ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​តូច​ចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ​លេប​ថ្នាំ​ប៉ារ៉ា​ជាង​ ២០​គ្រាប់​ សម្លា.ប់​ខ្លួនត្រូវ​មិត្ត​ភក្តិ​បញ្ជូន​ទៅ​សង្រ្គោះ​ទាន់​ពេល​​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​​ ៖ នារី​​ម្នាក់​មាន​វិបត្តិ​បាន​លេប​​ថ្នាំ​ប៉ារ៉ា​ជាង​ ២០​គ្រាប់​ ប៉ង​សម្លា.ប់ខ្លួន​​ ព្រម​ទាំង​មាន​ស្នាម​អារ.​ក​ដៃ​ខាង​ឆ្វេង​ តែ​ត្រូវ​មិត្ត​ភក្តិ​នៅ​បន្ទប់​ជាប់​គ្នា​ឃើញ​បាន​ជួយ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ទាន់​ពេល​ ដែល​ហេតុ​ការណ៍នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១០​ និង​ ០៥​នាទី យប់​ថ្ងៃទី​០២​ កក្កដា​ ២០១៣​ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ភូមិ​ពង​ទឹក​ ឃុំ​បែក​ចាន​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​ ។

ខេត្ត​កណ្តាល​​ ៖ នារី​​ម្នាក់​មាន​វិបត្តិ​បាន​លេប​​ថ្នាំ​ប៉ារ៉ា​ជាង​ ២០​គ្រាប់​ ប៉ង​សម្លាប់ខ្លួន​​ ព្រម​ទាំង​មាន​ស្នាម​អារ.​ក​ដៃ​ខាង​ឆ្វេង​ តែ​ត្រូវ​មិត្ត​ភក្តិ​នៅ​បន្ទប់​ជាប់​គ្នា​ឃើញ​បាន​ជួយ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ទាន់​ពេល​ ដែល​ហេតុ​ការណ៍នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១០​ និង​ ០៥​នាទី យប់​ថ្ងៃទី​០២​ កក្កដា​ ២០១៣​ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ភូមិ​ពង​ទឹក​ ឃុំ​បែក​ចាន​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​ ។

តាម​សម្តី​មិត្ត​ភក្តិ​​ឈ្មោះ​ កូវ​ វណ្ណី​ អាយុ​ ២៣​ឆ្នាំ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នារី​រង​គ្រោះ​ឈ្មោះ​ ពេល​ លេង​ អាយុ​ ២២​ឆ្នាំ​ មុខ​របរ​ជា​កម្ម​ករ​រោង​ចក្រ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ស្ពឺ​ មុន​ពេល​កើត​ហេតុ​ នាង​មាន​ទឹក​មុខ​ស្រពាប់​ស្រពោន​ មិន​និយាយ​ស្តី​ ដូច​ជា​អន់​ចិត្ត​នឹង​រឿង​អ្វី​មួយ​ ហើយ​ក៏​បាន​​សម្រេច​ចិត្ត​លេប​ថ្នាំ​សម្លាប់​ខ្លួន​តែ​ម្តង​ទៅ​ ដែល​ថ្នាំ​ទាំង​នោះ​ បាន​មក​ពី​មណ្ឌល​សុខ​ភាព​បើក​ឱ្យ​ ។ ​

បើ​តាម​សម្តី​នារី​រង​គ្រោះ​ បាន​និយាយ​ថា​ នាង​មាន​ជំងឺ​ប្រចាំ​កាយ​ទើប​សម្រេច​ចិត្ត​លេប​ថ្នាំ​សម្លាប់​ខ្លួន​បែប​នេះ ហើយ​ក្រោយ​ពី​គ្រូ​ពេទ្យ​ជួយ​លាង​ក្រពះ​ និង​ដាក់​សឺរ៉ូម​រួច​ នារី​រង​គ្រោះ​ខាង​លើ​បាន​មាន​អាការៈ​ធូរ​ស្រាល​ហើយ​ ៕