ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់ខ្លួន​ជា​ប្រេត​ព្រោះ​សេចក្តី​កំណាញ់

5 ឆ្នាំ មុន

រឿង​បុណ្យ​និង​ការងារ​ដទៃ​គឺ​វា​មិន​ដូច​គ្នា​ទេ ការងារ​ផ្សេង​យើង​អាច​ធ្វើ​ជំនួស​គ្នា​បាន តែ​ចំណែក​បុណ្យ​កុសល​វិញ​មិន​អាច​ធ្វើ ឬ​សន្សំ​ឱ្យ​ជំនួស​គ្នា​បាន​ឡើយ គឺ​អ្នក​ណា​ធ្វើ អ្នក​នោះ​នឹង​ទទួលផល ឯអ្នកមិនបំពេញឈ្មោះថាជាអ្នកអភ័ព្វបុណ្យ ។ ដូច​នៅ​ក្នុង​គម្ពីរ​មង្គលសូត្រ​មាន​សម្តែង​អំពី​ត្រកូល​ព្រាហ្មណ៍​មួយ​គ្រួសារ​ជា​ត្រកូល​អ្នក​ខ្ពង់ខ្ពស់ មានកូន​៣​នាក់…

រឿង​បុណ្យ​និង​ការងារ​ដទៃ​គឺ​វា​មិន​ដូច​គ្នា​ទេ ការងារ​ផ្សេង​យើង​អាច​ធ្វើ​ជំនួស​គ្នា​បាន តែ​ចំណែក​បុណ្យ​កុសល​វិញ​មិន​អាច​ធ្វើ ឬ​សន្សំ​ឱ្យ​ជំនួស​គ្នា​បាន​ឡើយ គឺ​អ្នក​ណា​ធ្វើ អ្នក​នោះ​នឹង​ទទួលផល ឯអ្នកមិនបំពេញឈ្មោះថាជាអ្នកអភ័ព្វបុណ្យ ។

ដូច​នៅ​ក្នុង​គម្ពីរ​មង្គលសូត្រ​មាន​សម្តែង​អំពី​ត្រកូល​ព្រាហ្មណ៍​មួយ​គ្រួសារ​ជា​ត្រកូល​អ្នក​ខ្ពង់ខ្ពស់ មានកូន​៣​នាក់ គឺ​ប្រុស​២ ស្រី​១​នាក់​ជា​កូនពៅ​។ កូន​ទាំង​បី​នេះ​ជា​អ្នក​រាប់អាន​ឧបាសក ឧបាសិកា​ចំណាយ​ទ្រព្យធន​ធ្វើបុណ្យ​ទាន​កប់​ទុក​ក្នុង​ព្រះពុទ្ធ​សាសនា​។ ចំណែក​ព្រាហ្មណ៍​ជា​ឪពុក​ម្តាយ ជា​បុគ្គល​កំណាញ់​ស្វិត គ្មាន​សទ្ធា មិន​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ឡើយ ។

ថ្ងៃមួយ​មាន​ខ្យល់ព្យុះ​ធំ បក់​បោក​រលំ​ផ្ទះ​ព្រាហ្មណ៍​នោះ ក៏​ស្លាប់​អស់​មនុស្ស​ក្នុងផ្ទះ គឺ​ព្រាហ្មណ៍​ប្តី​ប្រពន្ធ ស្លាប់​ទៅ​កើតជា​ប្រេត​ទាំង​ពីរ​នាក់ ចំណែកឯ​កូនប្រុស​ស្រី​ទាំង​បី​នាក់​ស្លាប់​ទៅ​កើតជា​ភូមិ​ទេវតា បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ​នៅ​អាស្រ័យ​ក្នុង​ព្រៃធំ ក្បែរ​ក្រុង​រាជគ្រឹះ​ ។

ប្រេត​ប្តី​ប្រពន្ធ មាន​រូប​កាយ​អាក្រក់​គួរ​ខ្លាច កម្ពស់​ស្មើ​ដើម​ត្នោត ខ្លួន​ប្រលាក់​សុទ្ធតែ​ឈាម និង​ខ្ទុះ ដៃ​កាន់ដំបង​ដែក​ប៉ុន​ដើម​ត្នោត សំពង​ក្បាល​គ្នា​ទៅ​វិញ​ទៅ​មក បែក​ជាំ​ដាំ​ពេញ​ខ្លួន ហើយ​ខាំ​ហែក​សាច់​គ្នា​ស៊ី​រាល់ពេល​វេលា ព្រោះ​ស្រេកឃ្លាន​ខ្លាំង​ណាស់ ។

ប្រេត​ទាំង​ពីរ​នេះ​ចេះ​តែ​ដើរ​តាម​ភូមិ​ទេវតា ជា​កូន​ទាំង​បី ប៉ុន្តែ​មិន​អាច​ទទួលយក​អំណោយ​ពី​កូន​បាន​ឡើយ ព្រោះ​កាលពី​ជាតិ​មុន កូន​បបួល​ដឹកនាំ​ឱ្យធ្វើ​ទាន​សីល​មិន​ព្រម​ស្តាប់​តាម​សោះ ជា​មនុស្ស​កំណាញ់ គ្មាន​សទ្ធា​ជឿ​ក្នុង​គុណព្រះពុទ្ធ​សាសនា មិន​ដែល​ទៅ​វត្ត​អារាម​នឹង​គេ​ទេ ប្រេត​ក៏​រស់នៅ​តាម​យថាកម្ម ។