ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នកនាំពាក្យ​បក្ស​ប្រឆាំង​ចង់​ឃើញ​ថ្នាក់ដឹកនាំ​រួម​គ្នា​ពិភាក្សា​រឿង EBA

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស់​ចង់​ឃើញ​ថ្នាក់ដឹកនាំ​រួម​ទាំង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ពិភាក្សា​គ្នា​រឿង​ការ​ដក​អនុគ្រោះ​ពន្ធ (EBA)​របស់​សហគមន៍​អ៊ឺ​រ៉ុ​បម​កលើ​កម្ពុជា ។ លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា នយោបាយ​សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស់​ចង់​ឃើញ​ថ្នាក់ដឹកនាំ​រួម​ទាំង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ពិភាក្សា​គ្នា​រឿង​ការ​ដក​អនុគ្រោះ​ពន្ធ (EBA)​របស់​សហគមន៍​អ៊ឺ​រ៉ុ​បម​កលើ​កម្ពុជា ។

លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា នយោបាយ​សេដ្ឋកិច្ច សេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ចជាតិ ជា​សសរស្ដម្ភ​មួយ​យ៉ាង​សំខាន់​ដែល​ត្រូវ​បាន​យក​ទៅ​បែងចែក និង​ជំរុញ​ការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​ការពារ​ជាតិ វិស័យ​អប់រំ វិស័យ​សុខាភិបាល និង​វិស័យ​សង្គម​ផ្សេង​ៗ​ទៀត​… ។ លោក​បញ្ជាក់​ថា​«​អ្នកនយោបាយ ក្រុម​ដឹកនាំ ល្មម​ដល់​ពេល​រួម​គ្នា​គិតគូរ​ពី​សង្គម​ជាតិ សេដ្ឋកិច្ចជាតិ និង​ប្រជាពលរដ្ឋ ។

សហគមន៍​អឺរ៉ុប EBA ទីផ្សារ​ចិន ជប៉ុន អា​មេ​រិ​ក និង​ទីផ្សារ​ប្រទេស​នានា​ទៀត គឺជា​ចំណុច​ទាក់ទាញ​អ្នក​វិនិយោគ​មក​បង្កើត​ការងារ​ឱ្យ​ពលរដ្ឋ​ខ្មែរ កាត់​បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​ជាតិ​យើង ។ ឱកាស​យើង​នៅ​មាន​ក្នុង​ការ​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA ដើម្បី​នាំ​ទំនិញ​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប​ផ្ទុយ​ទៅ​វិញ បើ​មានការ​បាត់បង់​វិញ​នោះ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដោយសារ​ការ​កើនឡើង​នៃ​ថ្លៃ​ចំណាយ ដែល​បណ្តាល​មក​ពី​ការ​ជាប់ពន្ធ​ដែល​ធ្វើ​ឱ្យ​ខូចខាត ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ការ​នាំ​ចេញ​របស់​ប្រទេស​យើង​» ។

លោក​បន្ថែម​ថា អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដោយ​ចាប់ផ្ដើម​ពី​ខ្លួន​យើង​ក្នុង​ការ​កសាង​ទំនុក​ទុកចិត្ត​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​ដែល​ត្រូវ​រួមរស់​ជាមួយ​គ្នា​ត្រូវ​គោរព​ផ្ដល់​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​លុប​បំបាត់​វប្បធម៌​លាប​ពណ៌​មួលបង្កាច់ ជេរ​ប្រមាថ ដែល​នាំ​ឱ្យ​មានការ​បែកបាក់​ដល់​សង្គម​ជាតិ​យើង​ដែល​ពុំ​មែន​ជា​ដំណោះស្រាយ​ដ៏​ល្អ​ប្រសើរ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ