ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​បរទេស​ក៏​ចេះ​បន់ស្រន់​នៅ​វត្ត​ភ្នំ ដូច​ប្រជាជន​កម្ពុជា​យើង​ដែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វត្ត​ភ្នំ​បាន​ក្លាយជា​កន្លែង ​ដែល​មាន​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​ សម្រាប់​ភ្ញៀវ​ទេសចរ​​បរ​ទេស​​ដែល​បាន​ទៅទស្សនា​ទីនោះ​ ទាំង​ឡាន​ៗ​ជា​រៀងរាល់ថ្ងៃ​ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​​ចាប់អារម្មណ៍​នោះ គេ​សង្កេត​ឃើញ​ថា ​ភ្ញៀវទេសចរ​បរទេស​ខ្លះ…

រាជធានីភ្នំពេញ ៖ វត្ត​ភ្នំ​បាន​ក្លាយជា​កន្លែង ​ដែល​មាន​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​ សម្រាប់​ភ្ញៀវ​ទេសចរ​​បរ​ទេស​​ដែល​បាន​ទៅទស្សនា​ទីនោះ​ ទាំង​ឡាន​ៗ​ជា​រៀងរាល់ថ្ងៃ​ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​​ចាប់អារម្មណ៍​នោះ គេ​សង្កេត​ឃើញ​ថា ​ភ្ញៀវទេសចរ​បរទេស​ខ្លះ ​ក៏​បាន​ធ្វើការ​បន់ស្រន់​នៅ​វត្ត​ភ្នំ​ ដូច​ប្រជាជន​កម្ពុជា​យើង​ខ្លះ​ដែរ​​។

អ្នកស្រី​ផា​ម ធី​យ៉ុ​ង អាយុ​៦៥​ឆ្នាំ ជា​អ្នក​ទេសចរ​​វៀតណាម​បាន​និយាយ​ ជា​ភាសារ​វៀតណាម តាម​រយៈ​​អ្នក​ម​គ្គុ​ទេសបកប្រែ​បាន​ឱ្យ​ដឹង​ថា អ្នកស្រី​មាន​ទីលំនៅ​នាទី​ក្រុង​ហូ​ជី​មិញ ៊។ ជា​រៀង​រាល់​ឆ្នាំ​ អ្នកស្រី​តែងតែ​ចំណាយ​​លុយ​តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍​ ដើម្បី​មក​កម្សាន្ត ​និង​ទស្សនា​ប្រទេស​កម្ពុជា ។ ពេល​អ្នកស្រី​មក​​ដល់​ភ្លាម ​អ្នកស្រីតែងតែ​ឲ្យ​អ្នក​ម​គ្គុ​ទេស​​នាំ​អ្នកស្រី​មក​ទស្សនា​រមណីយដ្ឋាន​វត្ត​ភ្នំ​ ដែល​មាន​វ័យ​ចំណាស់​ហើយ​មា​នទី​តាំងនៅ​ចំ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ​។ ក្នុង​នោះ​ដែរ​ អ្នកស្រី​មិន​ដែល​មើល​រំលង​ក្នុង​ការ​ឡើង​ទៅ​លើ​ព្រះ​វិហារ លោកតា​ព្រះ​ចៅ​ ដើម្បី​ដុត​ធូប​សុំ​សេចក្តីសុខ​សប្បាយ​កូនចៅ​រក​សុ​ី​មានបាន ។

ក្រៅពី​អ្នកស្រី​ផា​ម​ធី​យ៉ុ​ង គេ​ក៏​ឃើញ​មាន​ភ្ញៀវ​ទេសចរ​​បរ​ទេ​ស​មួយ​ចំនួន​ទៀត​ ធ្វើការ​ដុត​ធូប ធ្វើការ​បន់​ស្រន់​សុំ សេចក្តីសុខ​ផង​ដែរ​​​។ ម​គ្គុ​ទេស​ទេសចរខ្មែរ​មួយ​រូប​ ដែល​កំពុង​តែ​នាំ​ភ្ញៀវ​ជា​ជនជាតិ​ចិន ​បាន​និយាយ​​​ឱ្យដឹង​ថា ជា​រៀងរាល់ថ្ងៃ​ភ្ញៀវ​ទេសចរ​​ ជា​ជនជាតិ​ចិន​ពួក​គេ​ពេញ​និយម​មក​កំសាន្ត​ និង​ទស្សនា រម​ណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ គឺ​រមណីយដ្ឋានវត្ត​ភ្នំ ​ដែល​មាន​វ័យ​ចំណាស់​ ហើយ​មាន​ទីតាំង​ចំ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ​តែ​ម្តង ។ ពួក​គេ​ខ្លាំង​ក៏​បាន​ដុត​ធូប ធ្វើការ​បន់ស្រន់​នៅ​ទី​នេះ​។

លោក​និយាយ​បន្ថែម​ទៀត​ថា ដោយឡែក​ភ្ញៀវ​ទេសចរ​​ជា​ជនជាតិ​វៀតណាម​ក៏​ពេញ​និយម មក​កំសាន្ត​និង ទស្សនា​រមណីយដ្ឋាន​វត្ត​ភ្នំ​ផង​ដែរ ជា​ពិសេស​ពួក​គេ​មិន​ថា ​ស្រី​ឬ​ប្រុស​នោះ​ទេ​ តែងតែ​នាំ​គ្នា​ចូល​អុច ធូប​បុណ្យ​ស្រន់​នៅ វិហារ​លោកតា​ព្រះ​ចៅ​ ដែល​មា​នទី​តាំងនៅ​ជាប់​ខាងជើង​ព្រះ​វិហារ​វត្ត​ភ្នំ ។

មន្ត្រី​នគរបាល​ទេសចរណ៍​ដែល​ប្រចាំការ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​ភ្ញៀវ​អន្តរជាតិ ពិសេស ចិន​និង​វៀតណាម​ជា​ច្រើន​នាក់ ​បាន​ចូល​មក​កំសាន្ត​និង​ទស្សនា​រមណីយដ្ឋាន​វត្ត​ភ្នំ រីឯ​សំបុត្រ​សម្រាប់​ភ្ញៀវ​អន្តរជាតិ​ក្នុង​មួយ​នាក់​តម្លៃ​១​ដុល្លារ​។

លោក​ជិត ណា​រិ​ទ្ធ ប្រធាន​ការិយាល័យ​ទេសចរណ៍​ខណ្ឌដូនពេញ​បាន​បញ្ជាក់​ថា ទិន្នន័យ​ចំនួន​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ​ ដែល​ចូល​ទស្សនា​រមណីយដ្ឋាន​វត្ត​ភ្នំ សម្រាប់​រយៈ​ពេល​៣​ខែ​ឆ្នាំ​២០១៨ (​តុលា វិ​ច្ឆ​កា ធ្នូ​) សរុប​ប្រមាណ​ជាង៧​មុ​ឺ​ន​នាក់ ​ក្នុង​នោះ​លេខ​១​ចិន លេខ​២​វៀតណាម ​និង​លេខ​៣​អឺរ៉ុប ។

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្ស​កិច្ច​ភ្នំពេញ​ ពួក​គេ​មិន​ដែល​ភ្លេច​ ឬ​រំលង​ការ​ចូល​ទស្សនា​រមណីយដ្ឋាន​វត្ត​ភ្នំ ព្រះ​បរមរាជវាំង​និង​សារមន្ទីរ​ជាតិ​នោះ​ទេ ។ វត្ត​ភ្នំ ​គឺជា​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ ដែល​ផ្តល់​ឈ្មោះ​ដល់ទី​ក្រុង​នេះ ។ វត្ត​ភ្នំ​មាន​កម្ពស់​២៧​មែ​៉​ត្រ​ដែល​ត្រូវ​បាន​ស្ថា​ប នា​ឡើង​នៅ​ឆ្នាំ​១៣៧៣​និង​ជា​សំណង់​សាសនា​ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​ក្នុង​ទីក្រុង​ភ្នំពេញ ។

មានរឿង​ព្រេង​មួយ ដំណាល​ថា មាន​ស្ត្រី​មេម៉ាយ​ឈ្មោះ​”​ពេញ​” ថ្ងៃមួយ​បាន​ដើរ​លេង​តាម​ដង​ទន្លេមេគង្គ ក៏​បានឃើញ ដើម គគី​មួយ​ដ​ណ្តែ​ត​ជិត​ច្រាំង​ទន្លេ​គាត់​ក៏​បាន​ហៅ​អ្នក​ជិតខាង​មក​ជួយ​ទាញ​យក​ដើម​គគី​នោះ ។នៅ​ក្នុង​ដើម​គគី​នោះ​គាត់​ក៏​បាន​រក​ឃើញ​ពុទ្ធ​ដិ​មា​ករ​ដ៏​មាន​តម្លៃ​ចំនួន​៤​អង្គ​។​ក្នុង​ឆ្នាំ​១៣៧២​គាត់​ក៏​នាំ​អ្នក​ស្រុក​​ពូន​ជា​ភ្នំ​និង​សាងសង់​វិហារ​មួយ​ដើម្បី​តម្កល់​ពុទ្ធ​ដិ​មា​ករ​នោះ ។ នៅ​ឆ្នាំ​១៤៣៤ ព្រះបាទ​ពញាយ៉ាត បាន​​មក​ដល់ទី​នេះ​ហើយ បាន​កសាង​ទីក្រុង​មួយ​ដោយ​យកឈ្មោះ​តាម​កន្លែង​នោះ ។ នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ​មាន​ចេ​តី​យ៍​ធំ​មួយ​នៅ​ក្រោយ​ព្រះ​វិហារ​ដែល​ដ​ម្ក​ល់​ព្រះ​ធាតុ​របស់​ព្រះបាទ​ពញាយ៉ាត​និង​ចេ​តី​យ៍​សម្រាប់​ដ​ម្ក​ល់​ព្រះ​ធាតុ​របស់​ព្រះ​ញាតិវង្ស​ព្រះ​អង្គ ។

នៅ​ក្នុង​ចេ​តី​យ៍​នោះ​នៅ​មាន​សល់​បដិមា​ព្រះពុទ្ធ​នៅ​សម័យ​អង្គរ​ផង​ដែរ ។ ចេ​តី​យ៍​និង​ព្រះ​វិហារ​នៅ​វត្ត​ភ្នំ​បាន​កសាង ជា​ច្រើន​ដង​គឺ​នៅ​ឆ្នាំ​១៤៣៤,១៨០៦,១៨៩៤​និង​ឆ្នាំ​១៩២៦ ដែល​ពី​ម្តង​ទៅ​ម្តង​កាន់តែ​ធ្វើ​ឲ្យ​វា​មាន​សម្រស់ប្រសើរ​ឡើង​៕

អត្ថបទសរសេរ ដោយ