាត់​ក៏​មាន ភាពយឺត​យាវ​ក្នុង​ការ​សាងសង់​រោង​ក្យូ​ស ដើម្បី​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​មួយ​នេះ ។ ហើយ​ក្នុង​១​ឆ្នាំ​គឺ​ពួក​គាត់​មានឱកាស​តែ​ក្នុង​រដូវប្រាំង​ពោល គឺ​រដូវ​ទឹកសម្រក​ដែល​ពួក គាត់​អាច​រក​ចំណូល​បាន​ពី​តំបន់​ទេសចរណ៍​មួយ​នេះ ។ ចំណូល​ដែល​ពួក​គាត់​បាន​មក​ពី​តំបន់ ទេសចរណ៍​មួយ​នេះ​មាន​ដូច​ជា ការ​លក់​នំចំណី​ម្ហូប​អារ​ហារ​ការ​លក់​របស់របរ​វត្ថុ​អនុ​ស្សារី​យ៍ ការ​ជួល​រោង​ក្យូ​ស និង​របរ​កែ​ច្នៃ​ផ្សេង​ៗ​ទៀត ។

តំបន់​ទេសចរណ៍​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី​ជា​តំបន់​អេកូ​ទេសចរណ៍​មួយ​ដែល​គួរ​ឲ្យ​ទាក់ទាញ និង​មាន​ភាព​ល្បីល្បាញ​បំផុត​នៅ​ខេត្តក្រចេះ ។ លក្ខណៈ​ពិសេស​នៃ​តំបន់​ទេសចរណ៍​នេះ គឺ​ទឹកទន្លេ​មេគង្គ​ក្នុង​សភាព​ថ្លា​ឆ្វេង​បាន​ហូរ​យ៉ាង​ខ្មួលខ្មាញ់​នៅ​លើ​ថ្ម​ដែល​ដុះ​ក្រាល​នៅ បាតទន្លេ​តាម​ជ្រលង​ដើម​ជ្រៃ ។ បរិយាកាស​នៅ​ក្នុង​រម​នី​យ​ដ្ឋា​ន​ក្រៅពី​លឺ​សន្ធឹក​ទឹក​ហូរ និង​សម្លេង​សត្វ​ចាប​តូច​ធំ​យំ​នៅ​តាម​គុល​ជ្រៃ​ខ្យល់អាកាស​នៅ​ក្នុង​រម​នី​យ​ដ្ឋា​ន ដែល​ស្ថិត នៅ​កណ្តាលទន្លេ​មេគង្គ គឺ​មាន​ភាព​បរិសុទ្ធ ពិសេស​នោះ​សោ​ភ័​ណ្ឌ​ភាព​កាន់តែ​ស្រស់​ស្អាត បែប​ធម្មជាតិ​ទៀត​នោះ គឺ​នៅ​ល្ងាច​ថ្ងៃ​រៀប​លិច ។

តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ការ​គ្មាន​បង្គន់​អនាម័យ​ប្រើប្រាស់ និង​ការ​ចោល សំរាម​កាក​សំណល់​ផ្សេង​ៗ​ពី​ភ្ញៀវ​ដែល​ទទួលទាន​រួច​ក៏​ដូច​ជា អ្នក​លក់ដូរ​ចូល​ទៅ​ក្នុង​ទន្លេ មេគង្គ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ជម្រុញ​ឲ្យ​បរិស្ថាន​នៅ​ជុំវិញ​តំបន់​ទេសចរណ៍​នេះ​មិន​ស្អាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ