ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ល្បី​ថតរឿង​ក្តៅ​សាច់​​​ជប៉ុន​…​នាង​កំពុង​ពរ​ពោះ​ហើយ

5 ឆ្នាំ មុន

តាម​ប្រភព​ពី​ Shanghaiist បានឱ្យ​ដឹង​ថា តួ​ល្បី​​ថត​រឿង​ក្តៅ​សាច់​សម្រាប់​យុវវ័យ​ប្រចាំ​ប្រទេស​ជប៉ុន Sora Aoi បាន​ប្រកាស​លើ​បណ្តាញ​សង្គម​ចិន Weibo ថា​ នាងមាន​ផ្ទៃពោះ​ជាមួយ​​បុរស​ម្នាក់…

តាម​ប្រភព​ពី​ Shanghaiist បានឱ្យ​ដឹង​ថា តួ​ល្បី​​ថត​រឿង​ក្តៅ​សាច់​សម្រាប់​យុវវ័យ​ប្រចាំ​ប្រទេស​ជប៉ុន Sora Aoi បាន​ប្រកាស​លើ​បណ្តាញ​សង្គម​ចិន Weibo ថា​ នាងមាន​ផ្ទៃពោះ​ជាមួយ​​បុរស​ម្នាក់ ​។

នាង Aoi ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​រឿង​សិច​​ជប៉ុន ដែល​ល្បី​ខ្លាំង​នៅ​ចិន ហើយ​មានឈ្មោះ​ក្រៅ​ថា​ ​​«​អ្នកគ្រូ Aoi» ដែល​បាន​ធ្វើ​ឲ្យ​យុវវ័យ​ចិន​ជា​ច្រើន​នាក់ យល់​ដឹង​ពី​ការ​រួម​ភេទ ​។ បើ​ទោះបីជា​នាង​បាន​ចូល​និវត្តន៍​តាំងពី​ឆ្នាំ​២០១១ហើយ​ក៏​ដោយ ក៏​ភាព​ល្បីល្បាញ​របស់​នាង​នៅ​ខាង​ផ្នែក​ថត​រឿង​សិច នៅ​តែ​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រុស​ៗ​ចិន​ជា​ច្រើន​នាក់​ដដែល​ ។

នៅ​ដើមឆ្នាំ​នេះ នាង​បាន​ប្រកាសប្រាប់​គ្រប់​គ្នាឱ្យ​​ស្គាល់​បុរស ​ដែល​នាង​កំពុង​រស់នៅ​ជាមួយ ដោយ​សរសេរ​ថា​៖ «គាត់​មិន​សង្ហារ​ទេ ហើយ​ក៏​មិនជា​អ្នកមាន​ដែរ ​។ តែ​គាត់​ទទួលយក​អតីតកាល​របស់ខ្ញុំ​» ។ តួ​រឿង​សិច​ចូល​និវត្តន៍​ម្នាក់​នេះ ដែល​សព្វថ្ងៃ​មាន​អាយុ​៣៥​ឆ្នាំ បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រលើ Weibo ថា នាង​មាន​ផ្ទៃពោះ​៥​ខែ​ហើយ​ ។

នាង​បាន​សរសេរ​ថា​៖ «​ខ្ញុំ​លឺ​អ្នកខ្លះ​ថា ខ្ញុំ​មិន​ត្រូវ​យក​កូន​ទេ បើ​មិន​ដូច្នោះ​ទេ កូន​នោះ​ពិតជា​គួរ​ឲ្យ​អាណិត​ណាស់​។ ខ្ញុំ​ចង់បាន​កូន​ពេល​នេះ​ ។ ពិត​​ណាស់ ខ្ញុំ​នឹង​គិតគូរ​​ពី​អនាគត​របស់​គេ ឱ្យ​បាន​ល្អ​និង​ជា​អាទិភាព​ ។ ខ្ញុំ​នឹង​ខំធ្វើការ ហើយនឹង​ធ្វើ​ជា​ម្តាយ​ដ៏​ល្អ​មួយ​រូប» ។

​ ខាងក្រោម​នេះ​គឺជា​រូប​របស់​នាង​និង​ប្តី​របស់​នាង​ ។

អត្ថបទសរសេរ ដោយ