ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ​ស្ត្រី​ទាំង​២​នាក់​នេះ ភ្នាក់ងារ​សម្ងាត់​រាយការណ៍​មក​ទើប​ចាប់​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ក្រោយ​ពី​ទ​ទូល​បាន​ព័ត៌មាន​ពី​ភ្នាក់ងារ​ជា​អ្នក​រត់​តាក់ស៊ី​បា​វិត​-​ភ្នំពេញ​នៅ​ចំណុច​មុខ​សាលាសង្កាត់​ព្រៃ​អ​ង្គុ​ញ ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ក្រោយ​ពី​ទ​ទូល​បាន​ព័ត៌មាន​ពី​ភ្នាក់ងារ​ជា​អ្នក​រត់​តាក់ស៊ី​បា​វិត​-​ភ្នំពេញ​នៅ​ចំណុច​មុខ​សាលាសង្កាត់​ព្រៃ​អ​ង្គុ​ញ ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ខេត្តស្វាយរៀង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រ​ឆាំ​គ្រឿងញៀន ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ឈាន​ដល់​ការ​បង្ក្រាប​ជាក់ស្តែង​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់ ។

ហើយ​ក្នុង​នោះ​ដែរ​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់​តូច​នាំ​យក​ទៅ​សាក សួរ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ព្រៃ​អ​ង្គុ​ញ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​មាន​ទី​១-​ឈ្មោះ យ៉ ធី​កាំ​យ៉ាង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នារី​ម៉ាស្សា នៅផ្ទះ​ជួល​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ រៀង ក្រុង​ស្ចា​យ​រៀង ខេត្តស្វាយរៀង និង​បាន​ពិនិត្យ​តេស្ត​ស្វែងរក​សារធាតុ​ញៀន​លទ្ធផល​វិជ្ជមាន​(+) ជា​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ម៉ា​ទឹកកក ។

ទី​២-​ឈ្មោះ ជិន ធី​មាំ​ង ហៅ សុខ ចិ​ន្ថា ភេទ​ស្រី អាយុ ៤៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កោស​ជប់ នៅផ្ទះ​ជួល​ភូមិ ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ដកហូត​សម្ភារ​​វត្ថុ​តាង ថ្នាំ​ញៀន​១​កញ្ចប់​, ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​, ម៉ូតូ​១​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន ។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​កា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿង​ញៀន​​ខេត្ត​ដើម្បី​ធ្ចើ​ការ​សាកសួរ និង​បំពេញ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ